no-alternative title

Kubota ZT Series ម៉ាស៊ីនម៉ាស៊ូតស៊េរីថ្មី មានកំលាំងខ្លាំង ធន់ និងសន្សំសំចៃប្រេង សក្តិសមសំរាប់ការងារកសិកម្ម ការធ្វើដំណើរ ឫការងារបូមទឹក

ស្យាមគូបូតា ខបភឺរ៉េសិន ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្ម បានប្រកាសបង្ហាញចេញនូវម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានទិន្នផលកំលាំង 10-15.5 កំលាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និងសុវត្ថិភាពយ៉ាងពេញលេញ សំរាប់កសិករនៅក្នុងប្រទេសកម្ពុជា។ ជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ “K-Tech” ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និង បូមទឹកបានយ៉ាងពេញកំលាំង។

លោក សំសាក ម៉ូថន អនុប្រធានប្រតិបត្តិជាន់ខ្ពស់ ស្យាមគូបូតា ខបភឺរ៉េសិន បានថ្លែងថា ការវិវត្តន៏ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធិភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។ ថ្មីៗនេះក្រុមហ៊ុនបានសម្ពោធម៉ាស៊ីនម៉ាស៊ូតគូបូតា ZT Series ជាម៉ូដែលថ្មីដែលមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង ស្របតាមស្តង់ដារគូបូតាសំរាប់ធ្វើការងារធ្ងន់ៗ ជាមួយនិងភាពរលើបរលោង និង មានរចនារូបរាងកាន់តែល្អប្រសើរក្នុងការធ្វើការងារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក សំសាក បានបនែ្ថមទៀតថា “សព្វថ្ងៃនេះ ម៉ាស៊ីនម៉ាស៊ូតគូបូតាជាម៉ាកសញ្ញានាំមុខគេនៅទីផ្សារកម្ពុជា។ រូបរាងថី្មទាំងស្រុង ត្រូវបានអភិវឌ្ឍន៏ដើម្បីបំរើតំរូវការអតិថិជនក្នុងនាមជាអ្នកនាំមុខគេយ៉ាងពិតប្រាកដ។ យើងបានធ្វើអោយប្រសើរនូវរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង។ យើងក៏បានដំឡើងអំពូលភ្លើងមុខ និង អំពូលភ្លើងពិល LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល យើងបានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបក្ករណ៏អេឡិចត្រូនិច និងឧបក្ករណ៏វាស់ស្ទង់កំរិតប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកកំរបប្រេងមើល។ 

Kubota ZT Series អាចបំពេញការងារបាន ជាមួយការយកចិត្តទុកដាក់ជាចំបងរបស់យើង គឺការទទួលបានប្រសិទ្ធិភាពការងារជាអតិបរមា និងមានភាពធន់សំរាប់ការងារធ្ងន់ៗ ដោយបានដោះ ស្រាយបញ្ហាឡើងកំដៅខ្លាំង និងម៉ាស៊ីនដែលភ្ជាប់រន្ធទុយោច្រើន ដែលធ្វើអោយប្រដាប់បាញ់ទឹកនៅក្នុងកន្លែងចំហេះ កាន់តែប្រសើរ និងបាញ់ទឹកកាន់តែលឿន ដោយបង្កើនប្រសិទ្ធិភាពចំហេះនិងកាត់បន្ថយការប្រើប្រាស់ប្រេង។ 

Kubota ZT Series  នេះនិងផ្តល់បទពិសោធន៏អោយអ្នកប្រើប្រាស់មួយកំរិតថែមទៀត។ សូមទទួលយកបទពិសោធន៏ថ្មីនេះ សំរាប់ការងារកសិកម្ម សំរាប់ការធ្វើដំណើរ ឫ សំរាប់ការងារបាញ់ទឹក។ Kubota ZT Series ថ្មីនេះ មិនត្រឹមតែរលើបរលោង កំលាំងកាន់តែខ្លាំង និង កាន់តែធន់នោះទេ តែក៏អាចផ្តល់ទិន្នផលកាន់តែច្រើនថែមទៀតផងជាពិសេសជាងនេះទៅទៀត មានការធានារយះពេល 3 ឆ្នាំសំរាប់សេវាកម្មក្រោយការលក់”។ Kubota ZT Series ថ្មីនេះមានលក់នៅលើទីផ្សារហើយ។ សំរាប់ព័ត៍មានបនែ្ថមពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT នេះ សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា លេខ 1800-20-1747 (ឥតគិតថ្លៃ)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន