no-alternative title

Mercedes X-Class រថយន្តស៊េរីថ្មី ត្រូវបានបន្ថែមសមត្ថភាពកាន់តែខ្លាំងជាមួយនឹងការច្នៃប្រឌិតខ្ពស់ពី Brabus

Brabus គឺជាឈ្មោះមួយដែលមនុស្សជាច្រើនទទួសស្គាល់ថា ជាអ្នកដែលមានគំនិតច្នៃប្រឌិតដែលធ្វើឱ្យរថយន្តជាច្រើនរបស់ក្រុមហ៊ុន Mercedes កាន់តែមានភាពទាន់សម័យ និងខ្លាំងក្លាបំផុត។ ក្រុមហ៊ុននេះ តែងតែផ្តោតទៅលើរថយន្តដឹកទំនិញ Mercedes X-Class truck ជាមួយនឹងការពង្រឹងទៅលើល្បឿនដំណើរការរបស់ D4 PowerXtra។ សម្រាប់ការ Upgrade នេះ ក៏ធ្វើការដំណើរការនៅលើរថយន្តប្រភេទ Mercedes X 250d ផងដែរ។ កង់របស់រថយន្តនេះ អាចធ្វើការផ្លាស់ប្តូរទៅជាប្រភេទ 20-inch split ដែលមើលទៅពិតជាត្រជាក់ចិត្តមែនទែនក្នុងការប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Mercedes ក៏ធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និងការកែប្រែកាន់តែច្នៃប្រឌិតពី Brabus ថែមទៀត។ ជាមួយនឹងការច្នៃចេញនេះ ក៏មានភ្លើង Dual LED light bars ដែលស្ថិតនៅផ្នែកដំបូលនៃរថយន្តប្រភេទដឹកទំនិញ Truck នេះ ហើយវាក៏មានការប្រើប្រាស់នូវភ្លើង Headlights កាន់តែភ្លឺច្បាស់ថែមទៀតផង។ សម្រាប់ផ្នែកខាងក្នុងក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា និងកន្លែងអង្គុយកាន់តែងាយស្រួលជាមួយនឹងពូកប្រណិតបំផុត។សម្រាប់ឈ្នាន់របស់រថយន្តស៊េរីថ្មីនេះ ក៏មានការប្រើប្រាស់នូវអាលុយមីញ៉ូម និងដែកអ៊ីណុកថែមទៀត។ 

រថយន្តប្រភេទ X-class នេះ មើលទៅ គឺទាន់សម័យបំផុតជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនប្រភេទ 2.3L turbodiesel engine ដែលមានកម្លាំងរហូតដល់ទៅ 208bhp  ដែលនេះគឺជាការបន្ថែមនូវកម្លាំង 20bhp ដែលធ្វើឱ្យសមត្ថភាពរថយន្តនេះ កាន់តែប្រសើរមួយកម្រិតទៀត។ រថយន្តនេះ មានសមត្ថភាព អាចចាប់ផ្តើមល្បឿនចំងាយ 0-62mph ដោយប្រើប្រាស់ពេលវេលាត្រឹម 0.3 second។ កម្លាំងរមួលរបស់រថយន្តនេះ គឺ 510Nm ហើយ Bradus ក៏មានគម្រោងក្នុងការអភិវឌ្ឍការច្នៃប្រឌិតសម្រាប់រថយន្ត X 350d ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន