no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota ប្រកាសបើកដំណើរការផលិតរថយន្តម៉ាក Sora FC Bus ដែលជារថយន្តក្រុង ត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡា Olympic Games Tokyo 2020

ក្រុមហ៊ុន Toyota Motor Corporation (Toyota) បានប្រកាសថា ការលក់រថយន្តក្រុងម៉ាក Sora បានចាប់ផ្តើមនៅថ្ងៃទី 7 ខែមីនាឆ្នាំក្រោយ ដែលរថយន្តនេះជាប្រភេទរថយន្តក្រុងដឹងអ្នកដំណើរ និងដឹកទំនិញដើរដោយថាមពលឥន្ធនៈដំបូងគេ (FC Bus) ដែលទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ជាប្រភេទរថយន្តក្រុងនៅក្នុងប្រទេសជប៉ុន។ Toyota រំពឹងថានឹងនាំចេញនូវរថយន្តក្រុងប្រភេទនេះច្រើនជាង 100 គ្រឿងសម្រាប់តំបន់សំខាន់ៗនាក្រុង Tokyo មុនពេលការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូនាឆ្នាំ 2020 ខាងមុខ។ 

ស្របពេលដែលចំនួនឡានក្រុងរបស់ FC Bus កំពុងប្រតិបត្តិការនៅក្នុងតំបន់នានាក្នុងទីក្រុងមានការកើនឡើងតូយ៉ូតារំពឹងថានឹងមានការយល់ដឹងកាន់តែទូលំទូលាយអំពីយានយន្តប្រភេទនេះ។ កាលពីឆ្នាំមុនក្រុមហ៊ុនតូយ៉ូតាបានចាប់ផ្តើមលើគម្រោង "Start Your Impossible" ដើម្បីផ្លាស់ប្តូរក្រុមហ៊ុនពីក្រុមហ៊ុនរថយន្តទៅជាក្រុមហ៊ុនផ្តល់សេវាកម្មចល័តវិញ។ គម្រោងនេះមានគោងបំណងរួមមួយគឺក្រុមហ៊ុនចង់ចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងសង្គមទាំងមូលតាមរយៈការគាំទ្រដល់ការបង្កើតសង្គមមួយប្រកបដោយនិរន្តរ៍ភាពដែលមនុស្សគ្រប់គ្នាត្រូវការ និងដើម្បីបំផុសគំនិតក្នុងប្រកួតប្រជែងទៅតាមលទ្ធភាពដែលគ្រប់គ្នាអាចធ្វើទៅបាន។ 

នៅក្នុងកិច្ចការអភិវឌ្ឍន៍ផលិតរថយន្តម៉ាក Sora នេះក្រុមហ៊ុនតូយ៉ូតាបានព្យាយាមរៀបចំរចនាឡើងធ្វើយ៉ាងណាដើម្បីផ្តល់ជូនអ្នកដំណើរនូវសេរីភាពក្នុងការធ្វើដំណើរ និងក្លាយជានិមិត្តសញ្ញារថយន្តក្រុងយូរអង្វែងមួយ។ តូយ៉ូតាមានគោលបំណងបង្កើតរថយន្ដដែលដំណើរការប្រកបដោយសុវត្ថិភាព ការពារបរិស្ថាន និងគាំទ្រដល់សង្គមដូច្នេះប្រព័ន្ធ Toyota Fuel Cell System (TFCS) ត្រូវបានប្រើនៅក្នុងរថយន្តម៉ាក Sora សម្រាប់ជួយថែរក្សាបរិស្ថាន និងដើរតួជាប្រភពថាមពលកាន់បន្ថយនៅគ្រោះមហន្តរាយ។ 

រថយន្តនេះបំពាក់មកជាមួយនូវមុខងារការពារសុវត្ថិភាពខ្ពស់ និងមានផាសុខភាពសម្រាប់អ្នកដំណើរ។ សម្រាប់គុណសម្បត្តិពិសេសៗនៃរថយន្ត Sora FC Bus នេះមានដូចជា:


-បំពាក់នូវប្រព័ន្ធការពារបរិស្ថានកម្រិតខ្ពស់ដែលទ្រទ្រង់ដោយបច្ចេកវិទ្យា FC Technology

ប្រព័ន្ធToyota Fuel Cell System (TFCS) ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើនៅលើរថយន្តអេឡិចត្រូនិកដើរដោយឥន្ធនៈ (FCEV) ដែលវាមានតួរនាទីក្នុងការការពារបរិស្ថានកម្រិតខ្ពស់ព្រោះវាជួយទប់ស្កាត់ការបំភាយឧស្ម័នកាបូនិច ឬសារធាតុ SoC នៅកំឡុងកំពុងប្រតិបត្តិការនិងធ្វើអោយប្រព័ន្ធម៉ាស៊ីនដំណើរការស្ងាត់ក្នុងកម្រិតអប្បបរិមា។ Sora ត្រូវបានបំពាក់ជាមួយនឹងឧបករណ៍បញ្ចេញថាមពលខាងក្រៅដែលអាចផ្តល់នូវទិន្នផលខ្ពស់ និងមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គីសនីកម្រិតខ្ពស់ (អតិបរិមា 9kW និងការផ្គត់ផ្គង់អគ្គិសនី 235 kWh ) និងមានសក្តានុពលក្នុងការបំលែងទៅជាប្រភពថាមពលបានភ្លាមៗ។

-ការរចនាឡើងផ្តល់នូវភាពងាយស្រួល និងសិទ្ធសេរីភាពក្នុងការធ្វើដំណើរ

កៅអីអង្គុយផ្តេក និងអាចកាច់ឡើងចុះដោយស្វ័យប្រវត្តិ: កៅអីរបស់ Sora ត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅពេលដែលមិនប្រើវាដែលធ្វើអោយប្រសើរឡើងផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកដំណើរដែលមានទាំងកៅអីកង់ និងកៅអីរុញព្រមទាំងមិនធ្វើអោយមានការរំខានដល់អ្នកដំណើរផ្សេងទៀតឡើយ។

-ប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់ (Acceleration control function delivers improved safety) 

Sora បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់វាមានលទ្ធភាពខ្ពស់ក្នុងទប់ស្កាត់ការពន្លឿនល្បឿនរថយន្តបានភ្លាមនៅពេលមានឧបសគ្គរេរាំងពីខាងមុខ និងអនុញ្ញាតឱ្យពន្លឿនល្បឿនបានភ្លាមៗឡើងវិញបន្ទាប់ពីការឈប់ដូច្នេះវាពិតជាមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់សម្រាប់អ្នកដំណើរដែលឈរ។

-ការរចនាបំពាក់ប្រកបទៅដោយភាពទាន់សម័យនៃរថយន្តទំនើប

ការរចនារូបរាងខាងក្រៅមានលក្ខណៈសាមញ្ញតែប្រកបទៅដោយភាពប្រណិតទាក់ទាញ។ ផ្នែកខាងមុខ និងខាងក្រោយរថយន្តត្រូវបានបំពាក់ដោយអំពូលភ្លើងប្រភេទ LED។ លក្ខណៈពិសេសនៃការរចនាបែបនេះអាចធ្វើឱ្យគេឆាប់សំគាល់បានភ្លាមៗថាជារថយន្តក្រុង Sora FC Bus៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម