no-alternative title

Rolls-Royce នឹងដាក់តាំងបង្ហាញរថយន្តស៊េរីថ្មី Bespoke នៅក្នុងពិពណ៌ Geneva Motor Show 2019

ក្រុមហ៊ុន Rolls-Royce Motor Cars នឹងចូលរួមកម្មវិធីពិពណ៌ Geneva Motor Show ដោយនឹងបង្ហាញនូវរថយន្តដ៏ប្រណិតពិសេសជាងគេ 1 ប្រភេទទៀត ក្នុងចំណោមរថយន្តម៉ាក Phantoms ទាំង 25 គ្រឿង រួមជាមួយនឹងរថយន្តស៊េរីថ្មី Bespoke Cullinan ដែលនឹងត្រូវបង្ហាញខ្លួនជាសាធារណៈជាលើកទីមួយផងដែរ។ 

រថយន្តប្រភេទ Phantom Tranquillity គឺជាប្រភេទថ្មីមួយត្រូវបានផលិតឡើងត្រឹមតែ 25 គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក និងមានទាំងប្រភេទរថយន្ត Phantom និង Phantom Extended Wheelbase។  រថយន្ត នេះត្រូវបានដាក់ឈ្មោះឲ្យ និងរចនាឡើងដើម្បីតម្រូវតាមអារម្មណ៍នៃភាពស្ងប់ស្ងាត់ក្នុងរថយន្តនេះ ហើយរថយន្តដ៏ពិសេស Phantom មួយនេះ មានការរចនាដ៏ស្រស់ស្អាត តាមរយៈការបំពាក់ដោយគ្រឿងលម្អដ៏កម្រក្នុងពិភពលោក។  ការតុបតែងក្នុងរថយន្តនេះ គឺជាការរចនាក្រោមការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានបំពាក់ក្នុងរ៉ូកែតអាវកាសចក្រភពអង់គ្លេសឈ្មោះថា Skylark។ រថយន្តនេះ មានការរចនាជាមួយប្រភេទអាចម៍ផ្កាយដ៏កម្រឈ្មោះថា Muonionalusta ដែលបានធ្លាក់មកលើផែនដីក្នុងទីក្រុង Kiruna ប្រទេសស៊ុយអែត កាលពីឆ្នាំ1906 មកម្លេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តប្រភេទ Cullinan Genève ឆ្នាំ 2019 គឺជារថយន្ត ដែលមានការច្នៃប្រឌិតខ្ពស់ បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើកំពូលភ្នំនៃឧទ្យានជាតិ Grand Tetons រដ្ឋ Wyoming សហរដ្ឋអាមេរិក និងបានចាប់ផ្តើមដំណើរបស់ខ្លួន ក្នុងនាមជាប្រភេទថយន្ត Bespoke ដ៏គួរឲ្យកត់សម្គាល់ ជាមួយនឹងម៉ាក Cullinan ដែលដែលត្រូវទទួលស្គាល់ថា ជាប្រភេទរថយន្តដ៏ល្អប្រណិត។  រថយន្តនេះ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងពិសេស។ ការរចនាឲ្យមានការបញ្ចេញពន្លឺ 5 ជ្រុង នៃពណ៌បស់ប្រភេទរថយន្តមួយនេះ ត្រូវបានរចនាឡើងដោយការបញ្ចូលជាមួយនឹងពណ៌ Petra Gold (មាស) និង Navy Blue (ខៀវ) ក្នុងបំណងចង់ឲ្យយើងនឹកដល់ពណ៌ឈើគគី ស្របពេលដែលការរចនាផ្ទៃខាងក្នុងជាមួយនឹងពណ៌  Navy Blue និង Oatmeal គឺជាការលាយពណ៌យ៉ាងល្អប្រណិត រួមជាមួយនឹងការប្រើប្រាស់សារធាតុល្បែកដ៏ល្អបំផុត។ 

រថយន្ត Dawn Genève ឆ្នាំ2019 គឺជារថយន្តដែលមានការរចនាយ៉ាងពិសេសក្នុងប្រភេទនៃរថយន្ត Bespoke ក្រោមការច្នៃប្រឌិតរបស់ក្រុមហ៊ុន Rolls-Royce ដែលមានការកែច្នៃថ្មីមួយ ក្រោមការរចនាជាមួយនឹងពណ៌ត្បូងពណ៌ខៀវ និង Milori Sapphire ដែលត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតរថយន្តមានពណ៌បែបត្បូងខៀវ ដែលពន្លឺភ្លឺចិញ្ចាញ។ រថយន្តដែលមានការរចនាដ៏ពិសេសមួយនេះ ត្រូវបានបញ្ចូលដោយសារធាតុកាបូន Aero Cowling ក្រោមការតុបតែងជាមួយនឹងសារធាតុមានពណ៌ Navy Blue ដើម្បីបង្កើតបាននូវរថយន្តកៅអី2ជួរដ៏ល្អប្រណិតគ្មានពីរ។ កន្លែងអង្គុយផ្នែកខាងមុខនៃរថយន្ត Dawn Genève 2019 ត្រូវបានតុបតែងជាមួយនឹងស្បែកសត្វពណ៌ប្រផេះ និងខៀវ ស្របពេលដែលផ្ទៃខាងក្នុងនៃតាប្លូរថយន្ត ត្រូវបានរចនាជាមួយនឹងផ្ទាំង Piano Milori Sapphire ដែលត្រូវបានដុះខាត់ដោយដៃរយៈពេល12ម៉ោង ជាមួយនឹងភ្លីឆ្លូតពណ៌ប្រាក់ដ៏ល្អប្រណិត។ 

រថយន្ត Black Badge : រថយន្តនេះត្រូវបានជ្រើសរើសយក ពណ៌ Galileo Blue (ខៀវក្រម៉ៅ) ដើម្បីទៅរចនារថយន្តប្រភេទ Black Badge Wraith ស្របពេលដែលប្រភេទពណ៌ Mandarin ក៏ត្រូវបានប្រើប្រាស់ដើម្បីលាយពណ៌ដើម្បីបង្កើតឲ្យបានរថយន្តប្រកបដោយភាពទាក់ទាញ។ នៅផ្នែកខាងក្នុង សារធាតុស្បែកពពណ៌ស និងខៀវ សុទ្ធសឹងជាពណ៌មានលក្ខខណៈស្រដៀងទៅនឹងពណ៌ Mandarin ដែរ ដើម្បីបំពាក់លើកៅអីអង្គុយ ក្រោមការរចនាដោយស្នាមឆ្នូតដ៏ស្រស់ស្អាត ស្របពេលដែលកៅអីអង្គុយទាំង2ផ្នែកខាងក្រោយ ក៏ត្រូវបានរចនាដោយក្រណាត់កូតុងដ៏ស្រស់ស្អាតផងដែរ។  រថយន្តប្រភេទ Black Badge Ghost ត្រូវបានរចនាដោយប្រើប្រាស់ពណ៌ងងឹត និងត្រូវបានតុបតែងជាមួយនឹងស្នាមឆ្នូតពណ៌បៃតងចាស់នៅត្រង់ចំណុចកណ្តាលនៃកង់របស់រថយន្ត។ ក្រណាត់ពណ៌កាបូន និងខ្មៅ ត្រូវបានប្រើប្រាស់ទាំងនៅលើកៅអីជួរមុខ និងជួរក្រោយ ស្របពេលដែលស្នាមឆ្នូតពណ៌បៃតងចាស់ ក៏ត្រូវបានរចនាក្នុងរថយន្តនេះផងដែរ។ 

កម្មវិធីសិល្បៈរបស់ក្រុមហ៊ុន Rolls-Royce : កម្មវិធីនេះតែងតែបានជួយឧបត្ថម្ភគាំទ្រសិល្បករល្បីៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរាប់បញ្ចូលទាំងសិល្បករ Isaac Julien, Asad Raza, Dan Holdsworth និង Yang Fudong ផងដែរ។ ពិភពនៃសិល្បៈ គឺជាវិស័យមួយដែល Rolls-Royce ចែករំលែកនូវទេពកោសល្យ ពីធម្មជាតិដ៏ច្បាស់លាស់ ជាមួយការប្តេជ្ញាចិត្តក្នុងការបង្ហាញពីការគំនិតច្នៃប្រឌិតថ្មី ការរុករកបច្ចេកវិទ្យាថ្មី និងការកំណត់មូលដ្ឋាននៃរបកគំឃើញថ្មី និងមានចន្ឆៈក្នុងការចំណាយពេលលើការស្វែងរកគុណភាព។ ក្រុមការងាររបស់ Rolls-Royce នឹងធ្វើការវិភាគទៅលើការងារថ្មីមួយរបស់សិល្បករ Tomás Saraceno ក្នុងកម្មវិធីពិពណ៌នេះ ដែលប្រព្រឹត្តទៅ នៅចន្លោះថ្ងៃទី7 និងទី17 ខែមីនា ឆ្នាំ2019។ ហើយបន្ទាប់ពីកម្មវិធីពិណ៌នេះ ការងារសិល្បៈទាំងនោះ នឹងត្រូវរក្សាទុកនៅទីស្នាក់ការរបស់ក្រុមហ៊ុន Rolls-Royce ស្ថិតនៅ Goodwood ក្នុងទីក្រុង West Sussex ចាប់ពីថ្ងៃទី 28 ខែមីនា ឆ្នាំ 2019៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន