no-alternative title

2017 គឺជាឆ្នាំនៃការផលិតរថយន្ត Rolls-Royce ដែលត្រូវបានធ្វើការរចនា និងច្នៃប្រឌិតយ៉ាងពិសេសបែប Bespoke

ឆ្នាំ 2017 គឺជាឆ្នាំដែលរថយន្ត Rolls-Royce បានអភិវឌ្ឍការកែច្នៃបែប Bespoke ឲ្យរីកចម្រើនមួយកម្រិតទៀត ដែលជាលទ្ធផល ធ្វើឲ្យឆ្នាំ 2017 ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរ សម្រាប់ផ្នែក Bespoke ក្នុងប្រវត្តិសាស្ត្រ 114 ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce។ ខាងក្រោមនេះ គឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូត និងវិចិត្រកម្មបែប Bespoke ប្រណីតបំផុត ដែលផលិតរួចរាល់ក្នុងរយៈកាលជាង 12 ខែមកនេះ។ 

រថយន្ត Sweptail

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Rolls-Royce ‘Sweptail’ គឺជាការសម្រេចបានតាមសេចក្តីសុបិនរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។ រថយន្ត ‘Sweptail’ នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ 2017 តំណាងឲ្យភាពប្រណីតពិតៗ ដែលធ្វើឲ្យការកែច្នៃបែប Bespoke យកលំនាំតាមការសាងសង់នាវា មានការអភិវឌ្ឍន៍មួយកម្រិតទៀត។ រថយន្ត ‘Sweptail’ នេះ គឺជាសមិទ្ធផលកើតចេញពីការសហការរវាងអតិថិជន និងវិចិត្រករ ហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថា ម៉ាកយីហោនេះ គឺជារថយន្តដែលផលិតដូចការ  ផលិតនាវា ឈានមុខគេនៅក្នុងពិភពលោក ហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែប Bespoke ផងដែរ។ 

រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះ គឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្ត Rolls-Royce នាទសវត្ស 1920 និង 1930  ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវា ដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃឯកដ៏ទាន់សម័យ។  ប៉ាណា ដែលត្រូវបានផលិតចេញពីអាលុយមីញ៉ូមរឹង បង្ហាញឲ្យឃើញនូវភាព ពិសេសប្លែក។ រូបរាងពីចំហៀងរបស់រថយន្ត ‘Sweptail’ បង្ហាញឲ្យឃើញថាជាតួអង្គដ៏អស្ចារ្យ ខណៈដែលផ្នែកខាងក្រោយ គឺយកលំនាំតាមនាវាប្រណាំងរបស់ពិភពលោក ដែលរថយន្តនេះបានបង្កើតនូវទស្សនាទានថ្មីទាំងស្រុងសម្រាប់រថយន្តស្ព័រទ្វារពីររបស់ Rolls-Royce។ ផ្នែកខាងក្រោយដ៏ស្រស់ឆើតឆាយ និងពិសេសប្លែក ជាមួយនឹងស្លាកលេខចុះបញ្ជីលេខ 08 ដែលត្រូវបានផលិតចេញពីគ្រាប់អាលុយមីញ៉ូម និងត្រូវបានប៉ូលាដោយដៃរហូតដល់ភ្លឺដូចកញ្ចក់។ រថយន្ត ‘Sweptail’ គឺជារថយន្ត Bespoke ដែលមានលក្ខណៈបុគ្គល និងមានតែមួយគ្មានពីរ។

រថយន្ត New Phantom និង ‘វិចិត្រសាល’ - ជាវិចិត្រសាលលើរថយន្ត

រថយន្ត New Rolls-Royce Phantom ស៊េរីថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧ ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ ចំណុចស្នូលនៃសម្រស់រចនាបថរបស់រថយន្តនេះគឺ "វិចិត្រសាល" ដែលជាផ្ទាំងតាប្លូ និងផ្ទាំងបញ្ជា ដ៏ទំនើបទាន់សម័យ និងប្រណណីតបែបថ្មី។ ផ្ទាំងកញ្ចក់ត្រូវបានតំឡើងនៅលើផ្ទៃតាប្លូ ដែលផ្ដល់ឱកាសឲ្យមានការបញ្ចូលនូវស្នាដៃសិល្បៈនៅលើរថយន្តរបស់លោកអ្នក។ “វិចិត្រសាល” គឺជាការបង្កើតថ្មី ដែលធ្វើឲ្យចក្ខុវិស័យ និងទឹកដៃកំពូលក្នុងការប្រើប្រាស់វត្ថុធាតុដើម ដោយរថយន្ត Rolls-Royce រឹតតែមិនអាចប្រៀបបានថែមទៀត។

ថយន្ត Dawn និង Wraith នៅឯ Porto Cervo

រថយន្តពិសេសប្លែកចំនួនពីរគ្រឿង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ សម្រាប់ស្ទូឌីយោរដូវក្តៅរបស់ Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារពីរដែលផលិតបែប Bespoke និងរថយន្ត Wraith Black Badge ត្រូវបានកុម្ម៉ង់ជាពិសេសដើម្បីបង្ហាញពីសារសំខាន់នៃកោះដ៏ស្រស់បំព្រងមួយនេះ។រថយន្ត Dawn ប្រើប្រាស់រចនាបថបែបសមុទ្រ ដែលធ្វើឲ្យនឹកឃើញដល់ការស្នាក់នៅលំហែក្នុងតំបន់ឆ្នេរមេឌីទែរ៉ាណេមួយនេះ។ រូបសញ្ញា Porto Cervo  ដែលមានបញ្ចុះត្បូងខៀវពិតៗ និងគជ់ខ្យង់ ត្រូវបានដាំនៅលើតាប្លូមុខរបស់រថយន្តនេះ។ ពណ៌ខៀវទឹកសមុទ្រ លាយជាមួយនឹងពណ៌សនៅលើត្រង់ថតឥវ៉ាន់ និងកម្រាលបាត ជួយបំពេញបន្ថែមសម្រស់ដល់ផ្ទាំងឈឺម៉ៃសាក់នៅក្នុងរថយន្ត។  រថយន្ត Porto Cervo Wraith  វិញ យកលំនាំតាមសម្រស់ពេលរាត្រីរបស់ទីក្រុង សាឌីនា (Sardinia)។ ផ្ទៃខាងក្រៅដែលមានពណ៌ពេជ្រខ្មៅ ត្រូវបានធ្វើឲ្យឆ្លុះភ្លឺថ្លាតាមរយៈការប្រប្រាស់ថ្នាំបែបរលោង និងឃ្មឹក ខណៈដែលដៃទ្វារខាងក្នុងដែលប្រើប្រាស់ស្បែកដេរពណ៌ខ្មៅ គឺជាលក្ខណៈសម្គាល់បែបងងឹត និងស្មុគស្មាញរបស់ម៉ូដែល Wraith Black Badge នៅក្រោមស្បៃរាត្រី។ 

រថយន្ត “Spirit of Calligraphy” Ghost

រថយន្ត “Spirit of Calligraphy” Ghost ដែលកុម្ម៉ង់តែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងឌូបៃ កាលពីឆ្នាំ 2017 ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណ នៃអក្សរអារ៉ាប់។ ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗ ដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរ និងរូបភាពបង្កើតចេញជារូបតែមួយ។ ពាក្យមួយឃ្លារបស់លោក Sir Henry Royce ដែលនិយាយថា៖ “យកអ្វីដែលល្អបំផុតនិងមានស្រាប់  ហើយធ្វើឲ្យកាន់តែល្អជាងមុន។ ប្រសិនបើមិនមានទេ ត្រូវរចនាវាឡើង ដែលពាក្យនេះជាភាសាអារ៉ាប់ ត្រូវបានសរសេរចេញជាទេវរូបហោះហើររបស់រថយន្ត Rolls-Royce។ រូបអក្សរពណ៌ទឹកប្រាក់នេះ ត្រូវបានបង្កើតដោយវិចិត្រករដ៏ល្បីល្បាញឈ្មោះថា Khaled Al Saai ដែល ត្រូវបានបញ្ចុះនៅចំកណ្ដាលផ្ទាំងតាប្លូ និងត្រូវបានប៉ាក់ដិននៅចំកណ្ដាលពូកខាងក្រោយ រួមផ្សំនឹងស្បែកពណ៌ស លាយខ្មៅ និងមានពណ៌ខៀវទឹកសមុទ្រថែមទៀត។ 

រថយន្ត ‘Elegance’ 

រថយន្ត Ghost ‘Elegance” នេះ ត្រូវបានកុម្ម៉ង់សម្រាប់អ្នកប្រមូលវត្ថុម្នាក់ ដែលរថយន្តនេះបានអភិវឌ្ឍផ្នែក Bespoke ឲ្យឈានខ្ពស់មួយកម្រិតទៀត ដោយក្លាយជារថយន្តដំបូងគេដែលប្រើប្រាស់ថ្នាំលាយជាមួយគ្រាប់ពេជ្រ។ ថ្នាំនេះត្រូវបានដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ” ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន 1000 គ្រាប់ ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋ ដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្លេកគ្មានគូប្រៀប។ ផ្ទៃសងខាងរថយន្តត្រូវបានរំលេចបន្ថែមដោយគំនូសឆ្នូតភ្លោះពណ៌ក្រហម និងខ្មៅ ដែលឆ្លុះនឹងផ្ទៃខាងក្នុងដែលបំពាក់ដោយស្បែកពណ៌ខ្មៅ និងថ្នេររំលេចពណ៌ក្រហម ដែលថ្នេរពណ៌នេះបន្តមាននៅលើផ្ទៃទ្វារ និងឆ្នូតពូក។ បន្ទះឈើ Tudor Oak យ៉ាងរលោងនៅលើផ្ទៃតាប្លូ ត្រូវបានធ្វើឲ្យកាន់តែលេចធ្លោថែមទៀតតាម រយៈ ថ្នេរទោលពណ៌ក្រហមនៅចំពីលើផ្ទាំងតាប្លូ និងបញ្ចប់ដោយនាឡិកាបែប Bespoke នៅលើនោះ។ 

រថយន្ត ‘Dawn in Fuxia’

នៅក្នុងឆ្នាំ 2017 អ្នកប្រមូលវត្ថុជនជាតិអាមេរិក លោក Michael Fux បានទទួលរថយន្តបែប Bespoke ទី 10 របស់ខ្លួនពី Rolls-Royce។ បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរ Pebble Beach នៅឆ្នាំ 2016 ដែលទីនោះ លោកបានប្រមូលសំណុំត្របកផ្កា fuchsia លោកក៏បានឲ្យក្រុមការងារ Bespoke នៅ Goodwood ច្នៃរថយន្ត Dawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។ ជាលទ្ធផល រថយន្តនេះត្រូវបានបង្ហាញនៅឯកម្មវិធីប្រមូលផ្ដុំរថយន្ត Quail ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរថយន្ត “Dawn in Fuxia” គឺជារថយន្តដែលមានពណ៌ពិសេសមួយទៀត ក្នុងចំណោមសំណុំពណ៌ពិសេសៗរបស់រថយន្ត Rolls-Royce ហើយពណ៌នេះ ទុកប្រើប្រាស់ផ្ដាច់មុខសម្រាប់តែលោក Fux ប៉ុណ្ណោះ។ ការកុម្ម៉ង់លើកនេះ គឺជារថយន្ត Dawn ទីពីររបស់លោក ហើយ បន្ទាប់ពីទទួលបានរថយន្ត Dawn ដំបូងដែលមានតែមួយគ្រឿង ឈ្មោះថា “Fux Blue” កាលពីឆ្នាំ 2016។ ដើម្បីធ្វើឲ្យនឹកឃើញដល់រថយន្តទីមួយ ផ្ទៃក្នុងរបស់ “Dawn in Fuxia” ត្រូវបានបំពាក់ដោយស្បែកពណ៌សយ៉ាងស្រស់ស្អាត។ 

រថយន្ត ‘Dawn B50’ សម្រាប់សណ្ឋាគារ Hotel Byblos

ដើម្បីជាការរំឭកខួប 50 ឆ្នាំនៃសណ្ឋាគារ Hotel Byblos នៅ Saint-Tropez កាលពីឆ្នាំ 2017 ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្ហាញម៉ូដែល “Dawn B50” ជារថយន្តមានការច្នៃបែប Bespoke យ៉ាងពិសេស និងមានតែមួយគ្រឿង ដោយយកលំនាំតាមអាកាសធាតុកក់ក្ដៅ និងភាពរស់រវើករបស់ឆ្នេរ Côte d'Azur ។ រថយន្ត Dawn B50 នេះត្រូវបានកុម្ម៉ង់ដោយសណ្ឋាគារ Hotel Byblos ក្នុងនាមជារថយន្ត “ពេជ្ររបស់ Saint-Tropez” ហើយផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា។ ការច្របាច់ពណ៌បញ្ចូលគ្នាយ៉ាងភ្លឺស្រស់ស្អាតនេះត្រូវបានបង្កើតឡើងផ្ដាច់មុខដើម្បីអបអរដល់ខួបរបស់សណ្ឋាគារនេះ ជាមួយនឹងបន្ទះឈ្មោះជាប់ទ្វារបែប Bespoke និងឆ្នូតភ្លីដែលគូសថ្នាំដោយដៃយ៉ាងចំណាននៅលើផ្ទៃទាំងសងខាងរបស់រថយន្តដោយមានរូបសញ្ញា ‘B50’ ថែមទៀត។ ផ្ទៃខាងក្នុងយ៉ាងប្រណីតគឺយកលំនាំតាមពន្លឺព្រះអាទិត្យនៃឆ្នេរសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងពណ៌ទឹកក្រូច ដែលរំលេចលើផ្ទៃតាប្លូ និងនៅតាមថ្នេរពូក និងកម្រាលរថយន្តថែមទៀត។ 

ការរំឭកដល់រថយន្ត Silver Dawn ដ៏ពិសេស

រថយន្ត Sliver Dawn ឆ្នាំ 1952 ដ៏កម្រមួយគ្រឿងដែលស្ថិតក្នុងចំណោមរថយន្តចំនួនតិចគ្រឿងប៉ុណ្ណោះ ដែលបានផលិត ត្រូវបានដាក់តាំងបង្ហាញយ៉ាងសង្ហានៅឯរោងចក្ររបស់រថយន្ត Rolls-Royce។ រថយន្តនោះត្រូវបានលក់ថ្មីទៅឲ្យអតិថិជននៅប្រទេសកាណាដា ហើយនៅឆ្នាំ 2017 មានការកុម្ម៉ង់រថយន្ត Dawn ថ្មី ពីអតិថិជននៅប្រទេសកាណាដាដដែល ហើយរថយន្តនេះ គឺបានរំឭកដល់រថយន្តដ៏ពិសេសក្នុងខួប 65 ឆ្នាំរបស់ខ្លួន។  រថយន្ត Dawn ស៊េរីថ្មីនេះ មានផ្ទៃពីរពណ៌លាយគ្នា គឺពេជ្រខៀវ និងទឹកប្រាក់ ហើយដែលយកលំនាំតាមផ្ទៃពណ៌សឹងតែដូចគ្នាជាមួយនឹងរថយន្តស៊េរីឆ្នាំ 1952 ព្រមជាមួយនឹងឆ្នូតភ្លីបាញ់ថ្នាំបែប Bespoke ដែល ធ្វើជាលក្ខណៈដាច់ពីគ្នាជាលើកដំបូងសម្រាប់រថយន្ត Rolls-Royce។ នៅផ្ទៃខាងក្នុងរថយន្ត ស្បែកពណ៌ប្រផេះ លាយខៀវត្រូវបានប្រើរួមគ្នាព្រមជាមួយនឹងបន្ទះឈើ Crossbanded Walnut Burr ដែលផលិតឡើងសឹងតែដូចទៅនឹងរថយន្តដើមទាំងស្រុង។  គ្រឿងបំពាក់បង្ហើយរួមមាននាឡិកាបែប Bespoke ជាមួយនឹងការឆ្លាក់លេខ “1952” និងការឆ្លាក់ទេវរូប Spirit of Ecstasy លើបន្ទះឈើ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន