រថយន្ដ Tucson 2018 គឺជារថយន្ដលក្ខណៈគ្រួសារ 5 កៅអី និងជារថយន្ដ ដែលកំពុងពេញនិយមនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន រថយន្ដ Tucson 2018 ត្រូវបានឌីហ្សាញតាមបែបទំនើបទាន់សម័យ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ជាពិសេសរថយន្ដ Tucson ជារថយន្ដដែលបានជាប់ពានរង្វាន់ខាងផ្នែកសុវត្ថិភាពឆ្នាំ 2018 ពីវិទ្យាស្ថាន IHS នៅសហរដ្ឋអាមេរិកថែមទៀតផង។ Hyundai Tucson 2018 បំពាក់ម៉ាស៊ីនទំហំ 2.0 Mpi កម្លាំងសេះ 155ps។
1.ផ្នែកខាងក្រៅរថយន្ដ
Hyundai Tucson 2018 ត្រូវបានក្រុមហ៊ុនរចនាជាមួយនឹងគំនិតចប្រឌិតខ្ពស់ មានប៉ាណាមុខ ដែលបានធ្វើការឌីហ្សាញឡើងមើលទៅមានលក្ខណៈទំនើបទាន់សម័យ ដែលអាចធ្វើឲ្យខ្យល់ចេញចូលបានផ្ដល់ភាពត្រជាក់ដល់ម៉ាស៊ីនបានច្រើន ជាពិសេសគឺស៊ីប្រេងតិចតែម្តង។ Hyundai Tucson 2018 មានទ្វាក្រោយជាទ្វាអូតូ(បើកដោយស្វ័យប្រវត្ថិ) ដោយយើងគ្រាន់តែឈរនៅក្បែរទ្វាខាងក្រោយត្រឹមតែ 3 វិនាទីជាមួយ Smart key នោះទ្វានឹងបើកអូតូម៉ាទិច។
Hyundai Tucson 2018 មានផ្នែកខាងមុខ និងផ្នែកខាងក្រោយ បំពាក់ជាមួយនឹងសិនស័រថ្មី ដែលមានដមត្ថភាពអាចប្រាប់ដំណឹងបាន ជាមួយនឹងកាមេរ៉ា មើលក្រោយ ដែលរ៉េតាមចង្កូត ដែលនឹងអាចផ្ដល់សុវត្ថិភាពខ្លាំង ចំពោះកាសតបើរបរនៅពេលលោកអ្នកបើកថយក្រោយ និយាយរួមនេះគឺជំនួយការមួយដ៏ពិសេសនៅក្នុងការចូលចត បានយ៉ាងងាយស្រួសផងដែរ ដោយអាចចៀសវាងបាននូវការប៉ះទង្គិចផ្សេងៗ។
2. ផ្នែកខាងក្នុងរថយន្ដ
Hyundai Tucson 2018 មានដៃចង្កូត ដែលបំពាក់នូវបច្ចេកវិទ្យាថ្មី និងមានប្រើម៉ូទ័រភ្លើង មានសភាពធូនៅពេលកាន់ និងកាច់បទចុះឡើង ដែលនឹងអាចផ្តល់នូវភាពងាយស្រួលក្នុងការបត់បែនបានយ៉ាងសហ័ស។ រយថន្តនេះ គឺមានបំពាក់ប្រព័ន្ធតេឡេ អាចបញ្ជាចាក់ចម្រៀងស្ដាប់ ឬទទួលទូរស័ព្ទប្រកបដោយសុវត្ថិភាពខ្ពស់។ រថយន្តថ្មីនេះ គឺដំណើរការដោយប្រព័ន្ធគ្រប់គ្រង របៀបនៃការបើកបរ Drive Mode System លោកអ្នកអាចសារ៉េបាន 3 របៀបគឺ បែបធម្មតា បែបស័្ពរ និងបែបសន្សំសំចៃឲ្យត្រូវតាមស្ថានភាពបើកបរ និងការចូលចិត្តរបស់អ្នក បើកបរ។
Hyundai Tucson 2018 មានកៅអីមុខទាំងពីរអូតូទាំងខាងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខជាពិសេសគឺមានបំពាក់ប្រព័ន្ធ ខ្យល់ ត្រជាក់ ប្រកបដោយផាសុកភាពខ្ពស់។
3.ប្រព័ន្ធសុវត្ថិភាព
Hyundai Tucson 2018 មានប្រព័ន្ធពោងសុវត្ថិភាពចំនួន 6 និងមានប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច (ESC) រួនជាមួយនឹងប្រព័ន្ធគ្រប់គ្រងហ្រ្វាំងនៅពេលចុះនិងឡើងចំណោត ជាពិសេស គឺមានប្រព័ន្ធជំនួយក្នុងការចតផ្នែកខាងក្រោយ (PAS) ថែមទៀតផង។