no-alternative title

រថយន្តប្រើថាមពលអគ្គីសនីម៉ូដែល Leaf Crossover របស់ក្រុមហ៊ុន Nissan នឹងត្រូវផលិតតាមគំរូរបស់ IMx

ក្រុមហ៊ុន Nissan ត្រូវបានបែកធ្លាយព័ត៌មានចចាមអារ៉ាមជាយូរមកហើយថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ បាននឹងកំពុងធ្វើការផលិតចេញនូវរថយន្តម៉ូដែល Leaf ដែលជារថយន្តអគ្គីសនីប្រភេទ SUV ឬជាប្រភេទរថយន្តស្ព័រ នៅក្នុងទ្រង់ទ្រាយធំ។ អស់រយះពេលជាង 7 ឆ្នាំមកហើយ បន្ទាប់ពីការប្រកាសបង្ហាញចេញរថយន្តម៉ាក Leaf Crossover ក៏ប៉ុន្តែក្រុមហ៊ុន Nissan មិនបាននាំចេញរថយន្តស៊េរីមួយនេះ ទៅចរាចរណ៍លក់នៅលើទីផ្សារនោះទេ ប៉ុន្តែពេលនេះ លោកនាយកប្រតិបត្តិជាន់ខ្ពស់មួយរូបរបស់ Nissan បាននិយាយថា ក្រុមហ៊ុននឹងផលិតចេញរថយន្តស៊េរីថ្មីរបស់ខ្លួនដោយការផលិតនេះគឺផ្អែកទៅលើគំរូរបស់ IMx។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រធានផ្នែករចនារថយន្តរបស់ក្រុមហ៊ុន Nissan ប្រចាំនៅតំបន់អឺរ៉ុបលោក  Mamoru Aoki បានបញ្ជាក់ព័ត៌មានទៅកាន់បណ្តាញ Autocar កាលពីថ្មីៗនេះថា “IMx មិនមែនត្រឹមតែជាគំរូនៃរថយន្តនោះទេ, ក្នុងរយះពេលពីរបីឆ្នាំមកនេះ, រថយន្ត នឹងលេចរូបរាងឡើង (កំពុងស្ថិតក្នុងចង្វាក់ផលិតកម្ម)”។ រថយន្តនេះ ពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងដោយសារតែគំរូ IMx ដែលមានលក្ខណៈទំនើបបំផុតដែលវាមិនត្រូវបានគេរំពឹងទុកថានឹងអាចកើតមានឡើងក្នុងចង្វាក់ផលិតកម្មរថយន្ត ប៉ុន្តែត្រូវបានក្រុមហ៊ុន Nissan ចាត់ទុកថា “IMx គឺបង្ហាញពីចក្ខុវិស័យសម្រាប់អនាគតរថយន្ត”។ 

គំរូ IMx នេះ ត្រូវបានប្រកាសចេញកាលពីខែតុលាឆ្នាំទៅ ហើយក្រុមហ៊ុន Nissan បានបញ្ជាក់ថា គំរូនេះ បានផ្តោតសំខាន់ទៅលើការផលិតរថយន្តអគ្គីសនី ដែលអាចដំណើរការបានដោយប្រើប្រាស់ម៉ូទ័រពីរ នៅក្នុងបរិមាណបន្ទុកអគ្គីសនីខ្ពស់បំផុត (High-Output Electric Motors) ដោយមួយនៅផ្នែកខាងមុខ និងមួយមួយទៀតនៅផ្នែកខាងក្រោយរថយន្ត ដែលអាចដំណើរការកង់ទាំងបួនរបស់រថយន្តព្រមគ្នា (all-wheel drive)។ ម៉ូទ័រទាំងពីរត្រូវបាន រួមបញ្ចូលគ្នាក្នុងការផលិតថាមពលអគ្គីសនីបានដល់ 360KW និងមានកំលាំងបង្វិល 700Nm។ 

ក្រុមហ៊ុន Nissan នៅមិនទាន់បញ្ជាក់ ពីសមត្ថភាពពិតប្រាកដរបស់រថយន្ត Leaf ជំនាន់ថ្មីនេះ នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន បាននិយាយថារថយន្ត នឹងប្រើប្រាស់ថ្ម ដែលមានសមត្ថភាពផ្ទុកកម្រិតខ្ពស់ជាមួយការបង្កើនបន្ទុកថាមពលបានក្នុងកម្រិតខ្ពស់បំផុតផងដែរ ដោយសាកម្តងអាចបើកបរបានក្នុងចម្ងាយផ្លូវ 600Km ប្រហែល 372 miles។ លោក Aoki បានបញ្ជាក់បន្ថែមពីការរចនាផ្នែកខាងរបស់រថយន្តថា “ផ្នែកខាងក្នុងរថយន្តមានទំហំធំទូលាយជាងរថយន្តធម្មតា ដោយសារបណ្តុំថ្មត្រូវបានដាក់ភ្ជាប់នៅផ្នែកខាងក្រោមនៃរថយន្តដែលទុកកន្លែងកាន់តែទូលាយ។ ផ្នែកតាប្លូត្រូវបានរុញទៅផ្នែកខាងស្តាំ ហើយផ្នែកកង្ហារ HVAV (បញ្ចេញកំដៅ ស្រូបកំដៅ និងម៉ាស៊ីនត្រជាក់) ត្រូវបានបំពាក់នៅផ្នែកខាងក្រោមមានគម្របបិទពីលើ”។ 

គេមិនទាន់ដឹងច្បាស់ទេថាតើ Nissan នឹងនាំយករថយន្តប្រភេទនេះទៅកាន់ទីផ្សារនៅពេលណានោះទេប៉ុន្តែបើតាមការលើកឡើងរបស់លោក Aoki បានបង្ហើបថា “ប្រហែលពីរទៅបីឆ្នាំទៀត”។ ចឹងចាំមើលថាតើក្រុមហ៊ុន Nissan អាចផលិត និងចេញលក់រថយន្តអគ្គីសនី Leaf Crossover ដ៏ទំនើបរបស់ខ្លួននៅពីរបីឆ្នាំបន្ទាប់ទៀតពិតដែលអត់ព្រោះថារថយន្ត Nissan Leaf ដែលគេរំពឹងថាចេញលក់កាលពីឆ្នាំ 2014 គឺមិនឃើញមានចេញលក់លើទីផ្សារនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន