no-alternative title

Fiesta 2018 រថយន្តប្រភេទតូចរបស់ Ford ដែលមានរាងស្រស់ស្អាត ទាក់ទាញបំផុត សម្រាប់គ្រួសារសម័យថ្មី

សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតរថយន្ត FORD បានបញ្ចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល Fiesta ឆ្នាំ 2018 ដែលជារថយន្តមានរូបរាងតូចច្រឡឹង ស្រស់ស្អាត សក្តិសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ រថយន្តស៊េរីថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពកាន់តែប្រសើរ ហើយជាពិសេសរថយន្តដ៏ទំនើបនេះ ស៊ីប្រេងតិច និងបញ្ចេញចំហេះល្អសម្រាប់ការពារបរិស្ថានថែមទៀត។ Fiesta ឆ្នាំ 2018 គឺជារថយន្តតូចដែលមាន 5 កៅអី ហើយសម្រាប់ការប្រើប្រាស់ប្រេងនៅក្នុងទីក្រុងគឺ 27MPG ស្របពេលដែលការប្រើប្រាស់ប្រេងនៅលើផ្លូវ Highway គឺ 35MPG ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Fiesta 2018 ប្រើប្រាស់នូវម៉ាស៊ីនប្រភេទ Ti-VCT 1.6L ហើយវាមានកម្លាំងម៉ាស៊ីន 120 សេះ និងមានកម្លាំងរមួល 112lb-ft ។ ម៉ាស៊ីននេះ គឺមានស្រោបជាមួយនឹងលោហធាតុ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងការប្រើប្រាស់ថាមពលកាន់តែប្រសើរ។ ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់រថយន្តនេះវិញគឺជាប្រភេទកៅអី 60/40 Split Rear Seats ហើយថែមទាំងបំពាក់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយ ដែលអាចដំណើរការស្វ័យប្រវត្តិនៅពេលដែលអ្នកបើកបរដាក់លេខថយក្រោយនោះ។ កាមេរ៉ានេះ បានផ្តិតយករូបភាពភ្លឺច្បាស់សម្រាបការបង្ហាញនៅលើអេក្រង់កាន់តែអស្ចារ្យ និងផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត។ 

ការរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងរបស់រថយន្ត

Fiesta 2018 ប្រើប្រាស់នូវភ្លើងបំភ្លឺ Quad-Beam Halogen ភ្លោះ ដែលអាចផ្តល់នូវពន្លឺភ្លឺច្បាស់នៅគ្រប់កាលៈទេសៈ ហើយនឹងមានការរចនារូបរាងស្រស់ស្អាតមែនទែន។ បន្ថែមពីនេះទៀត នៅផ្នែកខាងមុខរបស់រថយន្តនេះ មានការរចនាមុខរាងកាចបន្តិច ដែលមានឡូហ្គូរបស់ក្រុមហ៊ុន FORD យ៉ាងស្រស់ស្អាតបំផុត។ បើក្រឡេកទៅមើលផ្នែកខាងក្នុងរបស់រថយន្ត Fiesta 2018 នេះ គឹសង្កេតឃើញមានការប្រើប្រាស់កម្រាលពូកដីទន់ល្មើយ និងប្រណិតបំផុត និងប្រើប្រាស់នូវកញ្ចក់ Day/Night Rearview ដែលអ្នកបើកបរអាចមើលឃើញច្បាស់គ្រប់កាលៈទេសៈ។ ផ្នែកខាងមុខ ដែលនៅជិតអ្នកបើកបរ គឺមានប្រើប្រាស់នូវអេក្រង់ LCD Screen ដែលផ្តល់នូវមុខងារ Multifunctional Message Center សម្រាប់ការបង្ហាញព័ត៌មានសំខាន់ជាច្រើនផងដែរ។

រថយន្តដ៏ទំនើបនេះ ប្រើប្រាស់នូវប្រព័ន្ធនៃការកម្សាន្តជាច្រើនដូចជា AM/FM Stereo/Single-CD/MP3  និងបច្ចេកវិទ្យា SYNC® ជាមួយនឹង SYNC Applink® ។ នៅកន្លែងអង្គុយរបស់អ្នកដំណើរ គេសង្កេតឃើញមានកៅអី 60/40 Split Rear Seat ដែលអាចកាច់បត់បាន 6 របៀប ហើយវាពិតជាផ្តល់នូវអារម្មណ៍ផាសុកភាពបំផុត។

បច្ចេកវិទ្យាថ្មីៗ

រថយន្ត Fiesta 2018 បំពាក់នូវបច្ចេកវិទ្យាសំខាន់ៗជាច្រើនដូចជា Electric Power-Assisted Steering (EPAS), Electronic Brakeforce Distribution (EBD), Four-Wheel Anti-Lock Brake System (ABS), Front disc/rear drum brakes, Front-wheel drive (FWD), Hill Start Assist និង Torque Vectoring Control ថែមទៀត។ រថយន្តនេះ ប្រើប្រាស់ម៉ាស៊ីនប្រភេទ 1.6L Ti-VCT I-4 Engine ដែលមានលេខដៃ 5 វគ្គ និងការប្រើប្រាស់ជាមួយនឹងលេខអូតូ 6 (PowerShift 6-Speed Automatic Transmission )។ 

ប្រព័ន្ធសុវត្ថិភាពការពារអ្នកធ្វើដំណើរក្នុងរថយន្ត

រថយន្ត Fiesta 2018 ប្រើប្រាស់នូវបច្ចេកវិទ្យា AdvanceTrac® electronic stability control (ESC) ការសន្សំសំចៃថាមពលអាគុយ ការជូនដំណឹងនៅពេលភ្លេចពាក់ខ្សែក្រវ៉ាត់ Belt-Minder® ការដាក់គន្លឹះទ្វារកុំអោយក្មេងចេញក្រៅ ការប្រើប្រាស់ពោងការពារសុវត្ថិភាពចំនួន 7 ប្រព័ន្ធ Personal Safety System™ ប្រព័ន្ធ SOS Post-Crash Alert System™ និងប្រព័ន្ធសម្ពាធកង់រថយន្តផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញវាមានដូចចជាប្រព័ន្ធ Perimeter Alarm, Remote Keyless Entry និង SecuriLock® Passive Anti-Theft system ៕

សំរាប់ព័ត៌មានបន្ថែមអាចទាក់ទងក្រុមហ៊ុន RMA Cambodia ឬ Ford Showroom ដែលនៅជិតលោកអ្នក!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន