no-alternative title

ក្រុមហ៊ុនរថយន្ត Rolls-Royce ដាក់ឈ្មោះរថយន្តតួខ្ពស់របស់ខ្លួនថា Cullinan ដែលជាអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាព

កាលពីបីឆ្នាំមុន នៅក្នុងទំព័ររបស់កាសែត The Financial Times ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសថា ខ្លួននឹងបង្កើតនូវរថយន្តតួខ្ពស់ថ្មីសន្លាងមួយដែលបង្កើតអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាព ដែលធ្វើឲ្យការធ្វើដំណើរ មិនបាច់ប្រឹង…គ្រប់ទីកន្លែង។ ចាប់តាំងពីថ្ងៃនោះមក ពិភពលោកបានទន្ទឹងរង់ចាំចង់ឃើញការមកដល់នូវរថយន្ត Rolls-Royce ថ្មីមួយនេះ។ នៅថ្ងៃនេះ ការរង់ចាំកាន់តែជិតកន្លងផុតទៅមែនទែនហើយ ដោយក្រុមហ៊ុនរថយន្ត Rolls-Royce  បានបញ្ជាក់យ៉ាងដូច្នេះថា រថយន្តម៉ូដែលថ្មីរបស់ខ្លួននោះមានឈ្មោះថា Cullinan (ខាលីនិន ជាឈ្មោះគ្រាប់ពេជ្រមិនទាន់ច្នៃធំជាងគេបំផុត)។

លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce បានមានប្រសាសន៍ថា៖ “តាមពិតទៅ ឈ្មោះ Cullinan បានលេចឡើងតាំងពីយើងបានបង្ហាញឈ្មោះនេះត្រឹមតែជាឈ្មោះគម្រោងនៅឡើយមកម្លេះកាលពីប៉ុន្មានឆ្នាំមុន។ នេះជាឈ្មោះដ៏សក្តិសមសម្រាប់រថយន្តថ្មីពិសេសរបស់យើង។ Cullinan គឺជាម៉ូដែលរថយន្តដែលមានគោលបំណងច្បាស់លាស់ មានគុណភាពល្អឥតខ្ចោះ និងមានតម្លៃ ដែលទាំងអស់នេះបានបង្ហាញពីការកើនឡើងនូវលទ្ធភាពនៃការបង្កើតភាពប្រណីតពិតៗ។ រថយន្តនេះប្រៀបបាននឹងគ្រាប់ពេជ្រ Cullinan ដែលជាគ្រាប់ពេជ្រដ៏ល្អ និងធំបំផុតដែលពុំធ្លាប់បានរកឃើញកាលពីមុនមក ហើយរថយន្តនេះនឹងបង្ហាញខ្លួននៅពេលច្នៃរួចយ៉ាងល្អឥតខ្ចោះ និងលើសពីរថយន្តផ្សេងទៀត”។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំណើររឿងដែលនាំឲ្យរថយន្ត Rolls-Royce ថ្មីនេះត្រូវបានដាក់ឈ្មោះថា Cullinan គឺកើតចេញពីការព្យាយាមចង់បង្កើតភាពល្អឥតខ្ចោះ។ ដូចនឹងដំណើររឿងរបស់គ្រាប់ពេជ្រដែរ រថយន្ត Rolls-Royce Cullinan បានឆ្លងកាត់នូវដំណើររឿងគួរជាទីចាប់អារម្មណ៍ ។ ចាប់ពីវាលខ្សាច់ដ៏សែនក្តៅនៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា ទៅកាន់ព្រឹលដ៏សែនត្រជាក់នៅតំបន់រង្វង់អាកទិក និងចាប់ពីតំបន់ជ្រលងស្មៅនៃតំបន់ខ្ពង់រាបប្រទេសស្កុតលែន ដល់តំបន់ជ្រលងជួរភ្នំខ្ពស់ៗនៅអាមេរិកខាងជើង អ្នករចនាម៉ូត វិស្វករ និងវិចិត្រកររបស់ក្រុមហ៊ុន រថយន្ត Rolls-Royce បានបង្កើតរូបរាង ធ្វើតេស្តសាកល្បង និងដុសខាត់រថយន្តដ៏ពិសេសនេះ ដើម្បីបំបាត់រាល់ចំណុចខ្វះខាត ហើយធ្វើឲ្យរថយន្តនេះ ជារថយន្តដែលប្រើប្រាស់ដោយ មិនបាច់ប្រឹង…គ្រប់ទីកន្លែង ។

លោក Müller-Ötvös បាននិយាយថា៖ “គំនិតរបស់យើងគឺកើតចេញពីដំណើរវីរភាព ដែលកើតមានជាច្រើនសតវត្សមកហើយ នៅក្នុងការបង្កើតគ្រាប់ពេជ្រ Cullinan។ ឈ្មោះ Cullinan នេះតំណាងឲ្យគ្រប់ជ្រុងទាំងអស់នៃការសន្យារបស់រថយន្តថ្មីរបស់យើងមួយនេះ។ វាជារថយន្តដែលបង្ហាញពីភាពធន់ និងភាពរឹងមាំនៅចំពោះមុខសម្ពាធខ្លាំងបំផុត ជារថយន្តបង្ហាញអំពីភាពកម្រ និងភាពមានតម្លៃ និងតំណាងឲ្យស្មារតីនៃការរុករក និងផ្សងព្រេងរបស់លោក Charles Rolls និងការបង្កើតថ្មីផ្នែកវិស្វកម្មរបស់លោក Henry Royce។ ពិតណាស់ រថយន្តនេះ គឺតំណាងឲ្យភាពប្រណីតទាំងស្រុងសម្រាប់ការធ្វើដំណើរ មិនថា អ្នកទៅកាន់ទីណានោះទេនៅក្នុងពិភពលោកនេះ”។

Cullinan គឺជារថយន្តទីពីររបស់យើង ដែលត្រូវធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាស្ថាបត្យកម្មប្រណីត ដែលទើបតែប្រកាសថ្មីៗនេះ និងជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនដែលប្រើតួអាលុយមីញ៉ូម។ ភាពភ្លឺរលោងរបស់រថយន្តនេះគឺពិសេសដាច់គេ និងគ្មានគូប្រៀប ហើយគ្រប់ជ្រុងទាំងអស់របស់រថយន្ត Rolls-Royce Cullinan គឺសុទ្ធតែបញ្ចេញនូវពន្លឺភ្លឺរលោង។ លោក Müller-Ötvös បាននិយាយទៀតថា៖ “និយាយដោយសមញ្ញ ឈ្មោះថា Cullinan ជាឈ្មោះដែលល្អឥតខ្ចោះ និងបង្ហាញពីភាពភ្លឺត្រចះត្រចង់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន