no-alternative title

មានការបង្ហាញចេញនូវរូបភាព 3D ល្បឿនសិប្បនិម្មិតដ៏អស្ចារ្យបំផុត នៃការធ្វើតេស្ត៍សាកល្បងរបស់ MUSTANG SHELBY GT500

នៅពេលដែល MUSTANG Shelby GT500 ឆ្នាំ 2020 ដាក់លក់នៅចុងឆ្នាំនេះ រថយន្តនេះ នឹងក្លាយទៅជារថយន្ត Mustang កម្រិតខ្ពស់មួយ ដែលបង្ហាញខ្លួនតាមដងផ្លូវដែលមានល្បឿនលឿនបំផុត បើផ្អែកលើការធ្វើតេស្ត៍សាកល្បងសិប្បនិម្មិតនៅលើកុំព្យូទ័រទំនើប និងការបោះពុម្ព 3D នោះ។ នៅក្នុងការទទួលបាននូវលទ្ធផលយ៉ាងល្អឥតខ្ចោះនៅក្នុងការប្រណាំងរថយន្តជាង 1 សតវត្សនោះ អ្នករចនារបស់ក្រុមហ៊ុនផលិតរថយន្ត Ford ទៅលើកម្លាំងម៉ាស៊ីន និងវិស្វករជាច្រើនទៀត បានធ្វើការតេស្ត៍ទៅលើការរចនារាប់រយទៅលើការឌីស្សាញទាំងផ្នែកឌីជីថល និងរូបរាងខាងក្រៅនោះ។ ពួកគេបានប្រើប្រាស់នូវឧបករណ៍គំរូឌីជីថល និងគំរូនៃ Tools ជាច្រើនដែលជាផ្នែកមួយនៃបេសកកម្មក្នុងការបង្កើតនូវរថយន្ត Mustang ដែលមានកម្លាំងកម្រិតខ្ពស់បំផុតគ្រប់ពេលវេលានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Matt Titus ដែលជាវិស្វករផ្នែកកម្លាំងម៉ាស៊ីនរបស់រថយន្ត Ford នេះនិយាយថា “យើងបានបង្កើត និងសិក្សាទៅលើការរចនាជាច្រើននៅក្នុងចំណោមក្រុមការងារវិស្វកររបស់យើង និងបង្ហាញអំពីយុទ្ធសាស្រ្តជាច្រើនផ្សេងទៀតមុនពេលដែលយើងបង្កើតនូវគំរូដំបូងបំផុតនៃរថយន្តជាច្រើននោះ។ នេះមិនត្រឹមតែបង្ហាញអំពីប្រសិទ្ធិភាពនៃការឌីស្សាញនោះទេ វាក៏បានកាត់បន្ថយនូវពេលវេលា ដែលចំណាយពេលសម្រាប់ការអភិវឌ្ឍទៅលើរថយន្ត GT500 ផងដែរ។” 

សម្រាប់រថយន្តស៊េរីថ្មី Mustang Shelby GT500 នេះ គឺក្រុមការងាររបស់ក្រុមហ៊ុនផលិតរថយន្ត Ford ប្រើប្រាស់នូវ Simulation Tools កម្រិតខ្ពស់សម្រាប់ការឌីស្សាញរួមមានមជ្ឈមណ្ឌលបច្ចេកទេស Ford Performance នៅក្នុងទីក្រុង Concord នៃរដ្ឋការ៉ូលីនាខាងជើង និងប្រព័ន្ធនៃគំរូ 3D ជាច្រើនទៀតនៅក្នុងមជ្ឈមណ្ឌល Advanced Manufacturing Center នៅក្នុងទីក្រុង Redford នៃរដ្ឋ Michigan នោះ។  យ៉ាងណាមិញ ការតេស្ត៍ជាក់ស្តែងនៅក្នុងពិភពពិតៗនោះ គឺនៅតែជាបញ្ហានៅឡើយ ដូចនេះ ក្រុមការងារផលិតរថយន្ត Shelby GT500 នេះ បានធ្វើការតេស្ត៍ទៅលើល្បឿនកម្រិតខ្ពស់នៃផ្លូវប្រណាំងជាច្រើននៅទូទាំងសហរដ្ឋអាមេរិករួមមានផ្លូវ Virginia International Raceway, NOLA Motorsports Park  និង GingerMan Raceway ដើម្បីធ្វើការកែលម្អទៅលើការឌីស្សាញ និងការជួយរថយន្ត Shelby GT500  នេះសម្រាប់ការប្រណាំងនៅលើផ្លូវល្បឿនលឿនបំផុតនៅក្នុងការផលិតរថយន្ត Mustang ដែលមានការពង្រឹងទៅលើគ្រប់គ្រងកាន់តែអស្ចារ្យសម្រាប់អ្នកបើកបរនោះ។

រថយន្តនេះមានកម្លាំងម៉ាស៊ីន 700hp ដែលធ្វើអោយកម្លាំងម៉ាស៊ីនរបស់រថយន្តស៊េរីថ្មី Shelby GT500 នេះខ្លាំងក្លា ហើយនេះគឺជាកន្លែងដែលក្រុមការងាររបស់ក្រុមហ៊ុន Ford ខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតនោះ។ រថយន្តនេះ បានប្រើប្រាស់នូវ 3D airflow កម្រិតខ្ពស់សម្រាប់ផ្តល់ភាពត្រជាក់ដល់ម៉ាស៊ីនថែមទៀតផង។

សម្រាប់ការឌីស្សាញ និងប្រព័ន្ធ 500 3D cooling ដែលធ្វើការវិភាគយ៉ាងល្អិតល្អន់សម្រាប់ប្រព័ន្ធត្រជាក់ និងកម្លាំងខ្លាំងក្លានោះ រថយន្តនេះ មានការឌីស្សាញជាមួយនឹង Simulators ពេញលេញនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេស Ford technical center ជាមួយនឹងក្រុមអ្នកប្រណាំងរថយន្តអាជីពជាច្រើនថែមទៀត។ រថយន្តនេះ មានអភិវឌ្ឍទៅលើល្បឿន ហើយក្រុមការងាររបស់ក្រុមហ៊ុន Ford ខិតខំក្នុងការបង្កើនល្បឿន និងការធ្វើតេស្តដើម្បីអោយការរចនារូបរាងឌីស្សាញគឺល្អឥតខ្ចោះមុនពេលដែលវាបង្ហាញខ្លួននៅលើទីលានប្រណាំងនោះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន