no-alternative title

Chevrolet Blazer SS ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងទីក្រុងញ៉ូវយ៉ក ជាមួយនឹងកម្លាំងម៉ាស៊ីន 400 សេះ

រថយន្តស៊េរីថ្មី Chevrolet Blazer គឺជារថយន្តស្ព័រ SUV ស៊េរីថ្មីដែលបានធ្វើអោយក្រុមហ៊ុនចំណាយពេលវេលាច្រើនណាស់ នៅក្នុងការផលិតចេញនូវ Version ថ្មីនេះ ដោយសារតែការផ្តោតទៅលើកម្លាំងម៉ាស៊ីនធំ។ ជាមួយនឹងការកើនឡើងនៃរថយន្ត SUVs ដូចជា Ford Edge ST និង Jeep Grand Cherokee Trackhawk នោះ គឺពិតជាល្អមែនទែនសម្រាប់ក្រុមហ៊ុនរថយន្ត Chevrolet នៅក្នុងការពង្រឹងទៅលើការរីកចម្រើននៃផ្នែកនេះ។ ក្រុមហ៊ុន Chevrolet ពេលនេះ បានផ្តោតទៅលើ Blazer ស្របពេលមានបញ្ជាក់ថា រថយន្ត Blazer SS នេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Auto Show នៅថ្ងៃទី 17 ខែមេសាខាងមុខនេះផងដែរ។


រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយស្តាយនោះ រថយន្ត Blazer SS នេះ នឹងមិនប្រើប្រាស់ជាមួយនឹងម៉ាស៊ីន 6.2-liter V8 ជាមួយនឹងកម្លាំងម៉ាស៊ីន 455 សេះរបស់រថយន្ត Camaro ដោយជំនួសមកវិញដោយការ ប្រើប្រាស់នូវកម្លាំងម៉ាស៊ីន Turbocharged 3.0-liter V6 ដែលបំពាក់នៅលើរថយន្ត Cadillac CT6 ជាមួយនឹងកម្លាំងម៉ាស៊ីន 404 សេះ និងកម្លាំងរមួលដល់ទៅ 400 lb-ft of torque ជាមួយនឹងចង្កឹះលេខ 10 វគ្គវិញម្តង។ ម៉ាស៊ីននេះ ពិតជាមានកម្លាំងខ្លាំងក្លាជាងរថយន្ត Edge ST ប៉ុន្តែវានៅមិនទាន់ខ្លាំងដូចទៅនឹងរថយន្ត Jeep Trackhawk 700សេះ នោះទេ ដែលអាចធ្វើបាន 0-62 mph ដែលគ្រាន់តែចំណាយពេលវេលាត្រឹមតែ 5.3 វិនាទីតែប៉ុណ្ណោះនោះទេ។ រថយន្ត Blazer SS នេះគឺមានកម្រិតត្រឹមតែ 155 mph។


ក្រុមហ៊ុន Chevrolet នៅមិនទាន់បញ្ចេញនូវរូបភាពរបស់រថយន្តកម្លាំងម៉ាស៊ីនខ្លាំង Blazer SS នៅឡើយទេ ប៉ុន្តែនៅក្នុងរូបភាព Render កាលពីពេលមុននេះ ក៏ផ្តល់នូវគំនិតល្អអំពីរូបរាងរបស់វាផងដែរ។ ជាមួយនឹងការពង្រឹងទៅលើតួខ្លួនកាន់តែអស្ចារ្យ និងកង់ទំហំ 21-inch wheels ដែលធ្វើអោយរថយន្ត SUV នេះមើលទៅពិតជាស្រស់ស្អាតបំផុត។ រថយន្ត Blazer SS នេះគឺពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។  សម្រាប់តម្លៃ និងព័ត៌មានលម្អិតនៃកាលបរិច្ឆេទនៃការដាក់លក់របស់រថយន្តនេះនឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2019 New York Auto Show ប៉ុន្តែវាមានការរំពឹងថាក្រុមហ៊ុន Chevrolet នឹងធ្វើការដាក់លក់រថយន្តនេះនៅក្នុងតម្លៃចាប់ពី $28,800 ឡើងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន