no-alternative title

Kia Niro EV គឺជារថយន្តអគ្គីសនីថ្មីមួយ ត្រូវបានក្រុមហ៊ុនអភិវឌ្ឃន៍ថ្មី បង្កើនសមត្ថភាពអាចធ្វើដំណើរបានចម្ងាយ 236 ម៉ាយ៍

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសសម្ពោធនូវរថយន្តអេឡិចត្រូនិកស៊េរីថ្មី Niro EV ដែលមានរូបរាងតូច ស្រស់ស្អាតសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង ដែលនេះ គឺជាប្រភេទរថយន្តប្រើប្រាស់ថាមពល ដែលមានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅក្នុងខែមករា ប៉ុន្តែនេះ គឺជាលើកទី 1 ដែលយើងមើលឃើញអំពីការផលិតរបស់ក្រុមហ៊ុននេះ។ ដូចអ្វីដែលអ្នកបានរំពឹងទុកនោះ រថយន្តនេះ គឺមានការរចនារូបរាងយ៉ាងស្រស់ស្អាតបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគំនិតនៃការរចនារបស់រថយន្តនេះ នៅក្នុងព្រឹត្តិការណ៍ CES 2018 ដែលបានបង្ហាញនូវផ្នែកខាងមុខរបស់រថយន្ត Niro EV ជាមួយនឹងផ្លាស្ទិកនោះ។ រថយន្តនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃរថយន្ត EV របស់ក្រុមហ៊ុន KIA។ សម្រាប់ម៉ូទ័រដែលប្រើប្រាស់នៅក្នុងរថយន្តនេះ គឺប្រើប្រាស់ជាមួយនឹងថាមពលថ្មប្រភេទ 64 kWh lithium-polymer battery ។ 

ក្រុមហ៊ុន KIA បានបញ្ជាក់ថា រថយន្តតូចនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរបានចម្ងាយ 236 ម៉ាយ៍ក្នុងការបញ្ចូលថាមពលថ្មម្តង។ រថយន្តនេះ ត្រូវបានគេប្រើប្រាស់នូវការធ្វើតេស្ត៍ World Harmonised Light Vehicle Test Procedure ដែលគេសន្មត់ថា គឺអាចនឹងនាំចូលរថយន្តនេះ មកសហរដ្ឋអាមេរិកនាពេលខាងមុខ។ 

រឿងសំខាន់មួយទៀតនោះ រថយន្តនេះ គឺមានតម្លៃសមរម្យ ហើយវាមានថាមពលថ្មតូចជា។ ក្រុមហ៊ុន KIA បានន្ថែមថា រថយន្ត Niro EV គឺពិតជាមិនអាចប្រើប្រាស់នូវថាមពលថ្ម 39.2 kWh ដែលអាចធ្វើដំណើរចម្ងាយ 150 ម៉ាយ៍នោះទេ។ សម្រាប់រថយន្តនេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Bolt EV របស់ក្រុមហ៊ុន Chevrolet និងរថយន្ត Leaf EV របស់ក្រុមហ៊ុន Nissan ផងដែរ។

ក្រុមហ៊ុន KIA មានគម្រោងក្នុងការផលិតរថយន្តកម្រិតខ្ពស់ចំនួន 16 គ្រឿង បន្ថែមទៀតនៅត្រឹមឆ្នាំ 2025 ដែលរថយន្ត 5 គ្រឿង គឺជាប្រភេទប្រើប្រាស់ថាមពលថ្ម។ ក្នុងនោះក៏មានការថយន្តប្រើប្រាស់ប្រេងឥន្ទនៈ និងរថយន្តប្រភេទ Hybrids ផងដែរ។ បើនិយាយពីកម្លាំងម៉ាស៊ីនវិញ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ប្រាប់នោះទេ ហើយការបញ្ចូលថាមពលប៉ុន្មានដង ឬតម្លៃនៅមិនទាន់ដឹងផងដែរ។ រថយន្តនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ ។ ក្រុមហ៊ុន KIA បាននិយាយថា រថយន្តនេះ នឹងដាក់លក់នៅក្នុងប្រទេសកូរ៉េនៅក្នុងអំឡុងឆមាសទី 2 នៅឆ្នាំ 2018 នេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន