no-alternative title

Acura TLX A-Spec 2019 រថយន្តទំនើប មានរូបរាងថ្មី ទាន់សម័យ និងមានតម្លៃសមរម្យបំផុតត្រឹមតែ $39,400 ប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ត Acura នឹងនាំយកនូវរថយន្ត Sedan ស៊េរីថ្មីចុងក្រោយបំផុត ទៅកាន់ Showroom របស់ខ្លួនជាមួយនឹងរថយន្តស៊េរីថ្មី 2019 TLX ដែលជាប្រភេទ A-Spec ជាមួយនឹងម៉ាស៊ីនទំហំ 2.4 លីត្រ។ ផ្អែកទៅលើការរចនារូបរាងសារជាថ្មីកាលពីឆ្នាំមុននេះ រថយន្ត Acura TLX 2019ស៊េរីថ្មីពិតជាមានរូបរាងស្រស់ស្អាត និងទាន់សម័យអស្ចារ្យបំផុត។ នៅថ្ងៃសម្ពោធនេះ រថយន្ត 2018 TLX V6 ស្ថិតនៅក្នុងទម្រង់នៃ A-Spec។ សម្រាប់ម៉ូដែលឆ្នាំ 2019 នេះ ក្រុមហ៊ុន Acura ក៏ជ្រើសរើសនូវ A-Spec ដែលប្រើប្រាស់ម៉ាស៊ីន 4 ស៊ីឡាំងនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្ត A-Spec ស៊េរីថ្មីនេះ មានតម្លៃ $39,400 ស្របពេលដែលរថយន្ត TLX V6 A-Spec មានតម្លៃប្រហែលជា $42,800។ រថយន្ត A-Spec នេះប្រើប្រាស់នូវអំពូលភ្លើង “Jewel Eye” LED headlamps ដែលផ្តល់ពន្លឺច្បាស់ល្អបំផុត នៅពេលបើកបរពេលយប់នោះ។ រថយន្ត A-Spec នេះ នូវប្រើប្រាស់កង់ទំហំ 19-inch ហើយនិងមានពណ៌ Shark Gray ដ៏ស្រស់ស្អាត។ រថយន្ត A-Spec មានការរចនាថ្មីទាំងផ្នែកខាងមុខ ខាងក្រោយ និងផ្នែកខាងក្នុង ហើយនឹងមានការប្រើប្រាស់នូវភ្លើង LED ambient lighting ពណ៌ក្រហមដ៏ស្រស់ស្អាតបំផុត។ 

រថយន្ត TLX V6 A-Spec SH-AWD មានល្បឿនខ្លាំងក្លា ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ហើយវាក៏ប្រើប្រាស់នូវស្តង់ដារនៃម៉ាស៊ីនទំហំ 2.4 លីត្រជាមួយនឹង Acura Precision All-Wheel Steer ឬ P-AWS អាចធ្វើការកែប្រែទៅលើមុំនៃកង់ខាងមុខនៅក្នុងការបើកបរនៅលើគន្លងល្បឿនលឿនផងដែរ។ រថយន្តនេះ ប្រើប្រាស់នូវចង្កឹះលេខ 8 វគ្គជាមួយនឹងការស៊ីប្រេងត្រឹមតែ 27mpg (ការរួមបញ្ចូលគ្នា) 23mpg នៅក្នុងទីក្រុង និង 33mpg នៅលើផ្លូវ Highway នោះ។ សម្រាប់រថយន្ត V6 ម៉ាស៊ីន 3.5 លីត្រ ប្រើប្រាស់នូវចង្កឹះលេខ 9 វគ្គជាមួយនឹងការស៊ីប្រេង 24mpg (ការរួមបញ្ចូលគ្នា) 20mpg នៅក្នុងទីក្រុង និង 31mpg នៅលើផ្លូវ Highway ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន