no-alternative title

រថយន្ត Jaguar XJ50 ដែលជាកំពូលរថយន្តប្រណិត បានបង្ហាញវត្តមានហើយសម្រាប់អបអរខួបទី 50 ឆ្នាំរបស់ខ្លួននៃម៉ាកយីហោ XJ

កាលពីសសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Jaguar ទើបតែប្រកាសថា ខ្លួនមានរថយន្តស៊េរីថ្មីស្រឡាងមួយគ្រឿងសម្រាប់អបអរខួបលើកទី 50 ឆ្នាំនៃម៉ាកយីហោ XJ។ រថយន្តស៊េរីថ្មីនេះ មានឈ្មោះហៅថា XJ50 ត្រូវបានរចនារូបរាងឡើងជាមួយនឹងទំហំរួមស្តង់ដារ និងជាប្រភេទ Wheelbase ដែលមានប្រវែងជាម៉ូដែលផ្សេងៗ។ ជាមួយនឹងវត្តមាននៃរថយន្តនេះ គឺមានពីរជម្រើស ដែលត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទ 3.0L gas engine ដែលអាចបើបនៅក្នុងល្បឿន 340ps និងមួយទៀប្រភេទប្រេងម៉ាស៊ូតនៅក្នុងល្បឿន 300ps។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត XJ50 មានការរចនាផ្នែកខាងមុខយ៉ាងស្រស់ស្អាតប្រភេទ Autobiography-style ហើយនឹងមានកង់ទំហំ 20-inch Venom wheels ពណ៌ខ្មៅដ៏ស្រស់ស្អាតបំផុត។ រថយន្តស៊េរីថ្មិដ៏ទំនើបនេះ គឺមានច្រើនពណ៌សម្រាប់ជ្រើសរើសគឹពណ៌ស Fuji White, ពណ៌ខ្មៅ Santorini Black, ពណ៌ខៀវ Loire Blue រួមជាមួយនិងពណ៌ក្រហម Rosello Red។

ផ្នែកខាងក្នុងរបស់រថយន្តនេះ ធ្វើពីស្បែកពូកដ៏ប្រណិតមានតម្លៃបំផុតដ៏ទន់ល្មើយ មិនធ្វើឱ្យរោយឈឺឆ្អឹងខ្នងអ្វីនោះទេ។ រថយន្ត XJ50 ជំនាន់ថ្មីនេះ នៅតែប្រើប្រាស់នូវម៉ាស៊ីនទំហំ 12 ស៊ីឡាំងដដែល ដូចទៅនឹងម៉ូដែលមុនៗដែលក្រុមហ៊ុនបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយ។ សូមជំរាបថា រថយន្ត XJ ដំបូងបំផុតត្រូវបង្កើតឡើងនៅក្នុងឆ្នាំ 1968 ហើយរថយន្ត XJ នេះសម្រាប់ដឹកភ្ញៀវ VIPs អ្នកនយោបាយ ឬរាជវង្សនោះ។ សម្រាប់ជំនាន់ V12 គឺបានបង្ហាញខ្លួននៅក្នុងឆ្នាំ 1972 ហើយនេះគឺជារថយន្តទ្វារ 4 ដែលមានល្បឿនលឿនបំផុតដល់ទៅ 140mph ថែមទៀត។

រហូតមកដល់ឆ្នាំ 2003 ក្រុមហ៊ុន Jaguar បានមានការផ្លាស់ប្តូរដ៏ធំមួយជាមួយនឹងតួខ្លួនប្រភេទ aluminum monocoque bodyshell ដែលទ្រទ្រង់ 40% នៃទម្ងន់របស់រថយន្ត។ រថយន្តស៊េរីថ្មី XJ50 នេះ នឹងមានដាក់លក់នៅក្នុងតម្លៃ £74,280 នៅក្នុងចក្រភពអង់គ្លេស ហើយអ្នកអាចធ្វើការកម្មង់ទិញនៅពេលនេះ។ យោងតាមព័ត៌មាននេះ បានអោយដឹងងថា ក្រុមហ៊ុន Jaguar នៅមិនទាន់មានព័ត៌មាននៃការដាក់លក់នៅក្រៅប្រទេសនេះនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន