no-alternative title

Porsche Cayenne E-Hybrid កំពូលរថយន្តស៊េរីថ្មី បង្ហាញខ្លួនជាមួយនឹងម៉ាស៊ីនទំហំ 3.0L ប្រភេទ V6 ដែលមានកម្លាំងម៉ាស៊ីន 462 hp

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Porsche ទើបតែបានប្រកាសចេញនូវកំពូលរថយន្តស៊េរីថ្មី Cayenne E-Hybrid ហើយរថយន្តនេះ មានកម្លាំងម៉ាស៊ីនដល់ទៅ 462hp ជាមួយនិងប្រើប្រាស់នូវម៉ាស៊ីនប្រភេទ 3.0L V6 ដែលអាចបង្កើតនូវកម្លាំងដល់ទៅ 340hp ថែមទៀត។ រថយន្តនេះ អាចប្រើប្រាស់ជាមួយនឹងម៉ូទ័រអេឡិចត្រូនិកបានផងដែរ ដែលអាចបន្ថែមនូវកម្លាំងដល់ទៅ 136hp បានថែមទៀតផង។ ដូចនេះ កម្លាំងសរុបរបស់រថយន្តនេះ គឺមានដល់ទៅ 462hp ហើយរថយន្ត SUV គឺប្រើប្រាស់នូវកម្រិតប្រេងល្អបំផុតគឺត្រឹមតែ 3.4-3.2 L/100km។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កម្លាំងបង្វិលរបស់រថយន្តស៊េរីថ្មីនេះ គឺ 700 Nm។ ក្រុមហ៊ុនផលិតរថយន្ត Porsche បាននិយាយថា ស្រាប់យុទ្ធសាស្រ្តនៃការប្រើប្រាស់នូវ hybrid boost គឺត្រូវគ្នានឹងរថយន្ត 918 Spyder supercar។ សម្រាប់ Hybrid នៅក្នុងរថយន្ត SUV នេះ គឺអាចបើកបានដល់ទៅកម្រិត 100kph នៅក្នុងរយៈពេល 5.0 វិនាទី ហើយនឹងមានល្បឿនអតិបរិមា 253kph។ រថយន្ត E-Hybrid អាចបើកបានដល់ទៅ 44km ជាមួយនឹងល្បឿន 135kph នៅក្នុងការបញ្ចូលអេឡិចត្រូនិកម្តង។ 

ជាមួយនឹងការប្រកាសបង្ហាញនៃរថយន្ត Hybrid នេះ ក្រុមហ៊ុន ក៏មានផ្តល់នូវជម្រើសនៃ Cayenne ជាមួយនឹង HUD, កៅអីម៉ាស្សា និងកង់ទំហំ 22 អ៊ីញស៊េរីថ្មីផងដែរ។ E-Hybrid មានប្រភេទ Sport និង Sport Plus modes ក៏ផ្តល់នូវថាមពលខ្លាំងក្លានៅក្នុងម៉ាស៊ីនសម្រាប់ធ្វើការបង្កើនល្បឿនកាន់តែអស្ចារ្យ។ .

សម្រាប់ Modes ផ្សេងទៀតក៏បង្កើននូវការបើកបរកាន់តែមានប្រសិទ្ធិភាពថែមទៀត។ ថាមពលថ្មនៅក្នុងរថយន្ត E-Hybrid គឺទំហំ 14.1 kWh ហើយវាស្ថិតនៅផ្នែកខាងក្រោមរបស់រថយន្ត។  ថាមពលថ្មនេះ បញ្ចូលថ្មពេញនៅក្នុងរយៈពេល 7.8 ម៉ោងជាមួយនឹងការតភ្ជាប់ថាមពល 230V ten-amp ។ នៅក្នុងការប្រើប្រាស់នូវ 7.2-kilowatt onboard charger និងការតភ្ជាប់ 230V,32-amp អាចធ្វើការបញ្ចូលថ្មនៅក្នុងរយៈពេល 2.3 ម៉ោង។ ក្រុមហ៊ុន Porsche បាននិយាយថា រថយន្តនេះ អាចអូសបានទម្ងន់ដល់ទៅ 3.5 តោន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន