no-alternative title

ក្រុមហ៊ុន កាល់តិច បានធ្វើតេស្ត៍ម៉ាស៊ីនរថយន្តដោយការប្រើឧបរកណ៍ Boroscope ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃនេះ ក្រុមហ៊ុន កាល់តិច រៀបចំនូវស្នសីទបង្ហាញពីការធ្វើតេស្ត៍ម៉ាស៊ីនរថយន្ត ដោយប្រើឧបរកណ៍ Boroscope លើកដំបូងបង្អស់នៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើការប្រៀបធៀបស៊ូប៉ាប់ម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈកាល់តិច និងម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈរបស់ដៃគូប្រកួតប្រជែងធំៗផ្សេងៗ។ លទ្ធផលបានបង្ហាញឲ្យឃើញពីផលប៉ះពាល់ដែលបង្កឡើងពីការចាក់ប្រេងឥន្ធនៈគុណភាពមិនល្អទៅក្នុងម៉ាស៊ីនរថយន្ត ក៏ដូចជាកត់សម្គាល់ទៅលើការលាងសម្អាតម៉ាស៊ីនដោយប្រេងឥន្ធនៈកាល់តិចជាមួយTechron® ផ្តល់ជូនអ្នកបើកបរ។  ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ត្រូវបានធ្វើឡើងដោយបំពាក់កាមេរ៉ាពិសេសដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់ម៉ាស៊ីនរថយន្ត ដើម្បីបង្ហាញពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។

ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® មានបច្ចេកវិទ្យា Clean & Glide Technology បានបង្ហាញឲ្យឃើញពីការលាងសម្អាតប្រព័ន្ធប្រេងបានយ៉ាងល្អឥតខ្ចោះ បើធៀបទៅនឹងរថយន្តដែលចាក់ប្រេងឥន្ធនៈគុណភាពមិនល្អ។ លទ្ធផលចេញពី 162 ស៊ូប៉ាប់ ពីការពិនិត្យរថយន្តចំនួន 23 នៅកម្ពុជាបានបង្ហាញថារថយន្តដែលប្រើប្រាស់ប្រេងឥន្ទនៈ កាល់តិច ទទួលបានពិន្ទុជាមធ្យម 9.7 លើ 10 ទៅលើភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីនដែលល្អខ្លាំងបើធៀបទៅប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗ ដែលទទួលបានពិន្ទុមធ្យមត្រឹមតែ 7.6 លើ 10។ សម្រាប់ប្រភេទប្រេងឥន្ធនៈធម្មតា ភាពខុសគ្នាគឺកាន់តែខ្លាំងជាមួយប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗទទួលបានពិន្ទុជាមធ្យមត្រឹមតែ 7.0 លើ 10 ប៉ុណ្ណោះ។ រថយន្តដែលត្រូវបានធ្វើតេស្តជាប្រភេទរថយន្តដែលមានអាយុកាលជាមធ្យម 16 ឆ្នាំហើយបានធ្វើដំណើរជាមធ្យមជិត 200,000 គីឡូម៉ែត្រ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា “អ្នកបើកបរយានយន្តជាធម្មតាមិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើង បង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron® ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ។” គាត់បានបន្តឲ្យដឹងទៀតថា “ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រភេទរថយន្តចាស់ៗដែលចាក់ប្រេងឥន្ធនៈកាល់តិចទៀងទាត់ យើងពិនិត្យឃើញថានៅក្នុងស៊ូប៉ាប់ម៉ាស៊ីនគឺនៅតែមានស្ថានភាពល្អបំផុត។”   

 

ការធ្វើតេស្ត៍ដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់រថយន្ត ដែលធៀបទៅនឹងស្តង់ដាររបស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC) លើប្រព័ន្ធវាយតម្លៃកំណកក្រមរក្នុងស៊ូប៉ាប់ (IVD) ជាមួយលទ្ធផលពិន្ទុ 10 គឺបង្ហាញពីភាពស្អាតបំផុត។ ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកក្រមរកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈនឹងត្រូវបានរំខានដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពល សន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និងចេញផ្សែងច្រើន។ 

យោងតាមលោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឲ្យដឹងថា “ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាស្វែងយល់ថា មិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតឡើងមានគុណភាពល្អដូចគ្នានោះទេ។ តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ បញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជួយឲ្យគ្រប់ផ្នែ សំខាន់ៗនៃម៉ាស៊ីនស្អាត ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និងបង្កើនទំនុកចិត្ត។” គាត់បានបន្តឲ្យដឹងទៀតថា  “នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈ កាល់តិច ជាមួយបច្ចេកវិទ្យា Techron® ថ្មី បានធ្វើតេស្តក្រោមស្ថានភាពរថយន្តនៅកម្ពុជាដែលចាក់ប្រេងឥន្ធនៈផ្សេងៗ នៅក្រោមលក្ខខ័ណ្ឌនៃបរិយាកាស ការបើកបរ និងចរាចរណ៍ដូចគ្នា។ យើងពិតជាមានមោទនភាព ដែលបច្ចេកវិទ្យាលាងសម្អាត Clean and Glide ចុងក្រោយបង្អស់នេះ បង្ហាញពីថាមពលលាងសម្អាតដ៏អស្ចារ្យ ដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត”។ 

 

ម្ចាស់រថយន្តដ៏មានចំណេះដឹងម្នាក់ លោក ផឹង គិតវឌ្ឍនៈ អាយុ 36 ឆ្នាំ រស់នៅទីក្រុងភ្នំពេញ ដែលមិនមែនជាអតិថិជនកាល់តិច បន្ទាប់ពីទទួលបានការធ្វើតេស្តយានយន្តដោយប្រើឧបករណ៍ Boroscope បានមានប្រសាសន៍ឲ្យដឹងដែរថា “ខ្ញុំពិតជាភ្ញាក់ផ្អើល ដោយសារតែខ្ញុំជឿជាក់លើប្រេងឥន្ធនៈដែលខ្ញុំប្រើប្រាស់កន្លងមក តែដល់ពេលឃើញលទ្ធផលជាក់ស្តែងអ៊ីចឹង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ ទោះជាយ៉ាងណា ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដឹងថា រថយន្តរបស់ខ្ញុំមានបញ្ហា តាមរយៈអ្នកជំនាញរបស់ កាល់តិច។”      

ការធ្វើតេស្ត៍ដោយប្រើឧបករណ៍ Boroscope បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកាល់តិចដើម្បីលាងសម្អាតម៉ាស៊ីនយានយន្ត ស្របពេលដែលក្រុមហ៊ុននៅតែរក្សាភាពពិតប្រាកដ ដើម្បីធ្វើការវិវឌ្ឍនៃ Techron® ក្នុងការប្រមើមើលពីបច្ចេកវិទ្យាម៉ាស៊ីន និងតម្រូវការទីផ្សារក្នុងតំបន់នាពេលអនាគត។ គ្រប់ប្រេងឥន្ធនៈរបស់កាល់តិចទាំងអស់មានផ្ទុកនូវបច្ចេកវិទ្យា Techron® ដែលជាសារធាតុបន្ថែមដែលបានស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជាង 30 ឆ្នាំមកហើយដោយក្រុមហ៊ុន Chevron ជាមួយសមាសធាតុហៅថា Polyetheramine ដែលត្រូវបង្កើតឡើងដើម្បីសម្អាតប្រព័ន្ធប្រេង និងការពារពីការប្រមូលផ្តុំនៃកំណកក្រមរ។ ប្រេងឥន្ធនៈដែលមានគុណភាពមិនល្អអាចធ្វើឲ្យមានកំណកក្រមរ នៅក្នុងម៉ាស៊ីនយានយន្តដែលតោងជាប់អស់រយៈពេលយ៉ាងយូរនោះ អាចធ្វើឲ្យកម្លាំងម៉ាស៊ីនយានយន្តចុះខ្សោយ ឬបាត់បង់ថាមពល។  

គុណភាពនៃប្រេងឥន្ធនៈកាល់តិចត្រូវបានបញ្ជាក់អះអាងដោយក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃការធ្វើតេស្តត្រួតពិនិត្យគុណភាពដែលធ្វើឡើងកាលពីថ្ងៃទី 20 ខែកក្កដាឆ្នាំ 2018 នៅស្ថានីយកាល់តិចមួយចំនួនបានបញ្ជាក់ពីការផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់របស់កាល់តិចនិងបរិមាណត្រឹមត្រូវសម្រាប់អតិថិជនទាំងអស់។ មួយធុងនៃប្រេងឥន្ធនៈ កាលតិច ជាមួយ Techron® អាចលាងសម្អាតកំណកក្រមរដែលតោងជាប់បន្ទះប៊ិកបាញ់ប្រេង។ អ្នកបើកបរនៅកម្ពុជាទាំងអស់អាចអញ្ជើញទៅកាន់ស្ថានីយកាល់តិចណាមួយ ក្នុងចំណោមស្ថានីយ កាល់តិចទាំង 23 នៅទូទាំងប្រទេស ដើម្បីទទួលយកអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងនេះ ហើយប្រើប្រាស់ Techron® ជាបន្តទៀត។  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន