no-alternative title

Jaguar E-Pace ឆ្នាំ 2018 រថយន្តទំនើបកូនកាត់រវាង F-Type និង SUV របស់ Jaguar បានមកដល់ទីផ្សាររថយន្ដទំនើបនៅកម្ពុជាហើយ

កាលពីថ្ងៃទី 05 ខែមេសានេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិនាំចូល និលក់រថយន្ត Jaguar នៅក្នុងទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធនូវរថយន្តថ្មី Jaguar E-Pace ឆ្នាំ 2018 សំរាប់ទីផ្សាររថយន្ដទំនើបនៅព្រះរាជាណាចក្រកម្ពុជាហើយ ក្រោមវត្តមានរដ៏ខ្ពងខ្ពស់បំផុតបស់ឯកឧត្តម និងលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា រូមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ហើយនិងភ្ញៀវកិត្តិយសមកពីស្ថាប័ននានាជាច្រើនរូប នៅក្នុងនោះក៏មានវត្តមានរបស់តារាល្បីៗជាច្រើនផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក អ៊ូល ហ្សេបេកឺ (Ulf Sebecke) នាយកគ្រប់គ្រងទូទៅរបស់រថយន្ដ Jaguar Land Rover បានឲ្យដឹងថា Jaguar E Pace ស៊េរីថ្មីឆ្នាំ 2018  គឺរថយន្តប្រភទេទំនើបថ្មីមួយទៀតរបស់ក្រុមហ៊ុន Jaguar ដែលគ្រប់គ្នានៅជុំវិញពិភណលោក បានស្គាល់ថា គឺជាត្រកូលរថយន្ដប្រភេទ SUV បែបស្ព័រ ដែលមានទំហំតូចជាងរថយន្ដ Jaguar F-Pace ជាមួយ នឹងការរចនារូបរាងដ៏គួរឲ្យទាក់ទាញ។ 

Jaguar E Pace ស៊េរីថ្មីឆ្នាំ 2018 នេះ គឺជារថយន្តជំនាន់ទី 2 បន្ទាប់ពី Jaguar F-Pace ដែលជារថយន្ដប្រភេទ SUV បែបស្ព័រដំបូងគេ និងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសកលលោក។ ដូច្នេះហើយ ទើបម៉ាករថយន្ដប្រណិតរបស់ចក្រភពអង់គ្លេសដ៏ធំមួយនេះ ងាកមកផលិតរថយន្ដប្រភេទ SUV បែបស្ព័រ ដើម្បីប្រកួតប្រជែងជាមួយនិងរថយន្ដ SUV ម៉ាកដទៃផ្សេងៗទៀត។ រថយន្តJaguar E-Pace ត្រូវបានក្រុមហ៊ុន ភ្ជាប់មកជាមួយនឹងកម្លាំងម៉ាស៊ីន V 2.0 ប្រភទេ ម៉ាស៊ីនសាំង និងដំណើរការកង់វិលទាំងបួន Turbocharged ជាមួយកង់រង្វង់ 21 អ៊ីង ដែលផ្តល់នូវភាពងាយស្រួល នៅក្នុងការបើកបរនៅគ្រប់ស្ថានភាពផ្លូវ ពិសេស គឺនៅប្រទេសកម្ពុជាតែម្តង។

នៅក្នុងនាមជាកូនកាត់រថយន្ដស្ព័រ Jaguar E-Pace មានសមត្ថភាពខ្ពស់បំផុត ដោយអាចបើកបរនៅក្នុងល្បឿនចាប់ពី 0-100គ.ម ដោយចំណាយពេលវលាត្រឹមតែ 6.5 វិនាទីតែប៉ុណ្ណោះ។  បើនិយាយពីបច្ចេកវិទ្យារបស់  Jaguar E-Pace ទៀតសោធ គឺពិតជាមិនចាញ់គូរប្រកួតប្រជែងផ្សេងទៀតឡើយ។ រថយន្ដ SUV ដ៏តូចច្រឡឹងមួយនេះ បានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ រថយន្ដនេះ ក៏បានភ្ជាប់មកជាមួយនឹងអំពូលភ្លើង LED ទាំងខាងមុខ និងខាងក្រោយ ហើយហ្វាមុខ ត្រូវបានបំពាក់ជាមួយប្រភេទ Matrix LED ជាមួយអំពូល LED ជាសញ្ញាពេលថ្ងៃយ៉ាងស្រស់ស្អាត។ 

ក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា រថយន្តទំនើប Jaguar E-Pace មានបំពាក់នូវបច្ចេកវិទ្យា 4G Wi-Fi Hotspot ជាមួយនឹងរន្ធដោត USB ដែលអាចសាកថ្មបានដល់ទៅ 4 ដើម្បីផ្តល់ភាពងាយស្រួលអ្នករួមដំណើរជាមួយ។ ចំណែកឧបករណ៍បំពងសំឡេង គឺពិតជាមិនធម្មតានោះទេ។ រថយន្តនេះ ក៏មានភ្ជាប់មកជាមួយនូវឧបករណ៍បំពងសំឡេងម៉ាក Meridian របស់ចក្រភពអង់គ្លេស រហូតដល់ 6 គ្រាប់ អាចបន្លឺសម្លេងបានយ៉ាងពិរោះរណ្តំ ដែលធ្វើឲ្យលោកអ្នក មានអារម្មណ៍ថា កំពុងតែស្ថិតនៅក្នុងការប្រគំតន្ត្រីផ្ទាល់តែម្តង។ 

សូមជំរាបថា កន្លងមកក្រុមហ៊ុន Jaguar Land Rover ក៏ធ្លាប់បានលើកឡើងផងដែរថា រហូតមកទល់នឹងសព្វថ្ងៃនេះ ការប្រើប្រាស់យានយន្ដក្នុងប្រទេសកម្ពុជា កំពុងតែមានការកើនឡើងគួរឲ្យកត់សម្កាល់ ហើយយើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើន បាននាំចូលរថយន្ដមកកាន់ទីផ្សារប្រទេសកម្ពុជាយើងផងដែរ ដែលមួយចំនួនបានទទួលសិទ្ធិផ្ដាច់មុខពីរោងចក្រ ប៉ុន្ដែមួយចំនួនទៀតពុំបានទទួលសិទ្ធិពីរោងចក្រនោះទេ។ កត្តានេះហើយ គឺពិតជាផ្តល់នូវផលវិបាកសម្រាប់អតិថិជន ក៏ដូជជាអ្នកប្រើប្រាស់ ពីព្រោះថា គឺមានភាពខុសគ្នារវាងការទិញរថយន្ដពីក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ និងការទិញរថយន្ដពីទីផ្សារខាងក្រៅ។

សំរាប់ព័ត៌មានលម្អិតស្តីពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទំនាក់ទំនង៖  023 8888 11 070 999 111 ។ គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com ។ ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia និងទំព័រ Instagram ផ្លូវការ៖ @JaguarCambodia

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន