no-alternative title

Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

សព្វថ្ងៃនេះ ទីផ្សារសម្រាប់រថយន្តស៊េរីថ្មីធុនតូចថ្នាក់ប្រណិត កំពុងតែមានការប្រកួតប្រជែងខ្លាំងក្លានៅលើទីផ្សារ ជាពិសេសគេសង្កេតឃើញមានម៉ូដែលដូចជា Audi Q3, BMW X1 និង X2, Mercedes-Benz GLA, Acura CDX និង Infiniti QX30 ជាដើម ដែលរថយន្តទាំងអស់នេះ បានចូលមកប្រកួតប្រជែងនៅក្នុងទីផ្សារធុនតូចនោះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Lexus ក៏បានចូលរួមជាមួយនឹងការប្រកួតប្រជែងទីផ្សារនេះផងដែរ ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនទើបតែសម្ពោធ ស៊េរីថ្មីនៅក្នុង Geneva។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តម៉ូដែលថ្មីនេះ មានឈ្មោះថា UX ដែលជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Lexus។ សម្រាប់ម៉ូដែល UX នេះគឺជាប្រភេទដំបូងបំផុតរបបស់ក្រុមហ៊ុន Lexus ដែលប្រើប្រាស់នូវ Global Architecture – Compact (GA-C) platform ស៊េរីថ្មីដែលប្រើប្រាស់នៅលើរថយន្តជាច្រើនស៊េរីម៉ូដែលរបស់ក្រុមហ៊ុន Toyota ដូចជា Prius, C-HR, Auris, Corollla និង Avensis។

សម្រាប់ការរចនាស្ទាយ៍ទៅលើរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Lexus នេះវិញ គឺពិតជាទាក់ទាញបំផុតចេញពីប្រទេសជប៉ុន។ សម្រាប់រថយន្តតូចនេះ មានបណ្តោយ 177 inches (4,495 mm) និងប្រវែងតួខ្លួន 103.9-inch (2,640-mm) ។ នៅក្នុងរថយន្តនេះ ក៏ប្រើប្រាស់នូវប្រព័ន្ធ MacPherson សម្រាប់ផ្នែកខាងមុខនៃរថយន្ត និង double wishbone នៅផ្នែកខាងក្រោយផងដែរ។ សម្រាប់លក្ខណៈសម្បត្តិទាំងស្រុងរបស់រថយន្តនេះ នៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ 

ជាមួយនឹងម៉ូដែល UX ដែលជាម៉ាកយីហោដ៏ប្រណិតរបស់ក្រុមហ៊ុន Toyota គឺមានពីរជម្រើស។ សម្រាប់ម៉ូដែល UX 200 គឺមានភ្ជាប់ជាមួយនឹងម៉ាស៊ីន 2.0-liter inline four ដែលមានកម្លាំង 168 សេះ ហើយនិងមានប្រើប្រាស់នូវប្រព័ន្ធ continuously variable transmission (CVT) ផងដែរ។ ចំពោះរថយន្ត UX 250h វិញប្រើប្រាស់នូវម៉ាស៊ីន Hybrid ដែលមានកម្លាំង 176 hp។

ម៉ូដែលនេះ ក៏មានប្រភេទ F Sport package សម្រាប់រថយន្តទាំងពីរនេះផងដែរ ខស្របពេលដែលប្រព័ន្ធ Adaptive Variable Suspension និង Active Sound Control system ក៏នឹងដាក់ឱ្យប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Lexus នឹងចាប់ផ្តើមការផលិតទៅលើរថយន្ត UX ស៊េរីថ្មីនេះនៅរដូវក្តៅខាងមុខនេះ ហើយតម្លៃរបស់វាក៏នឹងប្រកាសបង្ហាញនៅពេលខាងមុខផងដែរ៕

 

សូមតាមដានព័តមានរថយន្តថ្មីៗតាមរយៈ link ខាងក្រោមនេះ៖ 

https://www.eworldmagz.com/lifestyle.html

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន