no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនរថយន្ត Porsche បញ្ចេញរថយន្តអគ្គិសនី Mission E មានកម្លាំងម៉ាស៊ីនដល់ទៅ 670 សេះ ដើម្បីប្រកួតជាមួយនឹង Tesla

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Porsche បាននឹងកំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Tesla ជាមួយនឹងរថយន្តស៊េរីថ្មី Mission E ដែលជាប្រភេទរថយន្តស្ព័រ ហើយរថយន្តនេះ ក៏កំពុងតែតេស្ត៍សាកល្បង ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូដែល Model X និង Model S។ រថយន្តថ្មីនេះ គ្រោងនឹងដាក់លក់នៅលើទីផ្សារនៅក្នុងឆ្នាំ 2019 ខាងមុខ។ ក្រុមហ៊ុនផលិតរថយន្ត Porsche នេះ ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញនូវរថយន្តចំនួន 3 ស៊េរីម៉ូដែល មានកម្លាំងសេះខុសៗគ្នា រួមមានទំហំ 300 kW, 400 kW និង 500 kW (402, 536 និង 670 សេះ) ។ 

រថយន្ត Porsche Mission E នេះ អាចបើកបរនៅក្នុងល្បឿន 60 mph ដោយប្រើប្រាស់រយៈពេល 3.5 វិនាទី និងអាចប្រើល្បឿនលឿបំផុតបាន 155mph។ សំរាប់ពពេលសាកបញ្ចូលថ្មម្តង លោកអ្នក និងអាចធ្វើដំណើរដល់ទៅ 300 ម៉ាយ៍។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុនផលិតរថយន្ត Porsche បានធ្វើតេស្ត៍ទៅលើរថយន្ត Mission E ដែលបានបង្ហាញខ្លួនលើកដំបូងនៅក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កំឡុងពេលនោះ សមត្ថភាពរបស់រថយន្តអគ្គិសនីនេះ នៅមិនទាន់ខ្លាំងនៅឡើយទេ។ ។ ផ្អែកទៅលើរឿងនេះ គឺពិតជាពិបាកនិយាយអំពីពេលវេលា ជាក់លាក់នៅក្នុងការចាប់ផ្តើមការផលិតរថយន្ត Mission E ប៉ុន្តែគេដឹងថា នៅក្នុងឆ្នាំ 2020 អាចនឹងឃើញមានវត្តមានរថយន្តនេះ ក៏ថាបាន ។

យោងតាមការចេញផ្សាយរបស់ព័ត៌មានខាងលើនេះ បានអោយដឹងថា រថយន្ត Porsche  Mission E ប្រហែលជាផ្តោតទៅលើទីផ្សារផ្សេង ដើម្បីប្រកួតប្រជែងទៅនឹងក្រុមហ៊ុន Tesla ហើយនៅផ្នែកខាងក្នុងរបស់រថយន្តនេះ គឺធំដែលអាចផ្ទុកមនុស្សបាន 4 នាក់។ គំនិតនៃការរចនាទៅលើរថយន្តដ៏ទំនើបនេះ គឺពិតជាអស្ចារ្យ ហើយក្រុមហ៊ុន Porsche ហាក់បីដូចជាកំពុងស្ថិតនៅក្នុងបេសកកម្មមួយ ដើម្បីចាប់ផ្តើមការផលិតរបស់ខ្លួនផងដែរ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

ដោយ ប៉េងលីន
កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

ដោយ ប៉េងលីន
ស្មាតហ្វូន Huawei P20 Pro អាចកម្ម៉ង់បានហើយជាមួយនិងតម្លៃពិសេសត្រឹមតែ 859 ដុល្លារប៉ុណ្ណោះ នឹងមានថែមកាដូដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង

ស្មាតហ្វូន Huawei P20 Pro អាចកម្ម៉ង់បានហើយជាមួយនិងតម្លៃពិសេសត្រឹមតែ 859 ដុល្លារប៉ុណ្ណោះ នឹងមានថែមកាដូដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង

ដោយ ប៉េងលីន
ការរចនាទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុងរបស់រថយន្ត Isuzu D-Max X-Series 2018 មើលទៅគឺពិតអស្ចារ្យមែនទែន!

ការរចនាទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុងរបស់រថយន្ត Isuzu D-Max X-Series 2018 មើលទៅគឺពិតអស្ចារ្យមែនទែន!

ដោយ ប៉េងលីន
ក្រុមហ៊ុន មិត្តហ្វូន ប្រកាសសម្ពោធផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពទាន់សម័យ

ក្រុមហ៊ុន មិត្តហ្វូន ប្រកាសសម្ពោធផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពទាន់សម័យ

ដោយ ប៉េងលីន
តោះៗ មកមើលកាស Sony ស៊េរីថ្មីៗ ដែលកំពុងតែពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក

តោះៗ មកមើលកាស Sony ស៊េរីថ្មីៗ ដែលកំពុងតែពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក

ដោយ ប៉េងលីន