no-alternative title

Rimac C-Two រថយន្តអគ្គីសនីប្រភេទ GT Hypercar ជំនាន់ថ្មី អាចបង្កើនសន្ទុះល្បឿនពី 0 ទៅ 60mph ដោយប្រើរយៈពេលតែ 1.85 វិនាទីប៉ុណ្ណោះ

 

នៅព្រឹត្តិការណ៍តាំងពិព័ណ៌រថយន្តទីក្រុងហ្សឺនែវ ប្រទេសស្វីស ក្រុមហ៊ុន Rimac បានបញ្ចេញរថយន្តប្រើថាមពលអគ្គីសនីប្រភេទ Hypercar-All-Electric របស់ខ្លួន គឺម៉ូដែល C-Two ដែលជាស៊េរីចុងក្រោយបង្អស់។ រថយន្តអគ្គីសនីស៊េរីថ្មីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការរចនារូបរាងដ៏ប្រណិតបែបរថយន្តប្រណាំង មានកំលាំងម៉ាស៊ីនខ្លាំង និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ។ Rimac បានធ្វើការអះអាងថារថយន្ត C-Two របស់ខ្លួនអាចបើកបរបានក្នុងល្បឿន 258 ម៉ាយក្នុងមួយម៉ោង (ជាង 415 គីឡូម៉ែត្រក្នុងមួយម៉ោង) និងអាចបង្កើនសន្ទុះល្បឿនពី 0 ទៅ 60 ម៉ាយក្នុងមួយម៉ោងប្រើពេលតែ 1.58 វិនាទីប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះប្រើប្រាស់ម៉ាស៊ីនកំលាំង 2,300Nm និងភ្ជាប់នូវប្រព័ន្ធត្រជាក់ Cool Styling ដែលជួយកាត់បន្ថយការកើនកំដៅម៉ាស៊ីន និងកំដៅអាគុយនៅពេលបើកបរក្នុងរយះពេលយូរ។ Rimac C-Two បំពាក់ដោយអាគុយប្រភេទ lithium ខ្នាត 6,960 manganese/nickel cells ដែលអាចផ្តល់នូវថាមពលបាន 120kWh ជាមួយកំលាំងចរន្តផ្ទុកថាមពល 1.4MW។ តួររថយន្តត្រូវបានផលិតឡើងជាមួយរចនាបថដ៏ប្រណិតជាមួយកង់ដែលមើលទៅបែបរថយន្តស្ព័រសមនឹងទ្វារទាំងពីរដែលបើកចហៀងឡើងលើដូចស្លាបមេអំប៉ៅ (Butterfly style) ផ្តល់នូវភាពងាយស្រួលក្នុងការចេញចូល។ 

Rimac C-Two មានប្រវែងទទឹង 1,968 មីលីម៉ែត្រ (ប្រហែល 1,96 ម៉ែត្រ)។ សម្រាប់យ៉ាន់កង់ទាំងបួនរបស់វាត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់តែម៉ូដែល C-Two តែប៉ុណ្ណោះជាមួយសំបកកង់ដែលផលិតពីជ័រគុណភាពខ្ពស់ប្រភេទ Pirelli ស្វិតធន់ផ្តល់ទំនុកចិត្តក្នុងការបើកបរជាមួយប្រព័ន្ធហ្វ្រាំង carbon-ceramic brake system។ ចង្គៀងបំភ្លឺផ្លូវរបស់រថយន្តអគ្គីសនីនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតបែប high-intensity LED lights មើលទៅកាចដោយបានរំលេចជាមួយអំពូលភ្លើង LED ចំនួន 58 គ្រាប់ និងប្រើប្រព័ន្ធបំភ្លឺ ventilation system ដែលអាចបំភ្លឺបានឆ្ងាយផ្តល់នូវសុវត្ថិភាពខ្ពស់នៅពេលបើកបរនៅពេលយប់។ ជាមួយមុខងារ Active Aerodynamics អាចជួយរក្សាលំនឹងរថយន្តនៅពេលបើកបរក្នុងល្បឿនអតិបរិមា។  

នៅលើរថយន្តនេះ គឺមានមុខងារ Splitter មានភាពឆ្លាតវៃក្នុងការកំនត់បាននូវតម្រូវការភាពត្រជាក់របស់អាគុយដោយវានឹងធ្វើការបិទ និងបើកបរិមាណភាពត្រជាក់ដោយស្វ័យប្រវត្តិនៅពេលបង្កើនល្បឿន និងបន្ថយល្បឿន ឬក៏ចតរថយន្ត។ ខាងមុខងាររថយន្តត្រូវបានរចនាឡើងយ៉ាងពិសេសដោយមានរបាំងការពារដោយសំណាញ់ដែលជួយស្រូបខ្យល់សម្រាប់ជួយដល់ប្រព័ន្ធភាពត្រជាក់ (Cooling System) របស់ម៉ូទ័រអេឡិចត្រូនិចទាំងបួន និងអាគុយរបស់វាបានយ៉ាងប្រសើរថែមមួយកម្រិតទៀត។ យើងមិនទាន់ដឹងនៅឡើយទេថាតើក្រុមហ៊ុន Rimac បញ្ចេញលក់រថយន្តអគ្គីសនីដ៏ទំនើបរបស់ខ្លួនលើទីផ្សារពេលណានោះទេ ហើយតម្លៃរបស់វាក៏មិនទាន់ដឹងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន