no-alternative title

Ford Ranger Raptor 2018 រថយន្ត Super Truck ស៊េរីថ្មីដ៏មានអនុភាពនៅក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ

Ford Ranger Raptor គឺជារថយន្តប្រភេទ Truck ដែលមានកំលាំងខ្លាំងរបស់ក្រុមហ៊ុន Ford ដែលទទួលបានការគាំទ្រខ្លាំងពីបណ្តាអ្នកប្រើប្រាស់ដែលនិយមដំណើរកម្សាន្តបែបផ្សងព្រេងនៅតាមតំបន់ដែលមានផ្លូវពិបាកធ្វើដំណើរដោយមិនអាចប្រើរថយន្តធម្មតាទៅបានដូចជាផ្លូវឡើងភ្នំ ផ្លូវថ្ម ផ្លូវជ្រុះជ្រងជ្រលងដងអូរជាដើម។ ដោយមានទីផ្សារនៃអ្នកគាំទ្រមានការកើនឡើងក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Ford បានបង្ហាញចេញស៊េរីថ្មីឆ្នាំ 2018 ដែលមានការអភិវឌ្ឍកាន់តែអស្ចារ្យទាំងផ្នែករចនារូបរាង កំលាំងម៉ាស៊ីន និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបជាងមុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងសាមញ្ញមើលទៅរឹងមាំ និងមានការតុបតែងនូវគ្រឿងបំពាក់ទំនើបៗ

មើលទៅលើការរចនារូបរាងខាងក្រៅរបស់ Ford Ranger Raptor ស៊េរីថ្មីនេះមានភាពសាមញ្ញមិនសូវជាសិចស៊ីខ្លាំងប៉ុន្មានទេ ប៉ុន្តែវាបង្ហាញអោយឃើញនូវភាពដ៏រឹងមាំស័ក្តិសមជាប្រភេទរថយន្ត Truck ដ៏មានអនុភាព។ តួររបស់វាមានកំពស់ខ្ពស់ពីដីជាមួយរង្វង់យ៉ាន់បែបស្ព័រផលិតពីលោហះធាតុ Alloy និងមានសំបកកង់ធំមានក្រឡាជ្រៅផ្តល់នៅកំលាំងទាញ និងរក្សាលំនឹងរថយន្តក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវជាមួយសុវត្ថិភាពខ្ពស់។ បាតដែកខាងមុខក្រោមក្បាលរថយន្តត្រូវបានរចនាឡើងបែតបញ្ឆិតអឺតខ្ពស់ឡើងការពារតួររថយន្ត និងម៉ាស៊ីនផ្នែកខាងមុខពីការកលនៅពេលបើកលើផ្លូវទូលឡើងចុះ។ 

ផ្នែកសំណាញ់ខាងមុខត្រូវបានបំពាក់ឡើងយ៉ាងពិសេសវ័ណ្ឌដោយស៊ុមលោហះជួយបំភាយកំដៅកាត់បន្ថយកំដៅរបស់ម៉ាស៊ីនបានកាន់តែប្រសើរ។ ចង្គៀងបំភ្លឺផ្លូវ ចង្គៀងស៊ីញ៉ូឆ្វេងស្តាំ និងចង្គៀងកូដត្រូវបានរចនាយ៉ាងប្រណិតបន្ស៊ីបង្កប់ផ្អិបជាប់តួររថយន្តតែម្តង។ រីផ្នែកខាងក្រោយមិនសូវជាខុសពីរថយន្ត Truck ដទៃទៀតប៉ុន្មានឡើយ។ សម្រាប់ការតុបតែងខាងក្នុងវិញក៏មានភាពប្រណិតជាមួយកៅអីស្បែក ដៃចង្កូតស្បែកទន់ល្មើយដែលមានការរចនាយ៉ាងប្រណិតជាមួយប៊ូតុងចុចបញ្ជាការគ្រប់គ្រងមុខងារផ្សេងៗ និងតុបតែងលម្អដោយគ្រឿងបំពាក់ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាច្រើន។

កំលាំងម៉ាស៊ីនខ្លាំងប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារកម្រិតខ្ពស់រត់បានគ្រប់ស្ថានភាពផ្លូវ

Ford Ranger Raptor 2018 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនចុងក្រោយរបស់ Ford ប្រភេទម៉ាស៊ីន 2.0L BiTurbo diesel engine ដែលផ្តល់នូវកំលាំងថាមពល 157Kw និងកំលាំងបង្វិល 500Nm ហើយវាអាចបង្កើនថាមពលដល់ 240,000rmp ដោយប្រើបច្ចេកវិទ្យា High-Tech inconel។ វាប្រើប្រាស់មុខងារ Transmission ដូចស៊េរី Ford Ranger F-15 Raptor និង Mustang GT ដែរដោយវាអាចបង្កើនកំលាំងដល់ 10 ដងដោយស្វ័យប្រវត្តិតម្រូវតាមស្ថានភាពផ្លូវ។

បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបមានភាពឆ្លាតវៃ

Ranger Raptor 2018 មិនត្រឹមមានតែរូបរាងប្រកបដោយភាពរឹងមាំនោះទេ គឺថែមទាំងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃមិនគួរឱ្យជឿជាមួយនឹងម៉ាស៊ីនស្តង់ដារកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើបជួយសម្រួលដល់ការបើកបរកាន់តែមានផាសុខភាព និងសុវត្ថិភាពខ្ពស់។ វាបំពាក់បច្ចេកវិទ្យាឆ្លាតវៃសំឡេង Driver Assist Technologies (DATs) មានលក្ខណះឆ្លាតវៃដូចជាបច្ចេកវិទ្យា SYNC® 3 Voice ដែរសម្រាប់គ្រប់គ្រងការបញ្ជាបាននៅលើមុខងារដូចជា Navigation Satellite, Electronic Stability Control (ESC),Trailer Sway Control (TSC), Hill Start Assist (HSA), Hill Descent Control (HDC), Load Adaptive Control (LAC) , Lane Departure Warning (LDW) with Lane Keep Assist (LKA) និង Roll Over Mitigation (ROM)… ជាដើម។

ប្រព័ន្ធគ្រប់គ្រងការបើកបរនៅគ្រប់ស្ថានភាពផ្លូវ

 Ranger Raptor ស៊េរីថ្មីចុងក្រោយនេះបំពាក់នូវប្រព័ន្ធ Terrain Management System (TMS) ដែលអនុញ្ញាតិអោយអ្នកបើកបរធ្វើការគ្រប់គ្រងទៅលើរថយន្តកំឡុងពេលបើកបរទៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។ វាអនុញ្ញាត្តិអោយអ្នកបើកបរអាចផ្លាស់ប្តូររបៀបក្នុងការបើកបរបាន 6 ប្រភេទផ្សេងគ្នាដូចជា Normal, Sport, Grass/Gravel/Snow, Mud/Sand, Rock និងBaja Mode សម្រាប់បើកនៅលើផ្លូវលំបាកខ្លាំង (Off-road)។ ចឹងនេះជារថយន្ត Ranger Raptor ស៊េរីថ្មីឆ្នាំ 2018 ដែលមានកំលាំងខ្លាំងអាចទ្រទ្រង់ការបើកបរបានគ្រប់ស្ថានភាពផ្លូវ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត។ រថយន្តស៊េរីថ្មីនេះនឹងមានចេញលក់លើទីផ្សារក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន