no-alternative title

FORD បង្ហាញពីអនុភាពរថយន្តស្ព័រ បើកនៅបរក្នុងល្បឿន 250 គីឡូមែត្រក្នុងមួយម៉ោង នៅក្នុងពិធីបើកវគ្គវណ្តុះបណ្តាល Ford Driving Skills for Life នៅកំពង់ឆ្នាំង

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែមករា ឆ្នាំ 2018 នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង  ដោយមានអ្នកចូលរួមប្រមាណជាង 300នាក់។ Ford បានបញ្ជាក់ថា កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life”  ដែលក្នុងនោះមានអ្នកបើកបរដែលមានប័ណ្ណបើកបរចូលរួមជាង 300នាក់ រួមមានមន្ត្រីរាជការ អ្នកបើកបររថយន្តដឹកទំនិញធំៗពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល 3 ថ្ងៃនេះដោយឥតគិតថ្លៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បានបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖ 

1. បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ។

2. បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត 

3. ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។ 

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (RMA Academy) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ នៅក្នុងព្រឹត្តការនេះ  ក៏មានបង្ហាញពីអនុភាពរថយន្តស្ព័រ បើកនៅបរក្នុងល្បឿន 250 គីឡូមែត្រក្នុងមួយម៉ោង ទៅលើរថយន្ត Ford Mustang ដែលជារថយន្តស្ព័រដ៏ទំនើបទៀតផង។ 

លោក Truong Kim Phong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវគឺជាបញ្ហាដ៏សំខាន់មួយ ហើយវាក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពនៅលើផ្លូវគឺជាផ្នែកមួយនៃសកម្មភាពសង្គមដែលយើងគួរតែមាន ហើយពួកយើងក៏មានមោទនភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life ផងដែរ ដើម្បីជួយបង្កើនការយល់ដឹងអំពីការអនុវត្តនិងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាពនិងជួយធ្វើឱ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។

លោកងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍ គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។”

លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេសនៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន 40 នៅជុំវិញពិភពលោកដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life។ កម្មវិធីនេះមានអាយុកាល 15ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង 1 លាននាក់ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង 40 លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងពិភពលោក។”

.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន