no-alternative title

រថយន្ត Ford Ranger 2019 ត្រូវបានក្រុមហ៊ុន ធ្វើតេស្ត៍សាកល្បងពីភាពរឹងមាំ ជាច្រើនដំណាក់កាលមុននឹងបង្ហាញវត្តមានជាផ្លូវការ

មុននឹងបញ្ចេញលក់អោយអតិជនប្រើប្រាស់ក្រុមហ៊ុន Ford បានធ្វើការតេស្តសាកល្បងរថយន្ត Ranger ស៊េរីថ្មីឆ្នាំ 2019 ដែលជាប្រភេទរយន្ត Truck របស់ខ្លួនជាច្រើនដំណាក់កាលទាំងនៅក្នុងមន្ទីពិសោធន៍របស់ក្រុមហ៊ុនផ្ទាល់ និងការបើកបរដោយផ្ទាល់ពីក្រុមអ្នកជំនាញបញ្ជារថយន្តនៅលើដងផ្លូវលំបាកៗក្នុងតំបន់ជាច្រើន។ 

ការធ្វើតេស្ត៍សាកល្បងដ៏ខ្លាំងក្លានេះ ដើម្បីបង្ហាញអោយឃើញច្បាស់ពីភាពរឹងមាំនៃរថយន្ត Ford Ranger 2019 ថាវាអាចស៊ួទ្រាំនៅលើដងផ្លូវលំបាកៗជាច្រើនដែលការធ្វើតេស្តនេះគឺត្រូវបានធ្វើឡើងតាំងពីផ្លូវនៅក្នុងតំបន់ Outback ប្រទេសអូស្រ្តាលី (Australian Outback) រហូតដល់តំបន់វាលខ្សាច់អារីសូណា (Arizona Desert)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្វើតេស្ត៍ពីសមត្ថភាព និងភាពធន់នៃរថយន្ត Ford Ranger ស៊េរីឆ្នាំ 2019 ដែលជារថយន្តប្រភេទ Truck ដ៏ពេញនិយមសម្រាប់ដំណើរផ្សងព្រេងមួយនេះ ព្រោះថា មហ៊ុនចង់បង្ហាញថា Ford Ranger 2019 គឺត្រូវបានផលិតឡើងដោយផ្តោតទៅលើភាពធន់រឹងមាំតាមស្តង់ដារជាក់លាក់នៃប្រភេទរថយន្ត Truck ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយដើម្បីត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេងទៅកាន់ទៅកាន់ពិភពលោកដែលរថយន្តផ្សេងទៀតមិនអាចធ្វើបាន។  ការធ្វើតេស្ត៍នៅលើរថយន្ត Ranger 2019 នេះគឺផ្អែកទៅលើលក្ខណៈស្តង់ដារដូចគ្នាទៅនឹងរថយន្ត Ford F-150 ដែរ។ 

លោក Rick Bolt ប្រធានក្រុមវិស្វ័ករជាន់ខ្ពស់របស់ក្រុមហ៊ុន Ford បានលើកឡើងថា “ការធ្វើតេស្តនៅលើរថយន្ត Ranger 2019 គឺដើម្បីបង្ហាញអោយឃើញនូវភាពរឹងមាំនៃរថយន្តដែលបង្គុំឡើងពីសមាសធាតុគុណភាពកម្រិតាស្តង់ដារខ្ពស់ ភាពរឹងមាំនៃដែកតួររថយន្ត និងសន្ទុះកំលាំងម៉ាស៊ីនដ៏ខ្លាំងប្រភេទ EcoBoost@ Engine របស់វា ហើយការរចនាតុបតែងផ្នែកខាងក្នុងនៃរថយន្តនេះជាមួយកៅអីស្បែកដែលបង្ហាញពីភាពប្រណិតមើលទៅមានផាសុខភាពដែលបំពេញបានតាមគ្រប់រដូវកាល និងគ្រប់ទីកន្លែង”។ 

ក្រៅតែពីបានធ្វើតេស្តសាកល្បងលើការបើកបរនៅលើផ្លូវពិតៗទៅកាន់តំបន់ផ្សេងៗរួចហើយក្រុមហ៊ុន Ford ក៏បានធ្វើការតេស្តពិសោធន៍ពីសមត្ថភាពរបស់ Ranger 2019 នៅក្នុងមន្ទីពិសោធន៍របស់ខ្លួនផងដែរដើម្បីអោយប្រកដថារថយន្តស៊េរីថ្មីនេះពិតជាមានភាពធន់រឹងមាំ និងមានសុវត្ថិភាពខ្ពស់បំផុតអាចប្រើប្រាស់បានតាមគ្រប់ស្ថានភាពផ្លូវជាមួយកំលាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់វា។ 

ការបំពាក់បន្ថែមនៅបច្ចេកវិទ្យាគ្រប់គ្រងស្ថានភាពផ្លូវ Terrain Management System, ប្រព័ន្ទ Trial Control និងប្រព័ន្ធផ្តល់នូវសញ្ជាខាងក្រោយ blind spot monitoring ជាមួយមុខងារ Trailer Support គឺរឹតតែធ្វើអោយការបើកបររបស់លោកអ្នកកាន់តែមានសុខសុវត្ថិភាពខ្ពស់បំផុតជាមួយរថយន្ត Ranger 2019។ រថយន្ត Ford Ranger 2019 នឹងចាប់ផ្តើមចេញលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំ 2019៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន