no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Range Rover SV Coupe ជាប្រភេទរថយន្ត SUV ស៊េរីថ្មី ដែលមានការរចនាឡើងដ៏វិចិត្រឥតខ្ចោះ ជាមួយសមត្ថភាពខ្លាំង និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត

រថយន្តម៉ាក Range Rover គឺជាម៉ាករថយន្តដែលមានភាពល្បីល្បាញបំផុតទាំងនៅទីផ្សារខាងប៉ែកអឺរ៉ុប និងទីផ្សារក្នុងប៉ែកអាស៊ី ជាពិសេសទីផ្សារក្នុងប្រទេសកម្ពុជា យើងផ្ទាល់តែម្តង។ ហើយកាលពីថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌រថយន្ត Geneva Moto Show 2018 ក្រុមហ៊ុន Range Rover ដែលជាក្រុមហ៊ុនជ្រកក្រោមដំបូល តែមួយជាមួយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញម៉ាក Jaguar របស់ចក្រភពអង់គ្លេស បានបង្ហាញចេញរថយន្ត Range Rover SV Coupe ដែលជាស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនដែលមានការរចនាឡើងយ៉ាងប្រណិតឥតខ្ចោះ។ 

Range Rover SV Coupe គឺជាប្រភេទរថយន្ត SUV ដ៏ទំនើបពេញនិយមបំផុត ត្រូវបានរចនារូបរាងឡើងប្រកបទៅដោយភាពទាន់សម័យបង្កប់ដោយភាពថ្លៃថ្នូរ និងបង្ហាញពីអំណាចដ៏អស្ចារ្យបំផុតនៅលើដងវិថី។ រថយន្តស៊េរីថ្មីនេះ បំពាក់នូវកំលាំងម៉ាស៊ីនខ្លាំងប្រភេទម៉ាស៊ីន 5.0-liter supercharged V8 ដែលមានស៊ីឡាំងចំនួន 8 (V8) អាចបង្កើនសន្ទុះកំលាំងដល់ 557 horsepower និងកំលាំងបង្វិល 516 lb-ft។ ម៉ាស៊ីនរបស់វាភ្ជាប់នូវមុខងារ Eight Speed ZF Automatic Transmission ដែលជួយបង្កើនសន្ទុះល្បឿនរបស់រថយន្តពី 0 ទៅ 60 ម៉ាយក្នុងមួយម៉ោងប្រើពេលតែ 5.0 វិនាទីប៉ុណ្ណោះ ហើយចំពោះល្បឿនអតិបរិមារបស់រថយន្តថ្មីនេះ គឺអាចរត់បានក្នុងរយះចំងាយ 165 ម៉ាយក្នុងមួយម៉ោង។ 

ទោះបីជារូបរាងខាងក្រៅ Range Rover SV Coupe មើលទៅហាក់មិនសូវជាខុសពីម៉ូដែល SUV ធម្មតាក៏ពិតមែនប៉ុន្តែក្រុមហ៊ុន Range Rover បាននិយាយថា រថយន្តថ្មីនេះ មានការកែប្រែរចនាបថថ្មីៗច្រើនដូចជាផ្នែកទ្វារខាងក្រោយរថយន្តត្រូវបានព័ទ្ធការពារដោយស៊ុមអាលុយមីញ៉ូមរួមជាមួយសំណាញ់ការពារប្រភេទ Brunel Metallic ដែលស្រោបនៅត្រង់ស្រទាប់ខាងក្នុងរបស់ Bright Chrome ដែលមានព័ទ្ធជុំវិញដោយលោហះធាតុ Satin Indus Silver។ ផ្នែកខាងមុខត្រូវបានរំលេចដោយចង្គៀងបំភ្លឺប្រភេទ LED យ៉ាងប្រណិតជាមួយភ្លឺស៊ីញ៉ូរាងអក្សរ L នៅខាងក្នុងជាមួយភ្លើងកូដផងដែរ។ សំណាញ់ដែកអាលុយ មីញ៉ូមនៅឆ្វេងស្តាំ និងខាងលើជួយសំរួលដល់ការស្រូបខ្យល់ និងបញ្ចេញកំដៅរបស់ម៉ាស៊ីនបានកាន់តែប្រសើរ។ ចំពោះ កញ្ចក់ទ្វារទាំងបួនរបស់វាត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះដោយកាត់បន្ថយស៊ុមព័ទ្ធជុំវិញកញ្ចក់អោយនូវកាន់តែតូចបំផុត (Frameless Glass) ដែលមើលទៅហាក់ឃើញតែកញ្ចក់សុទ្ធ ចំនែកដំបូលរថយន្តវិញត្រូវបានក្រាលដោយកញ្ចក់ពេញតែម្តងប្រភេទ Panoramic Sunroof អាចបិទបើកបានដោយស្វ័យប្រវត្តិ។  

Range Rover SV Coupe ប្រើប្រាស់យ៉ាន់កង់ដែលមានទំហំ 23 អ៊ីង ដែលអាចរត់ដោយប្រើកង់ទាំងបួនព្រមគ្នានៅពេលបើកបរក្នុងស្ថានភាពផ្លូវឡើងចុះទូល ចង្ហុក ផ្លូវភ្នំ (Off Road) ដោយប្រើមុខងារ  two-speed transfer box និង Active Locking Read Differential និងរត់ដោយប្រើកង់ពីរនៅពេលបើកបរលើផ្លូវធម្មតា ឬផ្លូវ Highway។ ជាមួយមុខងារ Terrain Response 2 drive-mode selector ជួយធ្វើអោយ Range Raver SV Coupe បានសមត្ថភាពខ្ពស់ នៅក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវមិនថា ផ្លូវមានផុកល្បាប់ ផ្លូវខ្សាច់ ឬព្រឹល និងផ្លូវលំបាកផ្សេងៗដោយគ្មានបញ្ហា។

ផ្នែកខាងក្នុងរថយន្តវិញកាន់តែមានភាពប្រណិតជាមួយប្រព័ន្ធបញ្ជាយ៉ាងទំនើបបំផុត។ ខាងក្នុងមានកៅអីចំនួនបួនជាប្រភេទកៅអីស្បែក semi-aniline leather មានភ្ជាប់នូវប្រព័ន្ធកំដៅ និងត្រជាក់ក្នុងកៅអី។ នៅផ្នែកខាងមុខមានអេក្រង់ Touch មានលក្ខណៈស្តង់ដារ Land Rover InControl Touch Pro ជាមួយទំហំ 10 អ៊ីងប្រភេទ Touch Control Panel សម្រាប់គ្រប់គ្រងទៅលើប្រព័ន្ធផ្សេងៗរបស់រថយន្ត និងការកម្សាន្ត និងអាចប្រើក្នុងទំហំ 12 អ៊ីង នៅពេលប្រើបែបឧបករណ៍ឌីជីថល។ អេក្រង់ទំហំ 10 អ៊ីងនេះ មានសមត្ថភាពបង្ហាញចេញនូវកម្រិតពណ៌បានច្បាស់ពេញលេញគ្រប់ផ្នែកទាំងអស់។ ហើយអ្វីដែលកាន់តែពិសេសគឺ រថយន្តនេះ បំពាក់នូវប្រព័ន្ធសំឡេង Meridian Audio System មានកំលាំង 1700 វ៉ាត់ ដែលបន្លឺចេញតាមរយះ Bass Speaker ដល់ទៅ 23 គ្រាប់។ 

Range Rover SV Coupe គឺជាប្រភេទរថយន្ត SUV ទ្វារពីរ ដែលមានការរចនាឡើងដ៏ល្អគ្មានទាស់ត្រូវចិត្តអ្នកប្រើប្រាស់ដែលនិយមលេងម៉ាករថយន្តស៊េរីថ្លៃៗ ដែលមានភាពទំនើបបំផុត។ ក្រុមហ៊ុន Range Rover នឹងបញ្ចេញលក់រថយន្ត SVO ស៊េរីថ្មីនេះ នៅត្រីមាសទី 4 ក្នុងឆ្នាំ 2018 នេះ ដោយមានចំនួនត្រឹមតែ 999 គ្រឿងតែប៉ុណ្ណោះ សម្រាប់ទីផ្សារទូទាំងសកលលោក។ ចំពោះតម្លៃរបស់វាវិញគឺប្រហែល$295,000៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម