no-alternative title

Mercedes -AMG GT 63 ដែលជារថយន្តប្រភេទទំនើបរបស់ Mercedes បានបង្ហាញខ្លួន និងគ្រោងដាក់លក់នៅឆ្នាំក្រោយ

នេះគឺជារថយន្តស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន Mercedes ដែលមានឈ្មោះថា Mercedes-AMG GT 63 S 4MATIC+ Edition 1។ ក្រុមហ៊ុន Mercedes បានប្រកាសថា ខ្លួននឹងធ្វើការផលិតរថយន្តនេះនៅក្នុងរយៈពេល 12 ខែចាប់ផ្តើមពីខែកញ្ញា ឆ្នាំ 2018 នេះ។  រថយន្តប្រណាំងស៊េរីថ្មីនេះមានការរចនារូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងអស្ចារ្យបំផុត។ សម្រាប់អតិថិជនដែលចុះឈ្មោះជាវរយន្តនេះ នឹងទទួលបាននូវ AMD Aerodynamics Package ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Mercedes បានបញ្ជាក់ថា រថយន្ត Edition 1 គឺមានចំនួន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ graphite grey magno, diamond white bright ឬ graphite gray metallic នោះ។ រថយន្តស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវកង់រថយន្តប្រភេទ 21-inch AMG ដ៏ស្រស់ស្អាត។ សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺការប្រើប្រាស់នៅកៅអី AMG Performance seats ដែលប្រើប្រាស់នូវស្បែកពូកប្រភេទ Nappa ទន់ល្មើយក្នុងការអង្គុយនៅលើនេះ ដែលក្រណាត់របស់វា គឺជាប្រភេទ Matte carbon fiber និងខ្សែប្រវ៉ាត់ពណ៌លឿង។

ក្រុមហ៊ុន Mercedes បានបន្ថែមថា រថយន្តនេះ នឹងប្រើប្រាស់នូវ AIR-BALANCE packageជាមួយនឹង AMG #63 ហើយអតិថិជន ក៏អាចធ្វើការបន្ថែមនូវ AMG Night Package, Carbon Fiber Package 2 និងជាច្រើនទៀត។ សម្រាប់កម្លាំងម៉ាស៊ីនរបស់រថយន្តនេះ គឺមានដល់ទៅ 4.0L bi-turbo V8 ដែលអាចធ្វើការបង្កើនកម្លាំងដល់ទៅ 639hp និងកម្លាំងរមួល 900 Nm។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន