no-alternative title

ក្រុមហ៊ុន UNITED AUTO TRADING ប្រកាសសម្ពោធរថយន្ត Pick-Up ជំនាន់ថ្មី CHEVROLET COLORADO CENTENNIAL 2018

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន UNITED AUTO TRADING បានរៀបចំពីប្រកាសសម្ពោធរថយន្ត CHEVROLET COLORADO CENTENNAIAL 2018 នៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនរួមមានដូចជា លោក ណម ហាវ អគ្គនាយកក្រុមហ៊ុន UNITED AUTO TRADING លោក Thammanoon Supornpradit ប្រធានគ្រប់គ្រងប្រចាំតំបន់ Chevrolet  អាស៊ីប៉ាស៊ីហ្វិក និងលោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន UNITED AUTO TRADING រួមជាមួយនឹងវត្តមានភ្ញៀវកិត្តយស និងអ្នកសារព័ត៌មានជាច្រើនរួប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន UNITED AUTO TRADING  បានមានប្រសាសន៍ថា ក្រុមហ៊ុន Chevrolet បានផលិតនិងលក់អស់រយះពេល 100 ឆ្នាំមកហើយ។ Chevrolet គឺជាម៉ាកសញ្ញារថយន្តធំបំផុតមួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1911 នីទីក្រុង Detroit សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ Chevrolet កំពុងចែកចាយនិងលក់នៅលើទីផ្សារជាង 100 ប្រទេស ហើយបានលក់រថយន្តជាង 4 លានគ្រឿងក្នុងមួយឆ្នាំ។ 

រហូតមកដល់ពេលនេះ Chevrolet កំពុងបន្តផ្តល់ជូនអតិថិជននូវប្រភេទរថយន្តដែលសន្សំសំចៃប្រេងខ្ពស់ ជាមួយការរចនាដែលប្រកដទៅដោយភាពទាន់សម័យ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើពិភពលោក លើសពីនេះទៅទៀត Chevrolet បានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងមានសុវត្ថិភាពខ្ពស់។ មកដល់ថ្ងៃនេះ អស់រយះពេល 100 ឆ្នាំមកហើយ បន្ទាប់ពីការលក់រថយន្តភីកអាប់លើកដំបូងរបស់ Chevrolet នៅឆ្នាំ 1918 ដែលជាប្រភេទរថយន្តទម្ងន់ 1 តោន។

លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន UNITED AUTO TRADING  បានមានប្រសាសន៍បន្ថែមថា រថយន្តភីកអាប់ Colorado Centennial-Special Edition ត្រូវបានផលិតឡើងចំនួន 100 គ្រឿងតែប៉ុណ្ណោះ ដើម្បីអប់អសាទរខួបគម្រប់១០០ឆ្នាំរបស់ក្រុមហ៊ុន Chevrolet។ ហើយថ្ងៃនេះ  Chevrolet Cambodia មានឱកាសក្នុងការលក់រថយន្តប្រវត្តិសាស្ត្រដែលមានតែ១០គ្រឿងតែប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជាដែលយើងឲ្យឈ្មោះថា Chevrolet Centennial។

លោកបានបន្តថា រថយន្តភីកអាប់ដែលផលិតដំបូងបង្អស់គឺ Chevrolet One-Ton ដែលបានផលិតនៅឆ្នាំ1918 ហើយនៅឆ្នាំ1929  Chevrolet Internation Series AC Light Delivery ជារថយន្តភីកអាប់ដំបូងបង្អស់ដែលប្រើប្រាស់ម៉ាស៊ីន 6-Cylinder និងប្តូរពីថាសកង់ឈើមកជាថាស់កង់ដែក។ រហូមកដល់ ឆ្នាំ 1947 Chevrolet ស៊េរី 3100 បានផលិតឡើងជាមួយរចនាបែបទាន់សម័យដែលអាចឲ្យអង្គុយគ្នា៣នាក់។ ដោយមានការអភិវឌ្ឍន៍ពីមួយស៊េរីទៅមួយស៊េរី រហូតដល់បច្ចុប្បន្នអស់រយះពេលមួយសតវត្សនៃការអភិវឌ្ឍន៍។

ក្រុមហ៊ុន UNITED AUTO TRADING បានបញ្ជាក់ថា ដោយផ្អែកលើម៉ូដែល HIGH COUNTRY និង LTZ ដែលទទួលបានពានរង្វាន់ឆ្នាំ 2018 នេះ ម៉ូដែលរថយន្តភីកអាប់ Colorado Centennial ឆ្នាំ 2018 បានរចនាឡើងជាមួយភាពរឹងមាំ និងការជឿជាក់ក្នុងការបើករ។ វាមានលក្ខណះពិសេសជាមួយបច្ចេកវិទ្យាឈានមុខគេ និងរួមបញ្ចូលទាំងប្រព័ន្ធថ្មីរបស់ Chevrolet Mylink និង Siri Eyes។ 

រថយន្តភីកអាប់ Colorado Centennial ឆ្នាំ 2018 ត្រូវបានផលិតឡើងនៅរោងចក្រតម្លើងនៅខេត្ត Rayong ប្រទេសថៃ ដោយបំពាក់ជាមួយម៉ាស៊ីនម៉ាសូត 2,8 លីត្រ ជាមួយបច្ចេកវិទ្យា DURAMAC និង TURBO-CHARGE ប្រភេទ 4 ស៊ីឡាំងដែលផលិតថាមពលបានរហូតដល់២០០ps (សេះ) ក្នុងកម្រិត3600RPM និងក្លាំងអូសទាញបានរហូតដល់ 500 Nm នៅកម្រិត 2000RPM។ ម៉ាស៊ីនរបស់រថយន្តបានផលិតឡើងដោយគោរពតាមប្រព័ន្ធចំហេះ អឺរ៉ូ 4 ជាមួយនឹងការបញ្ជូនលេខដោយស្វ័យប្រវត្តិប្រាំមួយលេខ។

ក្រៅពីនោះ រថយន្ត Colorado Centennial ឆ្នាំ 2018  ក៏ជាការអប់អរសាទេកេរ្តិ៍មរតក បេតិកភ័ណ្ឌរថយន្តប្រភេទភីកអាប់ Chevrolet និងជាការបំផុសគំនិតថ្មីទៅលើជំនាន់ផ្សេងគ្នានៃរថយន្តភីកអាប់ Chevrolet ផងដែរ។ រថយន្ត Chevrolet Centennial នីមួយៗមានលេខរថយន្តរបស់ខ្លួនដែលបានបង្ហាញដូចជា៖

•ផ្លាកសញ្ញានៅខាងក្នុងទ្វាររថយន្ត

•រូបសញ្ញកេរ្តិ៍មរតក

•ផ្លាកសញ្ញា Chevrolet 100 ឆ្នាំ

•ការបិតស្ទិកឃើលើដំបូលរថយន្ត

•យ៉ាន់រថយន្តរំលេចដោយពណ៌ខ្មៅរលោង ទំហំ 18 អ៊ីង

•មានធុងជ័របំពាក់បន្ថែមស្រាប់

•ជាមួយប្រព័ន្ធបញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ

•ប្រព័ន្ធផ្តល់ព័ត៌មានពេលរថយន្តចេញពីគន្លងសុវត្ថិភាព

•ប្រព័ន្ធផ្តល់ព័ត៌មានគម្លាតគ្រោះថ្នាក់មុនពេលមានបញ្ហា៕


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន