no-alternative title

ក្រុមហ៊ុន Ford បានសម្ពោធសាលាមតេយ្យសហគមន៍ ដើម្បីលើកកំពស់ការសិក្សានៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់

កាលពីខែកញ្ញាឆ្នាំមុននេះ បុគ្គលិកក្រុមហ៊ុន Ford រាប់ពាន់នាក់ជុំវិញពិភពលោក បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនេះ គឺជាផ្នែកមួយនៃគម្រោងមូលនិធិ អភិរក្សនិងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford  (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកលរបស់ក្រុមហ៊ុន Ford (Ford Global Caring Month)។

កាលពីឆ្នាំ 2017 កន្លងទៅនេះ  ក្រុមហ៊ុន RMA Cambodia បានសាងសង់បណ្ណាល័យនៅវិទ្យាល័យហេងសំរិនចក ខេត្តត្បូងឃ្មុំ។ បណ្ណាល័យនេះ បានក្លាយជាមជ្ឈមណ្ឌលសិក្សា សម្រាប់សិស្សជាង 600 នាក់ដែលរស់នៅក្នុងសហគមន៍នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឆ្នាំនេះ អ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន RMA Cambodia សហការជាមួយ សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុងការសាងសង់សាលាមត្តេយ្យសហគមន៍ចំនួន២ខ្នង ដែលមួយខ្នងស្ថិតនៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ និង១ខ្នងទៀតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងថ្ងៃនេះក្រុមហ៊ុន RMA Cambodia និងសមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) បានរៀបចំពិធីសម្ពោធសាលាមត្តេយ្យសហគមន៍ទីមួយក្នុងភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបាន សាងសង់រួចរាល់ជាស្ថាពរ និងបានចូលរួមលាបថ្នាំបន្ទប់រៀន សាងសង់សួនកុមារ ដាំកូនឈើរៀបចំសួនច្បារនៅសាលាមតេយ្យសហគមន៍ផងដែរ។ ក្រៅពីនេះក៏មានសកម្មភាពចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ក៏ដូចជាគ្រឿងបរិក្ខាមួយចំនួនដូចជាតុ និងកៅអីសិក្សាផងដែរ។ ដោយឡែក សម្រាប់សាលាមត្តេយ្យសហគមន៍១ខ្នងទៀតដែលស្ថិតនៅភូមិចំរេះ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ នឹងត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះផងដែរ។ 

 

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត ហ្វដ នៃក្រុមហ៊ុន RMA Cambodia   បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងគម្រោងមូលនិធិ អភិរក្សនិងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកលរបសក្រុមហ៊ុន Ford (Ford Global Caring Month) ហើយវាពិតជាអស្ចារ្យណាស់ដែលក្រុមការងាររបស់យើងរួមគ្នាដើម្បីជួយឲ្យមានភាពរីកចម្រើនដល់សហគមន៍យើង។”

មូលនិធិ អភិរក្សនិងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកលរបសក្រុមហ៊ុន Ford (Ford Global Caring Month) គឺជាផ្នែកមួយនៃគម្រោងមូលនិធិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford។ ចាប់តាំងពីបើកដំណើរការបំបូងនៅឆ្នាំ 2005 ដោយលោក Bill Ford នាយកប្រតិបត្តិក្រុមហ៊ុន Ford ក្រុមស្មគ្រចិត្តរបស់ Ford បានចំណាយពេលវេលាសរុបប្រហែល 1,5 លានម៉ោង ក្នុងការចូលរួមចំណែកក្នុងសហគមន៍ នៅក្នុង 50 ប្រទេស ដែលក្នុងនោះមានការផ្ដល់ជាវិភាគទានសរុបជាង $40 លានដុល្លារ។ 

កាលពីខែកញ្ញា ឆ្នាំ 2018 ក្រុមអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន Ford នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងមួយចំនួនធំនៅតាមទីក្រុង ទីប្រជុំជននិងភូមិនានានៅលើទ្វីបចំនួន 6 ។ មូលនិធិរបស់ក្រុមហ៊ុន Ford ជាង 700,000 ដុល្លារបានចូលរួមជាវិភាគទានដើម្បីទិញឧបករណ៍និងសម្ភារៈផ្គត់ផ្គង់សម្រាប់គម្រោងជាច្រើននៅជុំវិញពិភពលោក។

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់របស់ Ford នឹងចូលរួមនៅក្នុងគម្រោងជាច្រើននៅក្នុងប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្រ្តាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីននិងក្រុមហ៊ុន Ford ដែលនៅតាមបណ្តាប្រទេសដទៃទៀត។

លោក Jim Vella ប្រធានមូលនិធិសកលរបស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា "អ្នកស្ម័គ្រចិត្តក្រុមហ៊ុន Ford បានចូលរួមអភិវឌ្ឍន៍ដល់ សហគមន៍ឲ្យមានការល្អប្រសើរឡើងមួយតាមរយៈសកម្មភាពផ្សេងៗដូចជា  ការដាំដើមឈើ ការសាងសង់អណ្ដូងទឹកស្អាត សាងសង់ផ្ទះ និងសាងសង់សាលារៀន" ។ “យើងកំពុងពង្រឹងសហគមន៍របស់យើងដោយលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នា។” 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន