no-alternative title

រថយន្ត Ford F-150 Raptor មានការបំពាក់បន្ថែមសមត្ថភាពជាមួយនឹង Smarter Shox កាន់តែអស្ចារ្យក្នុងការធ្វើដំណើរ

រថយន្តស៊េរីថ្មី Ford  F-150 Raptor 2019 បាននឹងកំពុងតែធ្វើបច្ចុប្បន្នភាព (Update) សម្រាប់ធ្វើជាម៉ូដែលដ៏ល្អឥតខ្ចោះប្រចាំឆ្នាំ ហើយរថយន្ត ក៏អាចធ្វើដំណើរបានគ្រប់ទីកន្លែងថែមទៀតជាមួយនឹងការ Upgrade ទៅលើផ្នែកខាងក្រោម Shocks, បច្ចេកវិទ្យា និងផ្នែកកាប៊ីនផងដែរ។ រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់នូវម៉ាស៊ីនប្រភេទ V6 EcoBoost ដែលធ្វើឱ្យរថយន្តនេះ មានកម្លាំងខ្លាំងដល់ទៅ 450 សេះ។ សម្រាប់ឆ្នាំ 2019 នេះ កម្លាំងម៉ាស៊ីនពិតជាសំខាន់ណាស់នៅក្នុងការប្រើប្រាស់ ហើយក្រុមហ៊ុនផលិតរថយន្ត Ford ក៏ធ្វើការសន្យាចំពោះរឿងនេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរដ៏ធំនោះ គឺត្រូវបានធ្វើទៅលើផ្នែកហ្វ្រាំងជាមួយនឹងការប្រើប្រាស់នូវ FOX Racing Shox ផ្តាច់មុខនៅលើបច្ចេកវិទ្យាថ្មី Live Valve technology។ នេះគឺជាកិច្ចសហការរវាងក្រុម Raptor និង FOX ជាមួយនឹងការបន្ថែមនូវប្រព័ន្ធថ្មីនេះនៅលើហ្វ្រាំង 13-inch ខាងមុខ និងខាងក្រោយ 13.9-inch នោះ។ រថយន្ត 2019 Raptor នេះ ប្រើប្រាស់នូវសេនស័រជាច្រើន ហើយតួខ្លួនរបស់វាគឺពិតជារឹងមាំខ្លាំងមែនទែន។ រថយននេះ មានការផ្តោតសំខាន់ទៅលើការបើកមិនមែននៅលើផ្លូវជាតិ ឬស្ថានភាពផ្លូវដែលមានការពិបាក នោះរថយន្តនេះគឺល្អឥតខ្ចោះតែម្តង។ 

រថយន្ត Ford F-150 Raptor 2019 ក៏មានប្រើប្រាស់នូវប្រព័ន្ធ Trail Control system ថ្មីសម្រាប់ធ្វើការគ្រប់គ្រងទៅលើការបន្ថយល្បឿនយឺត ការបើកនៅលើស្ថានភាពផ្លូវដែលពិបាកជាដើម។ វាមានការកំណត់ល្បឿន 1mph និង 20mph  ជាមួយនឹងការគ្រប់គ្រងថាមពលដោយស្វ័យប្រវត្តិដែលធ្វើឱ្យអ្នកបើកបរកាន់តែមានទំនុកចិត្ត និងសុវត្ថិភាពជាទីបំផុតនោះ។

បើនិយាយអំពីពណ៌របស់រថយន្ត Ford ស៊េរីថ្មីឆ្នាំ 2019 នេះវិញនោះ គឺមានពណ៌ Ford Performance Blue, Velocity Blue និង Agate Black។ រថយន្តនេះមានការរចនាកាន់តែស្រស់ស្អាតនៅលើកង់របស់វា ហើយបើនិយាយអំពីតួខ្លួនរបស់វាវិញគឺធន់ខ្លាំងតែម្តង។ អតិថិជនអាចធ្វើការជ្រើសរើសតួខ្លួនប្រភេទ SuperCab ឬ SuperCrew បាន។ នៅក្នុងផ្នែកខាងក្នុងរបស់រថយន្តនេះមានការប្រើប្រាស់នូវកៅអីប្រភេទ Recaro sport seats យ៉ាងស្រស់ស្អាតផងដែរ។ ក្រុមហ៊ុនរថយន្ត Ford បញ្ជាក់ថា រថយន្ត 2019 F-150 Raptor ស៊េរីថ្មីនេះ នឹងដាក់លក់នៅចុងឆ្នាំ 2018 នេះជាមួយនឹងតម្លៃប្រហែលជាច្រើនជាង $50k (តម្លៃនេះមិនទាន់បានរាប់បញ្ចូលពន្ធនោះទេ)៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន