no-alternative title

ក្រុមហ៊ុន Jaguar ប្រកាសថា នឹងបន្តដំណើរក្នុងការផលិតចេញនូវរថយន្តជាច្រើន ដែលអ្នកគ្រប់គ្នាស្រឡាញ់ពេញចិត្ត

ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover ប្រកាសថា ខ្លួនត្រូវការកែលម្អទៅលើស្ថានភាពនៃហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ដែលនេះ គឺជាហេតុផលដែលក្រុមហ៊ុនផលិតរថយន្តថ្មីៗនេះ ក៏បោះបង់ចោលនូវរថយន្ត Range Rover Coupe SV និងរថយន្ត Discovery SVX មុនពេលដែលម៉ូដែលថ្មីៗ ចាប់ផ្តើមនូវការផលិត និងងាកទៅផ្តោតទៅលើរថយន្តដែលមានតម្លៃសមរម្យជាច្រើនដូចជារថយន្តស៊េរីថ្មី Range Rover Evoque និងរថយន្ត Discovery។ ប្រសិនបើអ្នកមានការព្រួយបារម្ភនោះ មានន័យថារថយន្តប្រភេទ Sports Coupes គឺមានការផលិតនៅក្នុងចំនួនតិចដូចជាប្រភេទ F-Type ដែលជិតបោះបង់ហើយនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Jaguar មានប្រវត្តិជាយូរណាស់មកហើយជាមួយនឹងរថយន្តស្ព័រទ្វារពីររបស់ខ្លួន ហើយខ្លួន ក៏មិនមានចេតនាក្នុងការបញ្ឈប់នូវការផលិតឱ្យបានឆាប់រហ័សផងដែរ។ លោក Ian Callum ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Jaguar ប្រាប់ទៅកាន់ Top Gear នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា វានឹងនៅតែមានរថយន្ត Jag Coupe ទ្វារពីរនៅក្នុងការផលិតនេះ ដោយសារតែនេះ គឺជារឿងដែលយើងមាន ហើយអ្នកមិនអាចបង្កើតនូវអ្វីដែលថ្មីដោយគ្មានរឿងនេះទេ។ សម្រាប់រថយន្ត Coupe ទ្វារពីរនេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ម៉ាកយីហោនេះ។ 

ការផលិតប្រហែលជាមិនមែនមានចំនួនច្រើននោះទេ ប៉ុន្តែយើងនឹងធ្វើការផលិតនូវរថយន្តស្ព័រទ្វារពីរ ហើយវានឹងមានការរីកចម្រើនកើនឡើងទៅមុខជាក់ជាមិនខាន។វាស្តាប់មើលទៅគឺពិតជាមានការភ្ញាក់ផ្អើលណាស់ដោយសារតែរថយន្ត F-Type មានការលក់ធ្លាក់ចុះដល់ទៅ 2268 គ្រឿង នៅក្នុងសហរដ្ឋអាមេរិក ដែលមានការធ្លាក់ចុះជិត 50% ពីឆ្នាំ 2017 នោះ។ ស្របពេលដែលរថយន្តជំនាន់បន្ទាប់របស់ F-Type ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆ្នាំ 2021 នេះអ្នកប្រហែលជាមិនអាចរំពឹងថា នឹងមានរថយន្តទ្វារពីររបស់ត្រកូល XE នោះទេ ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត BMW 4 Series ឬ C Class Coupe។ 

លោក Callum បាននិយាយថា “ទីផ្សារនៃរថយន្ត Coupe នេះគឺពិតជាមានការពិបាកជាងមុន ហើយវាមានលក្ខណៈពិសេសជាងមុនថែមទៀត។ ខ្ញុំគិតថាសម្រាប់អ្នកឯកទេសដូចជាពួកយើង រថយន្ត Coupe គឺពិតជាបញ្ហាប្រឈមមួយដោយសារតែចំនួននៃការលក់របស់រថយន្តនេះគឺមិនច្រើននោះទេ។” ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា រថយន្តជំនាន់បន្ទាប់របស់ F-Type អាចជារថយន្តដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីនអគ្គិសនី ឬម៉ាស៊ីន twin-turbo V8 របស់ BMW នោះ។ លោក Callum បានសារភាពថា ម៉ាស៊ីនអគ្គិសនីនេះ គឺពិតជាអាចទៅរួចដោយសារតែរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Jaguar ចាប់ពីឆ្នាំ 2020 នេះនឹងមានទម្រង់ជាលក្ខណៈអេឡិចត្រូនិច ហើយវាប្រហែលជារថយន្តអេឡិចត្រូនិចពេញលេញ ឬ plug-in hybrid ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន