no-alternative title

ក្រុមហ៊ុន Ford បានធ្វើតេស្ត៍សាកល្បងរថយន្ត Ranger WildTrak 2019 Diesel របស់ខ្លួននៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក

នៅពេលដែលយើងចាប់ផ្តើមនិយាយអំពីរថយន្តស៊េរីថ្មី Ford Ranger 2019 របស់សហរដ្ឋអាមេរិកនោះ ប្រជាជននៅសហរដ្ឋអាមេរិក គឺបានដឹងខ្លះរួចមកហើយ។ រថយន្តស៊េរីថ្មីនេះ ត្រូវបានបំពាក់នូវម៉ាស៊ីន turbocharged 2.3-liter 4 ស៊ីឡាំង ប្រើប្រាស់ប្រេងសាំង ដែលភ្ជាប់ជាមួយនឹងកម្លាំងម៉ាស៊ីនប្រភេទ Mustang EcoBoost និង Focus RS។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែប្រសិនបើអ្នកជាអតិថិជន របស់ក្រុមហ៊ុន Ranger នោះ ដឹងថា Ford Ranger ម៉ាស៊ីនម៉ាស៊ូត ដូចនៅតំបន់អាស៊ី និងមជ្ឈឹមបូពា៍នោះ លោកអ្នកដែលរស់នៅអាមេរិក ប្រហែលជាមានការភ្ញាក់ផ្អើលជាមិនខាន ដោយសារតែក្រុមហ៊ុនគ្រោងនឹងប្រកាសបង្ហាញនោះ។ ថ្មីៗនេះ ក្រុមអ្នកតាមដាននៃវិវត្តន៍នៃទីផ្សាររថយន្ត Pick-Up ឬក៏ Truck បានប្រទះឃើញមានរថយន្ត Ford Ranger ម៉ាស៊ីនម៉ាស៊ូត ធ្វើការតេស្ត៍សាកល្បងនៅក្នុងរដ្ឋ Michigan ផងដែរ។

រថយន្ត Ranger ដែលក្រុមទាំងនោះបានប្រទះឃើញនៅខាងលើនេះ គឺជាប្រភេទរថយន្តដែលប្រើប្រាស់នូវប្រេងម៉ាស៊ូត។ នៅលើសញ្ញារបស់រថយន្តនេះ មានការសរសេរនូវពាក្យថា ម៉ាស៊ូតនៅទីនេះ។ អ្នកថតរូបនៃការធ្វើតេស្ត៍នេះ បានរាយការណ៍ថា រថយន្ត Pick Up ថ្មីមួយនេះ គឺពិតជាប្រើប្រាស់នូវប្រេងម៉ាស៊ូតពិតមែន ដែលធ្វើការតេស្ត៍ដំបូងបំផុត នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ សម្រាប់ផ្នែកខាងមុខរថយន្តថ្មីនេះ មានប្រើប្រាស់នូវភ្លើងអំពូលLED Fog Lights តូចដ៏ស្រស់ស្អាត។

និយាយពីសមត្ថភាពរបស់ម៉ាស៊ីនម៉ាស៊ូតរបស់រថយន្តស៊េរីថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនប្រភេទ 3.2-liter inline-5 កម្លាំងម៉ាស៊ីន 185 Horsepower និងកម្លាំងរមួល 350 pound-feet of torque។ ម៉ាស៊ីនដ៏ខ្លាំងក្លានេះ ត្រូវបានប្រើប្រាស់រួចហើយនៅលើរថយន្ត Ford Transit នៅក្នុងសហរដ្ឋអាមេរិក និងរថយន្ត Chevy Colorado ផងដែរ។

បើសិនជាមើលទៅលើស្ទាយ៍របស់រថយន្តស៊េរីថ្មីនេះវិញ ឃើញថា មានការបង្ហាញថា រថយន្ត Truck នេះ គឺមានភ្ជាប់មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Ranger Wildtrak ផងដែរ។ យើងនៅមិនទាន់ដឹងថាតើរថយន្ត Wildtrak នឹងដាក់លក់នៅក្នុងពេលឆាប់ៗនេះ ឬយ៉ាងណានោហទេដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Colorado Z71 និង Tacoma TRD Off-Road នោះ ប៉ុន្តែនៅសហរដ្ឋអាមេរិក ក៏មានសល់ចំណែកទីផ្សារច្រើនសម្រាប់រថយន្ត Ranger Raptor ផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Ford អាចធ្វើការតេស្ត៍សាកល្បងទៅលើរថយន្ត Ranger ជាច្រើនម៉ូដែលនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែមានម៉ូដែលខ្លះ ក្រុមហ៊ុន គឺមិនដាក់លក់នៅទីនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន