no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Jaguar បានប្រកាសថា នឹងប្រើប្រាស់គម្រោង Reality project ដើម្បីធ្វើការអភិវឌ្ឍនូវគំនិតផ្តួចផ្តើមថ្មីមួយ

ក្រុមហ៊ុន Jaguar Land Rover កំពុងតែអភិវឌ្ឍទៅលើគំនិតផ្តួចផ្តើមនៅក្នុងការកែច្នៃឡើងវិញទៅលើដំណាក់កាលបន្ទាប់របស់ខ្លួននៅពេលដែលក្រុមហ៊ុននេះ បាននិយាយថា ខ្លួនមានគម្រោងក្នុងការកែប្រែនូវរថយន្តជាច្រើននៅថ្ងៃនះ អោយទៅជារថយន្តជាច្រើននៅថ្ងៃស្អែក។ នៅក្នុងការដាក់ឈ្មោះថាគម្រោង Reality project នោះ គម្រោងនេះ មានគោលដៅក្នុងការប្រើប្រាស់ឡើងវិញនូវអាលុយមីញ៉ូមចេញពីរថយន្ត Jaguar និង Land Rover ហើយវាធ្វើការផលិតវាឡើងវិញទៅជារថយន្តអាលុយមីញ៉ូមកម្រិតខ្ពស់ ដើម្បីបង្កើតអោយក្លាយជារថយន្តស៊េរីថ្មីជាច្រើននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត JLR គឺជាក្រុមហ៊ុនដំបូងបំផុត ដែលនឹងប្រើប្រាស់នូវដែកអាលុយមីញ៉ូមកម្រិត RC5754 (ដែលមានកម្រិតអាលុយមីញ៉ូមប្រើប្រាស់ឡើងវិញដល់ទៅ 75%) នៅក្នុងឆ្នាំ 2014 នៅលើរថយន្ត XE sedan របស់ខ្លួន ហើយនៅក្នុងជំហានបន្ទាប់នឹងធ្វើការកាត់បន្ថយនូវការប្រើប្រាស់នូវអាលុយមីញ៉ូម និងអនុញ្ញាតនូវនិតិវិធីនៃការកែច្នៃឡើងវិញកាន់តែមានប្រសិទ្ធិភាព។ បច្ចុប្បន្នកំពុងត្រូវបានធ្វើតេស្តសាកល្បងលើគំរូដំបូងរបស់ I-Pace បច្ចេកវិទ្យាកែច្នៃថ្មីនេះ គួរតែកាត់បន្ថយការខ្ជះខ្ជាយទៅលើការប្រើប្រាស់នូវអាលុយមីញ៉ូម។

លោក Gaëlle Guillaume អ្នកដឹកនាំគម្រោង Reality នៅក្រុមហ៊ុន Jaguar Land Rover បាននិយាយថា "រថយន្តជាងមួយលានគ្រឿង ត្រូវបានកំទេចជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស ហើយគម្រោងត្រួសត្រាយផ្លូវនេះ ផ្តល់ឱ្យយើងនូវឱកាសពិតប្រាកដមួយ ដើម្បីផ្តល់ឱ្យពួកគេនូវជីវិតទីពីរឡើងវិញ។ អាលុយមីញ៉ូម គឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងដំណើរការផលិតរបស់យើង ដូច្នេះ យើងប្តេជ្ញា ដើម្បីធានាថាការប្រើប្រាស់វា គឺជាការទទួលខុសត្រូវតាមអ្វីដែលយើងអាចធ្វើទៅបាន។” នៅពេលគម្រោងនេះ ត្រូវបានផ្តល់មូលនិធិរួមគ្នាដោយក្រុមហ៊ុន Innovate UK នោះ វានឹងជួយឱ្យក្រុមហ៊ុន JLR ពង្រីកលទ្ធភាពនៃការកែច្នៃ និងប្រើប្រាស់វត្ថុធាតុដើមទាំងនេះរបស់ខ្លួនសម្រាប់រថយន្តថ្មីនោះ។

ដើម្បីធានាថា ដំណាក់កាលបន្ទាប់ក្នុងការកែច្នៃអាលុយមីញ៉ូម គឺសមស្របសម្រាប់ការប្រើប្រាស់ទៅលើការផលិតរថយន្តនោះ អាលុយមីញ៉ូម ត្រូវបានសាកល្បងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Brunel University។ ការធ្វើតេស្តទៅលើភាពរឹងមាំនឹងត្រូវធ្វើឡើងវិញ ហើយលោហៈធាតុនេះ នឹងត្រូវគេវាយតម្លៃលើភាពបរិសុទ្ធរបស់វាដើម្បីធានាថាវាឆ្លើយតបនឹងស្តង់ដារមេកានិចដែលត្រូវការដែលត្រូវបានប្រើប្រាស់នៅក្នុងបន្ទះគ្រោងតួខ្លួននៃរថយន្ត Jaguar និង Land Rover នោះ។

អនាគតនៃរថយន្តចល័តប្រកបដោយនិរន្តរភាពស្ថិតនៅជាមួយគំនិតផ្តួចផ្តើមដូចជាគម្រោង Reality នេះហើយ។ ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាននោះ ក្រុមហ៊ុន Jaguar Land Rover កាត់បន្ថយការផលិតរថយន្តដែលប្រើប្រាស់នូវឧស្ម័នកាបូនិច CO2 ដែលមានចំនួន 46 ភាគរយក្នុងមួយគ្រឿងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន