no-alternative title

ក្រុមហ៊ុន NISSAN បង្ហាញចេញនូវរថយន្តស៊េរីថ្មី Nissan Kicks 2018 ដែលផ្តើមដាក់លក់នៅក្នុងតម្លៃត្រឹមតែ $17,990 ប៉ុណ្ណោះ

ក្រុមហ៊ុន Nissan ទើបតែប្រកាសបង្ហាញអំពីព័ត៌មានលម្អិតនៃតម្លៃសម្រាប់រថន្តស៊េរីថ្មីចុងក្រោយដែលមានឈ្មោះហៅថា Kicks។ សម្រាប់តម្លៃរបស់រថយន្ត Kicks S នឹងមានតម្លៃ $17,990។ ក្រុមហ៊ុន Nissan បានបញ្ជាក់ថា រថយន្ត Kicks នឹងចាប់ផ្តើមដាក់លក់នៅក្នុងរដូវផ្ការីកនេះ តាមរយៈហាងចែកចាយរបស់ក្រុមហ៊ុន Nissan ជាច្រើន ជាមួយនឹងរថយន្ត Rogue និង Rogue Sport ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនរថយន្ត Nissan នឹងផ្តល់នូវរថយន្ត Kicks ជាមួយនឹង 3 ម៉ូដែលផ្សេងៗ គ្នាគឺប្រភេទ Kicks S, Kicks SV និង Kicks SR ។ សម្រាប់រថយន្តនេះ គឺមានម៉ាស៊ីនទំហំ 1.6L 4-cylinder engine ដែលមានកម្លាំង 125hp និងកម្លាំងរមួល 115 lb-ft ។ រថយន្ត Kicks នេះប្រើប្រាស់ប្រេងអស់ 33 mpg។  រថយន្ត Kicks S នឹងដាក់លក់នៅក្នុងតម្លៃ $17,990 ស្របពេលដែលរថយន្ត Kicks SV ដាក់លក់នៅក្នុងតម្លៃ $19,690 ហើយរថយន្ត Kicks SR ដាក់លក់នៅក្នុងតម្លៃ $20,290។ 

រថយន្ត Kicks ទាំងនេះ គឺមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងរថយន្តជាច្រើនទៀតរបស់ក្រុមហ៊ុន Nissan ដូជជាការប្រើប្រាស់ V-motion grille, boomerang headlights និង taillights។ រថយន្តក៏បំពាក់នូវប្រព័ន្ធភ្លើង Intelligent Auto Headlights និង LED ។ រថយន្តនេះ គឺមានចំនួន 7 ពណ៌ សម្រាប់ជ្រើសរើស។ រថយន្ត Kicks នេះ ក៏មានការរចនារូបរាងយ៉ាងស្រស់ស្អាត និងបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងក្នុងរថយន្តថែមទៀត។ 

ក្រុមហ៊ុន Nissan បានធ្វើការកែប្រែទៅលើផ្នែកកៅអីអង្គុយនៅខាងក្នុងរបស់រថយន្តនេះ កាន់តែធំជាងមុនផងដែរ នៅក្នុងនោះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ automatic emergency braking ពោងខ្យល់ចំនួន 7 និងកាមេរ៉ាខាងក្រោយផងដែរ។ រថយន្តម៉ូដែល SV និង SR ថែមទាំងមានប្រើប្រាស់នូវប្រព័ន្ធ Blind spot Warning និង Rear Cross Traffic Alert ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន