no-alternative title

រថយន្តអគ្គិសនី Hyundai Kona ដែលជាប្រភេទ SUV ស៊េរីថ្មី បានបង្ហាញខ្លួននៅទីក្រុងញ៉ូវយ៉ក

គ្រប់គ្នាប្រាកដជាធ្លាប់បានដឹងរួចមកហើយអំពីរថយន្តស៊េរីថ្មី SUV ម៉ូដែល Hyundai Kona អគ្គិសនី នៅពេលដែលក្រុមហ៊ុនកូរ៉េមួយនេះ បានប្រកាសបង្ហាញនៅក្នុងខែកុម្ភៈកន្លងទៅនេះ។ នៅក្នុងកំឡុងពេលនោះ រថយន្ត SUV នេះ ត្រូវបានផ្តល់នូវការបើកបរនៅក្នុងចម្ងាយដល់ទៅ 292 ម៉ាយ៍សម្រាប់ការបញ្ចូលថ្មម្តងសម្រាប់ម៉ូដែលរថយន្តកម្រិតខ្ពស់នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Hyundai ពេលនេះ បានបង្ហាញជាផ្លូវការនូវរថយន្តស៊េរីថ្មី Kona នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ហើយបើលក្ខណៈសម្បត្តិរបស់រថយន្តនេះគឺពិតជាល្អមែនទែន។ ពេលនេះ Hyundai បញ្ជាក់ថា រថយន្ត Kona នឹងធ្វើដំណើរចម្ងាយប្រហែលជា 250 ម៉ាយ៍សម្រាប់ការបញ្ចូលថ្មម្តងនោះ។ វានៅមិនទាន់ច្បាស់នោះទេអំពីការប្រកាសបង្ហាញជាផ្លូវការដែលកើតឡើងតាំងពីខែមុននេះ។ វាមានការបង្ហាញថា សម្រាប់ជំនាន់របស់រថយន្ត Kona នៅសហរដ្ឋអាមេរិកពេលនេះនឹងបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឆាប់ៗនេះ។

ក្រុមហ៊ុន Hyundai និយាយថា រថយន្ត Kona នេះអាចរកទិញបាននៅក្នុងត្រីមាសទី 4 ឆ្នាំ 2018 ។ ជាក់ស្តែង រថយន្ត Kona នឹងដាក់លក់នៅរដ្ឋ California ផងដែរ។ សម្រាប់ការប្រកាសបង្ហាញថ្មីនេះគឺផ្តោតទៅលើរូបរាងរបស់រថយន្ត Kona នេះដែលពិតជាទាក់ទាញខ្លាំងមែនទែន។ រថយន្តនេះមានកម្លាំងម៉ាស៊ីន 201hp ជាមួយនឹងកម្លាំងរមួល 291 lb-ft ហើយវាប្រើប្រាស់នូវថាមពលថ្ម 64 kWh lithium-ion ដែលអាចធ្វើការបញ្ចូលថាមពលបានដល់ទៅ 80% នៅក្នុងរយៈពេល 54 នាទីជាមួយនឹង level-III charger ។ សម្រាប់ការបញ្ចូលថ្មពេញលេញសម្រាប់រថយន្តនេះជាមួយនឹង Level-II គឺប្រើប្រាស់ពេលដល់ទៅ 9 ម៉ោង និង 35 នាទី។ អតិថិជនដែលទិញយករថយន្ត Kona គឺពិតជារីករាយជាមួយនឹងការប្រើប្រាស់ Apple CarPlay, Android Auto និង Hyundai Smart Sense ផងដែរ។

សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនេះវិញ គឺការរកឃើញអ្នកធ្វើដំណើរថ្មើរជើងដើរឆ្លងកាត់ផ្លូវ ការជូនដំណឹងទៅកាន់អ្នកបើកបរ ការជួយទៅបើកបរនៅលើគន្លងផ្លូវ ការជូនដំណឹងអំពីតំបន់ងងឹតនៃរថយន្ត ការឆ្លងកាត់គំនូសចរាចរណ៍ និងជាច្រើនទៀត។ រថយន្តនេះប្រើប្រាស់អេក្រង់ 8-inch nav screen និងបច្ចេកវិទ្យា Qi wireless device charging រួមជាមួយនឹង Blue Link ថែមទៀត។ សម្រាប់តម្លៃរបស់វានៅមិនទាន់ប្រកាសនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន