no-alternative title

Mercedes-Benz បានបញ្ចេញនូវគំរូរថយន្ត Van ដែលដើរដោយថាមពលថ្មដ៏អស្ចារ្យ សម្រាប់ការធ្វើដំណើរនាពេលអនាគត

កន្លងទៅច្រើនឆ្នាំហើយដែលមានរថយន្តគ្រួសារ Van មានទម្ងន់ស្រាលរបស់ក្រុមហ៊ុន Mercedes-Benz ធ្លាប់បានបង្ហាញខ្លួននៅលើទីផ្សារ ជាមួយនឹងប្រើប្រាស់នូវឈ្មោះជាច្រើនផ្សេងៗគ្នា ក៏ដូចជាមានផ្តល់នូវម៉ាស៊ីនប្រភេទផ្សេងៗគ្នាផងដែរ សម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ឥលូវនេះ ដើម្បីផ្តល់ជូវនូវអារម្មណ៍ថ្មីជាមួយ នឹងរថយន្តប្រភេទនេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវររយន្តនេះមួយទៀតហើយ! Van Concept EQV គឺជារថយន្តស៊េរីថ្មី គឺផ្អែកទៅលើមូលដ្ឋាននៃរថយន្តពាណិជ្ជកម្ម ដែលមានឈ្មោះហៅថា V-Class, Vito, Viano, Marco Polo ឬ Metris ជាដើម ដែលមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក។ 

រថយន្ត Van ជំនាន់ថ្មីនេះ គឺប្លែកជាងមុន ដោយប្រើប្រាស់នូវថាមពលថ្ម ជាជាងការប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត ឬសាំង ដែលធ្លាប់មានកន្លងមក។ រថយន្តនេះ គឺមានរូបរាងប្រហាក់ប្រហែលទៅនឹងរថយន្តអេឡិចត្រូនិច EQC electric Crossover អញ្ចឹងដែរ ប៉ុន្តែមិនដូចជារថយន្តពាណិជ្ជកម្ម Daimler នោះទេ។ វត្តមានរូបរាងនៃរថយន្តថ្មីនេះ គឺជាគំនិតថ្មីនៃការរចនារថយន្តសម្រាប់ពេលអនាគត។ រថយន្ត Van EQV នេះ នឹងប្រើប្រាស់នូវកម្លាំងម៉ូទ័រអេឡិចត្រូនិច ដែលកាន់តែអស្ចារ្យលើសពីអ្វីដែលក្រុមហ៊ុន Mercedes ធ្លាប់បានប្រើប្រាស់នៅលើរថយន្ត eSprinter ឬ eVito។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 150kWh ជាមួយនឹងកម្លាំងម៉ាស៊ីនទំហំ 201 សេះ។ កម្លាំងថាមពលថ្មនៃរថយន្តនេះ គឺអាចធ្វើដំណើរបានចម្ងាយដល់ទៅ 99 ម៉ាយ៍ក្នុងមួយម៉ោង (ដែលមានសម្ងាយឆ្ងាយ ជាងរថយន្ត eVito និង eSprinter ដែលមានល្បឿនខ្ពស់បំផុតត្រឹមតែ 75យ៍ក្នុងមួយម៉ោង។ រយៈចំងាយនៃការធ្វើដំណើរនេះ គឺច្រើនជាងការធ្វើដំណើរបានចម្ងាយ 93 ម៉ាយ៍ ដែលរថយន្តម៉ូដែលបច្ចុប្បន្ននេះ អាចធ្វើដំណើរបាន។ រថយន្តនេះ អាចបញ្ចូលថាមពលថ្មលឿនត្រឹមតែ 15នាទី នឹងអាចធ្វើដំណើរបានចម្ងាយ 62 ម៉ាយ៍។ 

ដូចអ្វីដែលអ្នកបានឃើញនោះ សម្រាប់រថយន្តគ្រួសារ Van នេះ ក៏មានការ Upgrade ទៅលើរូបរាងខាងក្រៅរបស់វាដែលពិតជាស្រស់ស្អាតមែនទែន! រថយន្តនេះ មានយ៉ាន់ពណ៌ទឹកប្រាក់ រង្វង់កង់ទំហំ 19-inch ភ្លើងមុខ LED និងកាងយ៉ាងស្រស់ស្អាត។ រថយន្តនេះ ក៏មានការ Upgrade ទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះផងដែរ គឺខុសប្លែកពីរថយន្ត eVito និង eSprinter ដែលមានរូបរាងស្រស់ស្អាតប្រណិតបំផុត។ ផ្នែកខាងក្នុងរបស់រថយន្តនេះ អាចផ្ទុកមនុស្សបានចំនួន 7 ឬ 8 នាក់ ហើយវាក៏ប្រើប្រាស់នូវស្បែកពូកពណ៌ខ្មៅ និងពណ៌ខៀវ Nappa និងប្រព័ន្ធ MBUX infotainment system ហើយថែមទាំងអាចគ្រប់គ្រងបញ្ជាតាមសំឡេងបានថែមទៀតផង។

 

បើទោះបីជារថយន្តនេះបង្ហាញខ្លួននៅក្នុង Geneva គឺជារថយន្តនៃគំនិតថ្មីក៏ដោយនោះ ក្រុមហ៊ុន Mercedes បានបង្ហាញថា ខ្លួនក៏មានគម្រោងក្នុងការដាក់រថយន្ត Van EQV នេះ ទៅក្នុងការផលិត ដែលជាជម្រើសមួយដ៏ល្អឥតខ្ចោះ ហើយក្រុមហ៊ុន ក៏មានគោលដៅក្នុងការផ្តល់ជូននូវរថយន្តជាច្រើន ម៉ូដែលទៀត ដែលប្រើប្រាស់នូវអេឡិចត្រូនិចនោះ។ លោក Wilfried Porth របស់ Daimler បាននិយាយថា “ជាមួយនឹងរថយន្ត Van Concept EQV នេះ ពេលនេះយើងបោះជំហានទៅកាន់ចំណុចបន្ទាប់ទៀតហើយ!”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន