no-alternative title

ក្រុមហ៊ុន Samsung SDI និង Posco បានឈ្នះគម្រោងនៅក្នុងការផលិតថាមពលថ្មសំរាប់រថយន្តនៅក្នុងប្រទេសឈីលី

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung កាលពីថ្ងៃទី 11 ខែមីនានេះ ក្រុមហ៊ុនផលិតថាមពលថ្ម Samsung SDI របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនដែកថែប Posco នឹងធ្វើការសាងសង់ និងដំណើរការនូវរោងចក្រផលិតថាមពលថ្ម Lithium នៅក្នុងប្រទេសឈីលី ក្រោយពីដេញថ្លៃបានឈ្នះគម្រោងនៅក្នុងការផែនការនេះ ពិសេសគឺមានការធានាដោយរដ្ឋាភិបាលនៃប្រទេសឈីលី ។

ជាមួយនឹងគម្រោងដ៏ធំនេះ ក្រុមហ៊ុន Samsung SDI និង Posco នឹងបង្កើតការវិនិយោគរួមគ្នាជាមួយនឹងទឹកប្រាក់ 57.5 ពាន់លានវ៉ុន (ប្រហែលជា 54.2 លានដុល្លារអាមេរិក) នៅក្នុងការបណ្តាក់ទុនរួមគ្នា ដើម្បីចាប់ផ្តើមការផលិតនូវថាមពលថ្ម Nickel Cobalt Aluminum និង Nickel Cobalt Manganese ដែលមានទំងន់ 32 លានតោន សំរាប់រថយន្តប្រើប្រាស់អគ្គិសនីនៅក្នុងទីក្រុងភាគខាងជើងនៅក្នុងរដ្ឋ Mehillones នៅក្នុងប្រទេសឈីលីនៅក្នុងឆមាសទី 2 ឆ្នាំ 2021 នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ នៅក្នុងការផ្គត់ផ្គង់ទៅលើថាមពលថ្ម Lithium គឺសំដៅបង្កើននូវវត្ថុធាតុដើមស្នូលដ៏សំខាន់សម្រាប់ការផលិតថាមពលថ្មនេះ។ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមអ្នកឈ្នះចុងក្រោយ 3 ទៅលើគម្រោងជាច្រើនដែលមានការចូលរួមពីអាជីវកម្មជាច្រើននៅលើពិភពលោកចំនួន 12 នៅក្នុងប្រទេសកាណាដា ប្រទេសប៊ែលហ្សិក និងប្រទេសចិន។

ក្រុមហ៊ុន Samsung និង Posco បានសហការគ្នាទៅលើគម្រោងនេះ ចាប់តាំងពីខែមិថុនាឆ្នាំមុន ហើយក្រុមហ៊ុន គ្រោងនឹងបន្តនូវភាពជាដៃគូក្នុងការពង្រីកទៅលើការផលិតថាមពលនៅក្នុងប្រទេសឈីលីផងដែរ។ រោងចក្រផលិតថាមពលថ្មនៅក្នុងប្រទេសឈីលី នឹងផ្តល់នូវថាមពលថ្មសម្រាប់ក្រុមហ៊ុន Samsung SDI ជាមួយនឹងការផ្គត់ផ្គង់ថាមពលថ្ម Lithium សម្រាប់រថយន្តប្រើប្រាស់អគ្គិសនីនៅក្នុងរយៈពេលយូរថែមទៀត។ សម្រាប់ទីផ្សារពិភពលោកនៃថាមពលថ្ម Lithium-ion សម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល គឺមានការព្យាករណ៍ថា នឹងមានការកើនឡើងពី 210,000 តោននៅក្នុងឆ្នាំ 2016 ទៅ 860,000 តោននៅក្នុងឆ្នាំ 2020 នេះបើតាមប្រភពពីឧស្សាហកម្មនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន