no-alternative title

ព័ត៌មានថ្មីពីសហរដ្ឋអាមេរិក បានអោយដឹងថា រថយន្តស៊េរីថ្មី Toyota Tundra Hybrid នឹងបង្ហាញខ្លួនឆាប់ៗនេះ!

នៅពេលនេះ មាននិន្នាការថ្មីមួយ បាននឹងកំពុងតែកើនឡើងសម្រាប់រថយន្តប្រភេទ Full-Size Truck ហើយសម្រាប់រថយន្តទាំងអស់ គឺមានដូចជា រថយន្ត Ram 1500 និងរថយន្តស៊េរីថ្មី Ford F-150 ជាដើម។ កន្លងមក ក្រុមហ៊ុន General Motor ក៏បានប្រកាសរួចហើយថា ខ្លួននឹងធ្វើការពិនិត្យមើលដូចគ្នាដែរសម្រាប់រថយន្ត Chevrolet Silverado និង GMC Sierra របស់ខ្លួនដូចគ្នា។ សម្រាប់រថយន្តស៊េរីថ្មី Ram 1500 eTorque 2019 គឺភ្ជាប់ជាមួយនឹងម៉ាស៊ីនម៉ូទ័រ ដែលភ្ជាប់ទៅកាន់ម៉ាស៊ីននៅក្នុងការបង្កើតនូវកម្លាំងអគ្គីសនីជាមួយនឹងការកកើតឡើងវិញនៅពេលប្រើប្រាស់ហ្វ្រាំង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធថ្មីនេះ ត្រូវបានភ្ជាប់ជាមួយនឹងស្តង់ដារនៃម៉ាស៊ីន 3.6-liter Pentastar V6 ហើយមានតម្លៃត្រឹមតែ $1,450 ប៉ុណ្ណោះសម្រាប់ការបន្ថែមទៅកាន់ជម្រើស 5.7-liter Hemi V8 ដែលមានជាមួយនឹងរថយន្តស្រាប់។ ឧបករណ៍នេះ គឺជាជំរើសល្អមួយផងដែរសម្រាប់ប្រភេទរថយន្តស៊េរីថ្មី Jeep Wrangler ហើយយើងជឿជាក់ថាអតិថិជនជាច្រើននឹងបង់ប្រាក់ចំណាយទៅលើជំរើសមួយនេះ។ យោងតាមសេចក្តីប្រកាសថ្មីៗនេះរបស់ក្រុមហ៊ុន Ford បានអោយដឹងថា សម្រាប់រថយន្តស៊េរីថ្មីប្រភេទ F-150 hybrid និងរថយន្តអគ្គិសនី F-150 នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ដែលមានន័យថារថយន្តអគ្គិសនី full-size trucks អេឡិចត្រូនិចទាងនេះនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។  

ចំពោះក្រុមហ៊ុន Toyota ដែលជាអ្នកបង្កើតរថយន្តប្រភេទ mid-size Tacoma និង full-size Tundra នៅមិនទាន់ធ្វើការអាប់ដេតទៅលើអ្វីនៅឡើយទេតាំងពីឆ្នាំ 2014 មកម្ល៉េះ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយនឹងលោក Jack Hollis ដែលជាអនុប្រធាន និងអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើង បានអោយដឹងថា ថ្មីៗនេះ គឺមានការ ពិភាក្សាអំពីអ្វីដែលកំពុងតែកើតឡើងសម្រាប់រថយន្ត Tundra ផងដែរ។ លោកនឹងមានការផ្លាស់ប្តូរជាច្រើនដែលបញ្ចប់រួចរាល់ហើយ។ បើទោះបីជាគាត់មិនផ្តល់នូវព័ត៌មានច្រើនក៏ដោយនោះ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់ក្រុមហ៊ុន Toyota គឺការផ្តល់នូវ versions នៃរថយន្តអគ្គិសនីសម្រាប់គ្រប់ម៉ូដែលរថយន្តរបស់ខ្លួន។ ដូចនេះរថយន្ត Tundra នាពេលខាងមុខនេះ នឹងមានការអាប់ដេតទៅលើមុខងារជាច្រើនជាមិនខាន។ 

ព័ត៌មានខាងបានបញ្ជាក់ថា រថយន្ត Tundra ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជារថយន្តស៊េរីឆ្នាំ 2021។ ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើរថយន្តនេះប្រើប្រាស់ម៉ាស៊ីន 4.6- និង 5.7-liter V8s នោះទេ។ ចំពោះម៉ាស៊ីន 4.0-liter V6 គឺត្រូវបានបោះបង់ចោលនៅក្នុងឆ្នាំ 2016 អស់ហើយ ប៉ុន្តែក្រុមហ៊ុន Toyota អាចនឹងប្រើប្រាស់វា ឬ V8s សម្រាប់ភ្ជាប់ទៅកាន់ប្រព័ន្ធ Hybrid ហើយក្រុមហ៊ុន Toyota ក៏ជាអ្នកជំនាញទៅលើប្រព័ន្ធ Hybrid នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន