no-alternative title

Range Rover Velar 2019 បង្ហាញខ្លួនជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមនឹងប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរ និងមានម៉ាស៊ីនថ្មីកម្លាំងខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Range Rover ទើបតែធ្វើការបង្ហាញនូវរថយន្តស៊េរីថ្មី Velar SUV ដែលប្រើប្រាស់នូវម៉ាស៊ីនថ្មី និងប្រព័ន្ធបច្ចេកវិទ្យាកាន់តែប្រសើរថែមទៀតផង។ សម្រាប់ការប្រើប្រាស់ម៉ាស៊ីនថ្មីនេះ មានជាប្រភេទប្រើប្រាស់ម៉ាស៊ូត D275 3.0L V6 diesel engine ដែលមានកម្លាំង 275ps និងកម្លាំងរមួលដល់ទៅ 625Nm ។ សម្រាប់ម៉ាស៊ីនប្រភេទ P340 គឺជាប្រភេទប្រើប្រាស់សាំង 3.0L supercharged gas V6 ដែលមានកម្លាំងម៉ាស៊ីន 340ps និងកម្លាំងរមួល 450Nm ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនដែលទិញនូវនូវរថយន្ត 2019 Velar អាចប្រើប្រាស់នូវកៅអីប្រណិតប្រភេទ Kvadrat premium textile ផងដែរ។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធជំនួយការសម្រាប់អ្នកបើកបរថ្មីដូចជា Adaptive Cruise Control ជាមួយនឹង Steering Assist ផងដែរ។ សម្រាប់បច្ចេកវិទ្យា adaptive cruise tech នេះអាចដំណើរការនៅលើការធ្វើដំណើរ 0-180km/h ហើយវាក៏មានការប្រើប្រាស់ជាមួយនឹងមុខងារ Lane Centering ផងដែរ។ Lane centering គឺជាបច្ចេកវិទ្យាថ្មី សម្រាប់ជួយអោយរថយន្តរបស់អ្នកស្ថិតនៅក្នុងផ្លូវគន្លងរបស់វា និងរក្សានូវចម្ងាយពីរថយន្តរបស់អ្នកទៅរថយន្តដែលនៅខាងមុខវា។ 

សម្រាប់បច្ចេកវិទ្យា Adaptive Cruise Control ជាមួយនឹង Stop & Go អនុញ្ញាតឱ្យរថយន្ត Velar នេះដែលនៅពីក្រោយរថយន្តមួយទៀតឈប់ប្រសិនបើឡាននៅពីមុខនេះឈប់ ឬការបង្អន់បន្ទាន់នោះ។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធ high-speed emergency braking សម្រាប់ការពារទៅលើការប៉ះទង្គិច ហើយការធ្វើដំណើរនៅក្នុងល្បឿន 10-160 km/h ប្រសិនបើមានបញ្ហាអ្វីនោះវានឹងជូនដំណឹងទៅកាន់អ្នកបើកបរភ្លាមៗ។ ប្រសិនបើអ្នកបើកបរបរាជ័យក្នុងការឆ្លើយតបនោះ ប្រព័ន្ធនេះនឹងធ្វើការប្រើប្រាស់ហ្វ្រាំងភ្លាម។ 

រថយន្ត Velars ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ ខាងមុខ បច្ចេកវិទ្យា driver condition monitor, emergency braking និង lane keep assist ។ សម្រាប់បច្ចេកវិទ្យា Adaptive dynamics ក៏ដំណើរការសម្រាប់ការគ្រប់គ្រងទៅលើចលនានៃកង់រថយន្តដែលវិលនៅក្នុងរយៈពេល 500 ដងក្នុងមួយវិនាទីផងដែរ។ វាក៏មានការប្រើប្រាស់នូវ Four-corner air suspension ផងដែរ។

ក្រុមហ៊ុន Range Rover បានបំពាក់នូវធុងប្រេងទំហំ 82 លីត្រសម្រាប់រថយន្ត SUV នេះ ដែលមានការផ្លាស់ប្តូរពីការប្រើប្រាស់ធុងប្រេង 63L នៅលើម៉ូដែលប្រើប្រាស់ប្រេងសាំងនោះ។ សម្រាប់ម៉ូដែលនេះ មានជំរើសជាប្រភេទម៉ាស៊ីន supercharged 380ps V6, 340ps supercharged V6, 300ps 2.0L Ingenium និង 250ps 2.0L Ingenium។ មុខងារថ្មីៗទាំងនេះ គឺកម្ររមាននៅលើទីផ្សារណាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន