no-alternative title

ក្រុមហ៊ុន Cadillac មានគោលដៅក្នុងការលក់រថយន្តរបស់ខ្លួនចំនួន 2500 គ្រឿងនៅក្នុងឆ្នាំ 2018 នេះនៅក្នុងប្រទេសកូរ៉េខាងត្បូង

កាលពីថ្ងៃទី 19 ខែមករានេះ លោក Kim Young-sik ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុនរថយន្តម៉ាក Cadillac ដ៏មានតម្លៃនេះ បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តនេះ មានគោលដៅក្នុងការលក់រថយន្តចំនួន 2500 គ្រឿងនៅក្នុងឆ្នាំ 2018 នេះនៅក្នុងព្រឹត្តិការណ៍សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងសេអ៊ូល។  លោក  Kim Young-sik បន្តទៀតថា “ពួកយើងសង្ឃឹមថា នៅថ្ងៃអនាគតនឹងមានការលក់រីកចម្រើនបន្ថែមទៀត ដូច្នេះពួកយើងបានកំណត់គោលដៅនៃការលក់ចំនួន 2500 គ្រឿង”។ 

កាលពីឆ្នាំមុននេះ ការលក់របស់ក្រុមហ៊ុនផលិតរថយន្ត Cadillac មានការកើនឡើងដល់ទៅ 82% តាមរយៈការលក់រថយន្តចំនួន 2800 គ្រឿងដែលនេះគឺជាតួរលេខខ្ពស់ជាងគេមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េ។ ការលក់របស់ក្រុមហ៊ុនមានការកើនឡើងខ្លាំងដោយសារតែម៉ូដែល CT6។ ការលក់រថយន្ត CT6 មានការកើនឡើងដល់ទៅ 145% សម្រាប់ការលក់រថយន្តបាន 805 គ្រឿងនៅក្នុងឆ្នាំ 2017 ។ ដើម្បីបំពេញនូវគោលដៅប្រចាំឆ្នាំរបស់ខ្លួននេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac មានគោលដៅក្នុងការពង្រីកទៅលើមជ្ឈមណ្ឌលតាំងពិពរណ៍ និងសេវាកម្មរបស់ខ្លួន ដើម្បីជួយផ្តល់នូវលក្ខណៈកាន់តែប្រសើរសម្រាប់អតិថិជន។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការបន្ថែមនូវមជ្ឈមណ្ឌលតាំងពិពរណ៍ចំនួន 4 និងមជ្ឈមណ្ឌលសេវាថែទាំប្រមាណជា 4 ទៅ 5 កន្លែងទៀតនៅឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kim បាននិយាយទៀតថា “បើសិនជាយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងក្រុមហ៊ុន Mercedes-Benz រយៈពេល 7 ឆ្នាំ លោកពិតជាដឹងអំពីរបៀបនៃការផ្តល់នូវសេវាកម្មយ៉ាងសក្តិសមបំផុតសម្រាប់អតិថិជនម៉ាកល្បីៗរបស់យើងនេះ។” ក្រុមហ៊ុនផលិតរថយន្ត Cadillac មានគម្រោងក្នុងការផ្តោតទៅលើការពង្រឹងម៉ាកយីហោក្រុមហ៊ុនតាមរយៈការបើកនូវមជ្ឈមណ្ឌលពិសោធន៍មួយដែលមានឈ្មោះថា Cadillac House Seoul ដែលអនុញ្ញាតឱ្យអតិថិជនជាច្រើនអាចធ្វើការសាកល្បងនូវរថយន្តជាច្រើន និងការទទូលនូវបទពិសោធន៍យ៉ាងអស្ចារ្យតែម្តង។

នាយកប្រតិបត្តិនេះ បានបន្តថា “យើងនរៀបចំនូវ Cadillac House Seoul រយៈពេល 2 ខែកាលពីឆ្នាំមុននេះ។ ឆ្នាំនេះ យើងមានគម្រោងក្នុងការបង្កើនរយៈពេលដោយចាប់ផ្តើមពីខែមេសា ឬខែឧសភា។” ក្រុមហ៊ុនរថយន្តនេះ នឹងបន្តនាំយកនូវបច្ចេកវិទ្យាកាន់តែទំនើបសម្រាប់ម៉ូដែល CT6 ប៉ុន្តែក្រុមហ៊ុននៅមិនទាន់មានគម្រោងក្នុងការដាក់លក់រថយន្តនេះ នៅក្នុងប្រទេសកូរ៉េនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GM Korea ចាប់ផ្តើមប្រកាសដំណើរការនូវក្រុមហ៊ុនកុលសម្ព័ន្ធ Cadillac នៅទីនេះតាំងពីឆ្នាំ 1996 មកម្ល៉េះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន