no-alternative title

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ធ្វើជាអ្នកបើករថយន្ដបោសសម្អាតតាមដងផ្លូវសាធារណៈ

កាលពីថ្ងៃទី 07 ខែមេសា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ លោក ងន សាំង ដែលត្រូវបានគេស្គាល់ថា គឺជាអគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើករថយន្ដបោសសម្អាតម៉ាក City Master ដោយខ្លួនឯងនៅលើដងវិថីនានាមុខព្រះបរមរាជវាំង។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រសាស៍របស់លោក ងន សាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះមិនមែនជាលើកទីមួយទេ ដែលរូបលោក ព្រមទាំងបុគ្គលិកស្មគ្រ័ចិត្តប្រមាណជាង 100 នាក់ ចូលរួមបោសសម្អាត និងរើសសំរាមក្នុងទីក្រុងរបស់យើង ដើម្បីរួមចំនែកក្នុងការងារសង្គម ជួយឲ្យបរិស្ថានទីក្រុងស្អាត និងមានសោភណ្ឌ័ភាពល្អ។ 


បន្ថែមពីនេះទៅទៀត ក៏ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរយើង ដែលជាធម្មតាតាមទំនាមទំលាប់ខ្មែរ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី មកដល់ប្រជាពលរដ្ឋខ្មែរតែងតែធ្វើការបោសសម្អាតទីឆ្លា និងរៀបចំគេហដ្ឋានអោយបានស្អាតសម្រាប់ទទួលទេវតាឆ្នាំថ្មីដែលអ្នករាល់គ្នាតែងមានជំនឿថា បោសសម្អាតចោលឧបទ្រប់ចង្រៃដែលមានក្នុងឆ្នាំចាស់ហើយទទួលបាននូវសិរីសួស្ដី ជ័យមង្គល និងលាភសក្ការៈសម្រាប់ឆ្នាំថ្មី។ ជាមួយនឹងកម្មវិធីនោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានប្រគល់ធុងសំរាមចំនួន 50 ធុង ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការបោះចោលសំរាម នៅតាមដងផ្លូវសាធារណៈ សួនច្បារ និងសាលារៀន ជាដើម។

 

 


គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសហការណ៍ជាមួយនឹងសាលារាជធានីភ្នំពេញ រៀបចំពិធីសម្អាតនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស 2562 ដោយបានធ្វើការបោសសម្អាត និងប្រមូលសំរាម តាមដងវិថី ចាប់ពីមុខព្រះបរមរាជវាំង ដល់វិមានឯករាជ្យ រហូតដល់វត្តភ្នំ ដោយប្រើប្រាស់ម៉ាស៊ីនបោសសម្អាតបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាឡឺម៉ង់ ម៉ាក Hako ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។

 





 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន