no-alternative title

រថយន្ត Chevrolet Cruze និង Chevrolet Spark រចនាថ្មី មានរូបរាង កាន់តែទាន់សម័យ និងទាក់ទាញបំផុត

កាលពីម្សិលមិញនេះ មានការលើកឡើងថា ក្រុមហ៊ុន Chevrolet នឹងធ្វើការបញ្ឈប់នូវការផលិតរថយន្តតូច Sonic ដោយសារតែការលក់នៃប្រភេទរថយន្តនេះ មានចំនួនតិចតួចពេក។ លោកអ្នកប្រហែលជាមានការឆ្ងល់ថា ចុះចំណែករថយន្តរបស់ក្រុមហ៊ុន Chevrolet ផ្សេងទៀតនោះ យ៉ាងមេចវិញ? សំរាប់ 2019 Cruze និង 2019 Spark ដែលជារថយន្តរយន្តប្រភទេ Sedan តូច រួមនឹងរថយន្ត SUV និង Truck ផ្សេងទៀត ក្រុមហ៊ុន Chevrolet នឹងធ្វើការរចនារូបរាងកាន់តែទាក់ទាញសម្រាប់អ្នកប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានបញ្ជាក់ថា រថយន្ត Cruze 2019 គឺមានការរចនាផ្នែកខាងមុខថ្មីកាន់តែស្រស់ស្អាត និងការរចនារូបរាងកាន់តែប្រសើរបំផុត។ រថយន្តប្រភេទ Trim Cruze ដ៏ប្រណិតនេះ ប្រើប្រាស់នូវភ្លើង LED Lighting ហើយ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Chevrolet Infotainment 3 ជាមួយនឹងអេក្រង់ 7-inch diagonal color touchscreen ថ្មីផងដែរ។ Cruze 2019 ក៏មានការប្រើប្រាស់នូវការបញ្ឆះពីចម្ងាយ Remote Start និងការគ្រប់គ្រងទៅលើសីតុណ្ហភាពដោយស្វ័យប្រវត្តិថែមទៀត។

ក្រុមហ៊ុនបន្ថែមថា សម្រាប់កង់របស់រថយន្ត Cruze 2019 នេះ គឺមានការរចនារូបរាងថ្មីកាន់តែស្រស់ស្អាត ប្រើប្រាស់នូវពណ៌ Umber color ស៊េរីថ្មីផងដែរ។ រថយន្ត Cruze 2019 ប្រើប្រាស់នូវកម្លាំងម៉ាស៊ីន  1.4 turbo និងម៉ាស៊ីន 1.6L turbo-Diesel engines រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ។ 

ក្រុមហ៊ុន Chevrolet បានបញ្ជាក់ាបន្តថា ចំបោះរថយន្ត  Chevrolet Spark 2019 ក៏មានការរចនារូបរាងទាន់សម័យ និងការប្រើប្រាស់នូវប្រព័ន្ធ Low Speed Forward Automatic Braking ផងដែរ។ រថយន្តប្រភេទតូចដ៏សន្លាងថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវ Projector-Style Headlamps និងភ្លើង LED ផងដែរ។ រីឯកំលាំងវិញ រថយន្ត Chevrolet Spark 2019 គឺមានច្រើនប្រភេទ រួមមានដូចជាស LS, LT, 2LT និង ACTIV ផងដែរ។ រថយន្តនេះ មានពោងការពារសុវត្ថិភាពចំនួន 10 រួមជាមួយនឹងកាមេរ៉ាផងដែរ។ Chevrolet Spark 2019 បំពាក់នូវម៉ាស៊ីនប្រភេទ 1.4L DOHC ជាមួយនឹងការដំណើរការនូវ CVT ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន