no-alternative title

ការបង្ហាញវត្តមាន Cadillac CT5 ស៊េរីឆ្នាំ 2020 ដ៏ស្រស់ស្អាតនេះ គឺពិតជាទាក់ចិត្តខ្លាំងមែនទែន!

តើអ្នកគិតថារថយន្ត Sedan នៅក្នុងសហរដ្ឋអាមេរិក ពិតជាត្រូវបោះបង់ចោលមែនទេ?នៅពេលនេះ រថយន្តម៉ាកយីហោប្រណិតរបស់ក្រុមហ៊ុន GM គឺបានត្រៀមខ្លួនក្នុងការបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ CT5 មួយទៀតហើយនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ New York Auto Show 2019 នៅខែក្រោយនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏បានទម្លាយនូវរូបភាពជាច្រើនសន្លឹក និងព័ត៌មានលម្អិតរបស់រថយន្តស៊េរីថ្មីនេះផងដែរ។

ដើម្បីធ្វើការជំនួសទៅលើរថយន្ត CTS នោះ រថយន្តស៊េរីថ្មី CT5 នេះ គឺមានទម្រង់តូចស្រស់ស្អាតហើយវាមានលក្ខណៈជារថយន្តស្ព័រ ឬរថយន្តប្រណិតដែលពិតជាទាក់ទាញចិត្តខ្លាំងបំផុត។ សម្រាប់លក្ខណៈសម្បត្តិរបស់រថយន្តនេះនៅមិនទាន់ទម្លាយពេញលេញនៅឡើយទេ ប៉ុន្តែយើងបានដឹងថា រថយន្ត CT5 នេះ គឺផ្អែកទៅលើបដិវត្តន៍នៃ Alpha platform នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់នូវម៉ាស៊ីនស្តង់ដារ 2.0-liter turbo ចំនួន ៤ ឬ 3.0-liter twin-turbo V6 ។ រថយន្តនេះប្រើប្រាស់នូវចង្កឹះលេខអូតូ 10 វគ្គថែមទៀត។ រថយន្តនេះប្រហែលជាបំពាក់នូវម៉ាស៊ីនកម្លាំង 237 សេះ និងមានកម្លាំងរមួល 258 lb-ft និងកម្លាំងម៉ាស៊ីន 404 hp និងកម្លាំងរមួល 400 lb-ft។ ចំណែករថយន្តស៊េរីថ្មី CT6-V អាចនឹងប្រើប្រាស់នូវម៉ាស៊ីន 4.2-liter twin-turbo V8 ដែលមានកម្លាំង 550 សេះ និងកម្លាំងរមួល 627 lb-ft  ហើយរថយន្ត CT6 Platinum គឺមានកម្លាំងម៉ាស៊ីន 500 hp និងកម្លាំងរមួល 553 lb-ft។ ក្រុមហ៊ុន GM នឹងធ្វើការផលិតរថយន្ត CT5 នេះនៅក្នុងរោងចក្រ Lansing Grand River របស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន