no-alternative title

ក្រុមហ៊ុន LG បានទិញយកក្រុមហ៊ុន ZKW GROUP ដែលជាក្រុមហ៊ុនជំនាញផលិតភ្លើងរថយន្តថ្នាក់ប្រណិតលំដាប់ពិភពលោក

នៅថ្ងៃនេះ ក្រុមប្រឹក្សាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន LG Electronics បានប្រកាសជាផ្លូវការហើយស្តីអំពីការទិញយកក្រុមហ៊ុន ZKW Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវភ្លើង និងប្រព័ន្ធភ្លើងរថយន្តលំដាប់ពិភពលោកនៅក្នុងតម្លៃជាង 1.1 ពាន់លានអ៊ឺរ៉ូ ដែលនេះ គឺជាការទិញយកដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន LG Electronics នឹងទិញយកភាគហ៊ុនច្រើនជាង 70% នៅក្នុងក្រុមហ៊ុន ZKW Group ជាមួយនឹងក្រុមហ៊ុន LG Corp ដែលទិញយកនូវចំនែកដែលនៅសល់ 30% នោះ។

យុទ្ធសាស្រ្តនេះ នឹងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ អាចឈានមុខគេនៅក្នុងវិស័យអំពូលភ្លើងនៅក្នុងការប្រើប្រាស់នៅលើរថយន្ត។ ទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Lower Austrian របស់រដ្ឋ Wieselburg ក្រុមហ៊ុន ZKW Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងវិស័យនៃប្រព័ន្ធភ្លើងនៅក្នុងរថយន្តនៅលើទីផ្សារជាច្រើននៅពាសពេញទ្វីបអ៊ឺរ៉ុប ចិន ម៉ិចស៊ិកូ និងសហរដ្ឋអាមេរិក។ ជាមួយនឹងប្រាក់ចំណេញដល់ទៅ 1.26 ពាន់លានអ៊ឺរ៉ូនៅក្នុងឆ្នាំ 2017 និងកម្រិតនៃកំណើននៃការលក់ប្រចាំឆ្នាំដល់ទៅ 20% នៅក្នុងរយៈពេល 5 ឆ្នាំមុននេះ ក្រុមហ៊ុន ZKW ត្រូវបានគេរកឃើញថា ត្រូវបានគេជ្រើសរើសប្រើប្រាស់នៅលើម៉ាកយីហោរថយន្តជាច្រើននៅក្នុងតំបន់អ៊ឺរ៉ុប ដែលក្នុងនោះ មានរថយន្តដូចជា Audi, BMW, Porsche និង Daimler និងជាច្រើនទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អាជីវកម្មអំពូលភ្លើងរបស់ក្រុមហ៊ុន ZKW ដែលផ្តោតទៅលើសមាសភាគ និង Accessories របស់រថយន្តថ្នាក់ប្រណិតនោះ នឹងមានទីផ្សារកាន់តែធំតាមរយៈការលក់របស់ក្រុមហ៊ុន LG។ នៅក្នុងការផលិតនូវភ្លើង LEDs និង Lasers នោះ ក្រុមហ៊ុន ZKW ក៏ធ្វើការផលិតនូវភ្លើង matrix LED headlamps និង laser headlights។ ក្រុមហ៊ុន LG និង ZKW នឹងផ្តោតសំខាន់ទៅលើដំណោះស្រាយក្នុងការអភិវឌ្ឍនូវភ្លើងកាន់តែឆ្លាតវៃជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ និងការជូនដំណឹងនៅលើផ្លូវតាមរយៈសេនស័រនោះ។

ក្រុមហ៊ុន ZKW Group នឹងបន្តធ្វើការគ្រប់គ្រងដោយក្រុមការងារដឹកនាំដោយនាយកប្រតិបត្តិ Oliver Schubert ដែលនឹងទទួលខុសត្រូវទៅលើប្រតិបត្តិការទាំងអស់ នៅលើពិភពលោក ដែលមានបុគ្គលិកច្រើនជាង 9000 នាក់នោះ។ ក្រុមហ៊ុន LG ប្តេជ្ញារក្សានូវសេ្ថរភាពនៃការងារស្វ័យភាព និងការងារនៅក្រុមហ៊ុន ZKW នេះ។ ជាពិសេសគឺការផលិតនៅក្នុងប្រទេសអូទ្រីស គឺនៅតែរក្សាទុកដដែល មិនមានការផ្លាស់ប្តូរនោះទេនៅក្នុងរយៈពេល 5 ឆ្នាំនោះ។

LG’s Vehicle Components Company មានកំណើននៃការលក់ដល់ទៅ 26% ជាមួយនឹងទឹកប្រាក់ 3.15 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 នេះ។ ទីផ្សារភ្លើងអំពូលរថយន្តនៅលើពិភពលោកនេះ នឹងមានការកើនឡើងពី 24.5 ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុននេះទៅកាន់ 29 ពាន់លានដុល្លារអាមេរិកនៅឆ្នាំ 2020 ជាមួយនឹងការរួមចំណែកនៃភ្លើង Headlights ដល់ទៅ 70% នោ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន LG គឺនាំមុខគេនៅក្នុងវិស័យសមាសភាគរបស់រថយន្ត និងការពង្រីកអាជីវកម្មភ្លើងរថយន្តចេញពីភ្លើងខាងមុខរបស់រថយន្តតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន