no-alternative title

RS Residence សម្ពោធ នឹងនាំមកនូវផលិតផលថ្មី គឺពូកម៉ាក Simmons របស់សហរដ្ឋអាមេរិក ដែលមានតម្លៃសមរម្យ មកកាន់ទីផ្សារកម្ពុជា

នៅថ្ងៃទី 20 ខែមករាឆ្នាំ 2018 ក្រុមហ៊ុន RS Residence បានប្រកាសសម្ពោធនាំមកនូវផលិតផលថ្មីពូក Simmons របស់សហរដ្ឋអាមេរិក ដែលមានតម្លៃសមរម្យមកកាន់ទីផ្សារកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានបំណងស្វែងរក់នូវផលិតផលថ្មី ដែលមានគុណភាពខ្ពស់ផ្តល់ជូននូវដំណេកលក់ស្រួលដូចនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។ ពិធីនេះ ត្រូវបានប្រារព្វធ្វើឡើងនៅ RS Residence សាខាសែនសុខ ជីតផ្សារអ៊ីអនពីរ  និងផ្សារម៉ាក្រូ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក ជា មុនី ដែលជានាយកគ្រប់គ្រង ក្រុមហ៊ុន RS Residence បានអោយដឹងថា Simmons គឺជាអ្នកផ្គត់ផ្គង់ផ្តាច់ មុខនូវពូកគុណភាពខ្ពស់ទៅដល់ ក្រុមសណ្ឋាគារ Four Seasons,ក្រុម សណ្ឋាគារ Shangri-La Group, Rosewood Group និង The Peninsula Group ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំដល់បណ្តាញសណ្ឋាគារអន្តរជាតិដូចជា Starwood, Marriott, Hilton, Hyatt និង Resorts World ជាដើម។ បច្ចុប្បន្នសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជាយើង ក៏ផ្តល់ជូនដល់ ស៊េរីសណ្ឋាគារស៊ីមម៉ុនដើម្បីលើក កម្ពស់បទពិសោធនៃការគេងនិង ដើម្បីបង្កើននូវការផ្តល់ជូនពិសេសនៃសណ្ឋាគារផងដែរ។ សណ្ឋាគារទាំងនោះរួមមានដូចជា សណ្ឋាគារ Rosewood Phnom Penh និងសណ្ឋាគារ Intercontinental ជាដើម៕

Simmons គឺមានប្រវត្តិអាយុកាល 147 ឆ្នាំ, Simmons ត្រូវបានគេចាត់ទុកយ៉ាងខ្ពង់ខ្ពស់ថា ជាក្រុមហ៊ុនឈានមុខ គេមួយនៅក្នុងការ ផលិតពូក។ដោយមានភាពល្បីល្បាញខាងការច្នៃប្រឌិតបច្ចេកវិជ្ជា គុណភាពនៃការផ្គត់ផ្គង់និងដំណេកដែលគ្មានការរំខានម្រាប់អតិថិជន Simmons បានបើកប្រាកាសបើកសម្ពោធដំណើរការផលិតផល B-line ដែលជាស៊េរីដំណេកគ្មានការរំខាន (BeautySleep® Series) ទៅដល់អតិថិជនមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើង។

 

យោងតាប្រសាសន៍របស់លោក Aloysius Chew ដែលជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បានមាន ប្រសាសន៍ថា «Simmons ទទួលស្គាល់កំណើនសេដ្ឋកិច្ចថេរ និងកំណើន ទីផ្សារអចលនទ្រព្យ នៅកម្ពុជានាពេលថ្មីៗនេះ។ ទស្សនវិស័យរបស់អភិវឌ្ឍន៍ អាស៊ីអាស៊ីអាគ្នេយ៍(ADB) ឆ្នាំ 2017 ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច 7.1% សម្រាប់ឆ្នាំ 2017 និងឆ្នាំ 2018 ស្របតាមការអនុវត្តយ៉ាងរឹងមាំនៅទូទាំងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងការ រើបឡើងវិញនូវសេដ្ឋកិច្ចឧស្សាហកម្មសំខាន់ៗ។ ជាមួយការកើនឡើងប្រាក់ចំណូលសម្រាប់ គ្រួសារដែលមានចំណូលមធ្យមពួកគាត់អាចប្រាថ្នាចង់បានជីវភាពល្អប្រសើរនិងការប្រើ ប្រា ស់ទំនិញដែលមានគុណភាពល្អ។ ដូច្នេះប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេ សរីកចម្រើនរបស់យើងនៅក្នុងផែនការរបស់ Simmonsដើម្បីសម្រេចបាននូវភាពលេចធ្លោក្នុង តំបន់ព្រោះវាមានសក្តានុពលដ៏អស្ចារ្យ »។

លោក Aloysius Chew បានបន្តថា ស្ថិរភាពនៅក្នុងប្រទេសកម្ពុជាបានញ៉ាំងឱ្យមានការអភិវឌ្ឍ។ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើងហេតុដូច្នេះ មនុស្សកាន់តែច្រើនកំពុងផ្តោតលើរបៀបរស់នៅនិងការគេងដែលមានសុខភាពល្អ ដូចជា ការធានាថា អ្នកគេងជាមធ្យម 8 ម៉ោងក្នុងមួយថ្ងៃ។ ដំណេកល្អនិងស្រួល មានសារៈសំខាន់សម្រាប់សុខភាព។ សមត្ថភាពដើម្បី ធ្វើជាម្ចាស់ពូកល្អនិងទំនើបកំពុងរង់ចាំ ប្រជាជន កម្ពុជាដែលមានប្រាក់ចំណូលមធ្យម។ ពាក្យថា Simmons នេះ គឺមានន័យស្រដៀង នឹងផលិតផលល្អៗ នៅលើគ្រែ ដែលត្រូវបានគេប្រទះឃើញនៅលើពិភពលោកជាមួយឈ្មោះ  Beatyrest Mattreses ។ នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំថ្មីៗ នេះវាបានចាប់ផ្តើមគ្របដណ្តប់ ពាសពេញពិភពលោកជាមួយពូក BeautySleep ហើយយើងមានបំណង នាំពូក សុខភាពបែបនេះទៅដល់ផ្ទះកាន់តែច្រើនបន្ថែមទៀត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន