no-alternative title

អាយឌីភី និងអេស៊ីអ៊ី ប្រកាសរៀបចំកម្មវិធី អេស៊ីអ៊ី សប្បុរសធម៌ប្រចាំឆ្នាំលើកទី 4 នៅក្នុងឱកាសពីធីបុណ្យណូអែល

អាយឌីភី និងអេស៊ីអ៊ី ក្រោមការរៀបចំរបស់គណៈកម្មការកិច្ចការសង្គមរបស់ស្ថាប័នទាំងពីរ ដោយមានការចូលរួមដឹកនាំដោយយុវសិស្សទូតសុឆន្ទះ និងបុគ្គលិករបស់សាលាអេស៊ីអ៊ីទាំងអស់ បានប្រកាសរៀបចំកម្មវិធី អេស៊ីអ៊ី សប្បុរសធម៌ប្រចាំឆ្នាំលើកទី 4 នៅក្នុងឱកាសពីធីបុណ្យណូអែល នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី 24 ខែធ្នូ ឆ្នាំ 2017  នៅសាលាអេស៊ីអ៊ី ទីតាំងទូលទំពូង ចាប់ពីម៉ោង 3 រសៀលដល់ម៉ោង 8 យប់ នៅក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់បរិច្ចាគដល់មន្ទីរពេទ្យគុន្ធបុប្ផាបន្ថែមទៀត។ តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា កម្មវីធីសប្បុរសធម៌ បុណ្យណូអែលនៅសាលា អេស៊ីអ៊ី ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2014 មក។ ហើយកាល ពីឆ្នាំ 2016 កម្មវិធីសប្បុរសធម៌នេះ គឺបានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមគាំទ្រពីសំណាក់ សិស្ស និសិ្សត អាណាព្យាបាល និង បុគ្គលិក ប្រមាណជា 1800 នាក់ នៅក្នុងគោលបំណងរៃអង្គាសថវិកា ហើយបានបរិច្ចាគជូនដល់មន្ទីរពេទ្យគុន្ធបុប្ផា។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឆ្នាំ 2017 ដែលជាលើកទី 4 សម្រាប់ឆ្នាំថ្មីដែរនេះ នឹងមានលក្ខណៈពិសេស និងប្លែកជាងឆ្នាំមុនៗគឺថា អ្នកចូលរួមទាំងអស់នឹងទទួលបានអារម្មណ៏ប្លែក និងសប្បាយរីករាយជាមួយការតុបតែងរចនា ពិធីបុណ្យណូអែលទៅតាមប្រទេសផ្សេងៗមានដូចជា៖ អាមេរិច កាណាដា ណូវែលហ្សេឡង់ អូស្រ្តាលី ចក្រភពអង់គ្លេស បារាំង និងជប៉ុន។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏អាចកម្សាន្តសប្បាយជាមួយសកម្មភាពផ្សេងៗដូចជា៖ រាំលេងសប្បាយជាមួយ DJ ល្បីៗ  ថតរូបអនុស្សាវរីយជាមួយមិត្តភ័ក្ត និងក្រុមគ្រួសារ  ឱកាសឈ្នះកាដូជាច្រើន និងការដាក់តាំងលក់ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយជាច្រើនទៀត។

លោក ម៉ៅស្រេង នាយក អាយឌីភី និងអេស៊ីអ៊ី ប្រចាំនៅកម្ពុជាបានមានប្រសាសន៏ថា៖ យើងរង់ចាំស្វាគមន៏អ្នករាល់គ្នាដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ បុណ្យណូអែលនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះ កិច្ចខំប្រឹងប្រែងរបស់បុគ្គលិកយើង យុវសិស្សទូតសុឆន្ទះ និងគ្រួសាររបស់ពួកគេក្នុងការរៀបចំ និងគាំទ្រកម្មវិធីនេះ ដើម្បីរៃអង្គាសថវិកាសម្រាប់បរិច្ចាគទៅមន្ទីពេទ្យគុន្ធបុប្ផា។ សំបុត្រមួយតម្លៃ 12000 រៀល ដែលអាចរកទិញបាននៅគ្រប់ទីតាំងសាលារៀនអេស៊ីអ៊ី នៅ ភ្នំពេញ (ទីតាំង សម្តេចប៉ាន សន្ធរមុខ និង ទួលទំពួង) ឬ អាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ 023 881 025 /023 218 318 /023 222 325។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/acecharitycambodia 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន