no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានជ្រើសរើសអតីតនាយកប្រតិបត្តិក្រុមហ៊ុន BMW សម្រាប់ការផលិតរថយន្តប្រណាំងជំនាន់ថ្មីរបស់ខ្លួន

Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ទើបតែចាប់ផ្តើមនូវអង្គភាពថ្មីសម្រាប់ពង្រឹងទៅលើរថយន្តដែលមានល្បឿនលឿន និងរថយន្តប្រណាំង។ ជាមួយនឹងការបង្កើតថ្មីនេះ ក្រុមហ៊ុន Hyundai Motor បានសម្រេចជ្រើសរើស និងតែងតាំងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW ជាអនុប្រធានរបស់ក្រុមហ៊ុននេះផងដែរ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃទី 1 ខែមីនានេះ។ ក្រុមហ៊ុនបញ្ជាក់ថា អង្គភាពផ្នែកថ្មីនេះនឹងផ្តោតសំខាន់ទៅលើការពង្រីកវត្តមានរបស់ក្រុមហ៊ុន Hyundai នៅក្នុងទីផ្សារពិភពលោកតាមរយៈការបន្ថែមនូវម៉ូដែលរថយន្តដែលមានល្បឿនលឿន និងការបញ្ចេញនូវរថយន្ត Veloster N ដែលមានល្បឿនដំណើរការខ្លាំងក្លានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Thomas Schemera ធ្លាប់ជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW M នៅអាមេរិកខាងជើងត្រូវតែងតាំងជាអនុប្រធានរបស់អង្គភាពថ្មីនេះ។ ក្រុមហ៊ុន Hyundai Motor កំពុងវិនិយោគយ៉ាងខ្លាំងទៅលើរថយន្តដែលមានល្បឿនលឿន ហើយនឹងអាជីវកម្មទៅលើរថយន្តប្រណាំងនៅក្នុងប៉ុន្មានឆ្នាំនេះ។ 

កាលពីឆ្នាំ 2015 កន្លងទៅនេះ ក្រុមហ៊ុន Hyundai Motor ក៏បានតែងតាំងលោក Albert Biermann អតីតអនុប្រធានរបស់ផ្នែកវិស្វកម្មនៅក្រុមហ៊ុន BMW M Automobiles ហើយពេលនេះ លោក Biermann បានបំរើការងារជាអគ្គនាយកនៅផ្នែក R&D របស់ក្រុមហ៊ុន Hyundai ក្នុងគម្រោង N Project ។  ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា លោក Schemera និងធ្វើការសហការជាមួយលោក Biermann ក្នុងការអភិវឌ្ឍទៅលើរថយន្តដែលមានល្បឿនលឿននោះ។ រថយន្តប្រណាំង i20 R5 របស់ក្រុមហ៊ុន Hyundai ដាក់លក់នៅលើពិភពលោកនៅក្នុងខែកញ្ញា ឆ្នាំ 2016 ស្របពេលដែលរថយន្តប្រណាំង i30 N TCR របស់ខ្លួន បានផ្តើមដាក់លក់នៅខែវិច្ឆិកាឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន