no-alternative title

រថយន្ត “Mazda CX-30” បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Geneva Motor Show 2019

តើមានលេខម៉ូដែលអ្វី ដែលនឹងមកស្ថិតនៅចន្លោះរថយន្ត SUV ម៉ូដែល CX-3 និង CX-5 របស់ក្រុមហ៊ុនផលិតរថយន្ត Mazda ? ប្រសិនបើអ្នកនិយាយថា រថយន្ត “CX-4” នោះ គឺពិតជាមិនត្រឹមត្រូវនោះទេ ពីព្រោះថា រថយន្ត Mazda CX-30 បានក្លាយជាម៉ូដែល ស្ថិតនៅក្នុងចន្លោះនៃរថយន្តទាំងពីរម៉ូដែលនេះហើយ។ រថយន្តនេះ អាចនឹងក្លាយជារថយន្តប្រភេទ Crossover ដែលមានការពេញនិយមខ្លាំងបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តនេះ។ នៅក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិពរណ៍ Geneva Motor Show 2019 នេះ មានការយល់ច្រឡំទៅលើឈ្មោះរបស់រថយន្ត CX-30 នេះ។ 

រថយន្តស៊េរីថ្មី CX-30 នេះ គឺជារថយន្តរបស់ក្រុមហ៊ុន Mazda ដែលមានរូបរាងតូចល្មមយ៉ាងស្រស់ស្អាត។ ផ្នែកខាងមុខរបស់រថយន្តនេះ អាចនឹងមានការយល់ច្រឡំគ្នាជាមួយនឹងរថយន្ត CX-5 ប៉ុន្តែផ្នែកចំហៀងរបស់វា គឺពិតជាខ្លីហើយយើងអាចមើលឃើញបានយ៉ាងច្បាស់តែម្តង។ រថយន្តទាំនេះ គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើពន្លឺភ្លើងរបស់វា ហើយក្រុមហ៊ុន Mazda ក៏មានការច្នៃម៉ូដយ៉ាងពិសេសទៅលើទ្វាររបស់រថយន្តនេះផងដែរ។ នៅផ្នែកខាងមុខរបស់រថយន្តនេះ មានការរចនារូបរាងថ្មីយ៉ាងពិសេសស្រស់ស្អាតទាក់ទាញនៅក្រោមភ្លើងមុខ។ សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មី CX-30 នេះ គឺអាចដាក់មនុស្សពេញវ័យបាន 4 នាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីកន្លែងអង្គុយរបស់រថយន្តស៊េរីថ្ម CX-30 នេះ គឺមានភាពទូលាយជាងមុន ហើយប្រសិនបើអ្នកធ្វើដំណើរចម្ងាយឆ្ងាយនោះ ការប្រើប្រាស់នូវផ្ទៃខាងក្នុងធំទូលាយនេះ គឺជារឿងដ៏ល្អ។ នៅអ៊ឺរ៉ុបរថយន្ត CX-30 នឹងមានជម្រើសកម្លាំងម៉ាស៊ីនដល់ទៅ 3 ផ្សេងគ្នា។ មានរថយន្តដែលប្រើប្រាស់នូវម៉ាស៊ីន 2.0-liter inline four gas engine និងម៉ាស៊ីន SkyActive-X compression-ignition engine ក្នុងនោះ ក៏មានម៉ាស៊ីនម៉ាស៊ូត 1.8-liter diesel ផងដែរ។ សម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកនោះ គឺមិនមានព័ត៌មាន ដែលនិយាយអំពីកម្លាំងម៉ាស៊ីនមួយណាដែលផ្តល់ជូននោះទេ។ 

រថយន្តនេះ ប្រើប្រាស់នូវអេក្រង់ផ្តល់ព័ត៌មានទំហំ 8.8-inch infotainment  ប្រព័ន្ធសំឡេង Bose audio system ដែលមាន12-speaker និងប្រព័ន្ធ cross-traffic alerts និងប្រព័ន្ធជូនដំណឹងប្រសិនបើមានបញ្ហាហ្វ្រាំង និងប្រព័ន្ធជូនដំណឹងអំពីចរាចរណ៍  traffic jam assist system ដែលអាចជួយអោយអ្នកគ្រប់គ្រងទៅលើល្បឿន ហ្វ្រាំង និងចង្កូតរបស់រថយន្តនេះបានថែមទៀត។ ក្រុមហ៊ុន Mazda បាននិយាយថា រថយន្ត CX-30 នឹងដាក់លក់ជាលក្ខណៈពិភពលោក ហើយវាក៏នឹងដាក់បង្ហាញនៅក្នុងតំបន់អ៊ឺរ៉ុបនៅក្នុងរដូវក្តៅនេះផងដែរ។ សម្រាប់តម្លៃរបស់រថយន្តនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន