no-alternative title

Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla បានបញ្ជាក់ថា រថយន្ត Model 3 ចំនួនពីរម៉ូដែល នឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខនេះ

នៅក្នុងពេលដែលក្រុមហ៊ុន Tesla នៅមិនទាន់អាចធ្វើការផលិតនូវរថយន្ត Model 3 EVs ដូចអ្វីដែលខ្លួនចង់បាននោះ កាលពីម្សិលមិញនេះ ស្រាប់តែមានព័ត៌មួយបាននិយាយថា សម្រាប់ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Telsla នឹងបង្ហាញខ្លួននៅរដូវក្តៅនេះហើយ។ 

ព័ត៌មានខាងលើនេះ បញ្ជាញ់ថា នៅខែកក្កដាខាងមុខនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានសម្រេចថា នឹងបញ្ចេញនូវម៉ូដែលជំនាន់ 2 របស់រថយន្ត Model 3 ដែលជាប្រភេទ EV ដែលខ្លួនបានគ្រោងនឹងដាក់លក់នៅពាក់កណ្តាលឆ្នាំ 2018 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ក៏បានចេញមកបញ្ជាក់ផងដែរថា ការប្រកាសបង្ហាញវត្តមានរបស់រថយន្តនេះ គឺនឹងបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla ពិតជានឹងអាចផលិតបានដល់ទៅរថយន្ត 5,000 គ្រឿង សំរាបមួយសប្តាហ៍នៅក្នុងខែកក្កដាខាងមុខនេះ។ លោក Musk ក៏បានបន្ថែមថា ក្រុមហ៊ុន នឹងឈានដល់ទៅ 5,000 គ្រឿងក្នុងមួយខែ មុនពេលដែលជំនាន់ AWD Version បង្ហាញខ្លួន។

លោក Musk ថែមទាំងបានបន្តទៀតថា សម្រាប់ការរចនាផ្នែកខាងក្នុងពណ៌សរបស់រថយន្ត Model 3 ក៏នឹងបង្ហាញខ្លួននាពេលនោះផងដែរ។ ថ្មីៗនេះ មានការរចនាផ្នែកខាងក្នុងតែពណ៌ខ្មៅប៉ុណ្ណោះសម្រាប់រថយន្ត Model 3។ ចំនួននៃការផលិតទៅលើ Model 3 នឹងស្របទៅតាមការរំពឹងទុកនៅក្នុងរដូវក្តៅនេះ។

នេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់ក្រុមហ៊ុន Tesla ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះ ក៏មានការកើនឡើងខ្លងផងដែរ។ សម្រាប់ប្រភេទ AWD version របស់ Model 3 ត្រូវរំពឹងថា នឹងលក់ច្រើនជាងគេ សម្រាប់ក្រុមហ៊ុន Tesla។ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ ក្រុមហ៊ុន Tesla អាចធ្វើការផលិតរថយន្ត Model 3 បានត្រឹមតែ 9,766 គ្រឿងប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន