no-alternative title

រថយន្តប្រណាំង VW I.D. R Pikes Peak បំពាក់នូវកម្លាំងម៉ាស៊ីនដល់ទៅ 680 សេះ

01

VW ទើបតែប្រកាសបង្ហាញនូវរថយន្តអគ្គិសនីដែលជារថយន្តប្រណាំងក្នុងកម្មវិធី Pikes Peak នៅក្នុងរដូវក្តៅនេះ។ រថយន្តនេះមានឈ្មោះហៅថា I.D. R Pikes Peak ហើយវាមានការបំបែកនូវកំណត់ត្រា 8:57.118 record សម្រាប់ប្រភេទ EV class នៅក្នុងការប្រណាំងនៅភ្នំនោះ។ រថយន្ត I.D. R ក្លាយជារថយន្តកំពូលដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាមិនគួរឱ្យជឿនោះទេ។
រថយន្តប្រណាំងនេះប្រើប្រាស់នូវកាបូន Carbon Fiber ជាច្រើននៅក្នុងការសាងសង់ក្នុងការជួយឱ្យរថយន្តនេះមានទម្ងន់ 2500 ផោន។ កម្លាំងម៉ាស៊ីនរបស់រថយន្តអគ្គិសនីរបស់វាមានកម្លាំង 680hp និងកម្លាំងរមួល 479 lb-ft ថែមទៀត។ រថយន្តនេះមានល្បឿន 0-60mph នៅក្នុងរយៈពេល 2.25-seconds ដែលលឿនជាងប្រភេទរថយន្ត F1 និង Formula E ។
VW និយាយថា ជាមួយនឹងរថយន្តនេះមិនមែនមានសមត្ថភាពខ្លាំងក្លាក្នុងកម្រិតខ្ពស់នោះទេ ប៉ុន្តែវាមានតុល្យភាពរវាងសមត្ថភាពនៃថាមពល និងទំងន់នោះ។ រថយន្តប្រណាំងនេះប្រើប្រាស់នូវប្រព័ន្ធ electric drive system និងជួយក្រុមហ៊ុន VW ក្នុងការធ្វើការនៅលើរថយន្តម៉ូដែល I.D. ជាច្រើនទៀត។ នៅក្នុងការប្រកួតប្រជែងធំមួយសម្រាប់ក្រុមហ៊ុន VW និងក្រុមហ៊ុនប្រកួតប្រជែងជាច្រើនទៀតនោះគឺថា វាមានការធ្វើតេស្តនៅស្ថានភាពនៃការប្រណាំងដ៏លំបាកជាច្រើនផងដែរ។
 

02

រូបភាពពាណិជ្ជកម្ម
no-alternative title


នេះមានន័យថា ការធ្វើតេស្តរថយន្តនេះគឺសម្រេចទៅបាននៅលើផ្លូវប្រណាំងរថយន្តជាជាងការប្រកួតនៅលើទីលានតែម្នាក់ឯងនោះ។ ក្រុមហ៊ុន VW ជ្រើសរើសយកលោក Romain Dumas ជាអ្នកបើកបរសម្រាប់រថយន្តនេះ។ លោក Romain Dumas ទទួលជ័យជំនះ 3 ដងនៅក្នុងកម្មវិធី Pikes Peak ផងដែរ។
ការប្រណាំងនឹងធ្វើឡើងនៅថ្ងៃទី 24 ខែមិថុនា ហើយយើងនឹងឃើញវត្តមានរបស់ I.D. R នងការប្រកួតប្រណាំងដល់ទៅ 156 ជ្រុង។ សម្រាប់ការប្រកួតនេះមានប្រវែង 12.42-miles ហើយល្បឿននៃការបើកបរគឺប្រហែលជា 35 mph ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន