no-alternative title

រថយន្តស៊េរីថ្មី Kia Niro EV បង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Busan Motor Show

ថ្មីៗនេះ ក្រុមហ៊ុន Kia បានធ្វើការចែករំលែកនូវរូបភាពថ្មីជាច្រើនសន្លឹក រួមជាមួយនិងព័ត៌មានលម្អិតរបស់រថយន្តស៊េរីថ្មី Niro EV ជាច្រើន នៅក្នុងព្រឹត្តិការណ៍ Busan Motor Show នៅក្នុងប្រទេសកូរ៉េខាងត្បូង។ រថយន្តនេះ គឺប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក Niro EV មានសមត្ថភាពអាចធ្វើការបើកបរបានចម្ងាយដល់ទៅ 236 miles ហើយក៏ជារថយន្ត EV ដ៏អស្ចារ្យថ្មីមួយ ដែលបានបង្ហាញខ្លួនដំបូងបំផុត នៅក្នុងខែឧសភានេះ។ ក្រុមហ៊ុន Kia បាននិយាយថា រថយន្ត Niro EV គឺមានការរចនារូបរាងយ៉ាងទាក់ចិត្តតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Kia បានអោយដឹងថា រថយន្ត Niro នេះ គឺមានការធ្វើតេស្តជាច្រើនលើក។ រថយន្ត Niro EV នេះ ត្រូវបានបង្កើតឡើងតាមការរចនារបស់ក្រុមហ៊ុន Kia នៅក្នុងទីក្រុង California និងទីក្រុង Namyang ប្រទេសកូរ៉េ។ ក្រុមហ៊ុនបន្តថា ការរចនារូបរាងរបស់រថយន្តនេះ គឺជាការចង់បានរបស់អតិថិជន និងស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។ 

រថយន្ត Niro មានច្រើនម៉ូដែល មានប្រភេទរថយន្ត Niro Hybrid និងប្រភេទ Niro Plug-in Hybrid ហើយរថយន្ត EV នេះ ដែលមានប្រើប្រាស់នូវមុខងារថ្មីៗ ដែលរថយន្តធម្មតាមិនមាននោហទេ។ ក្នុងនោះរួមមានដូចជា “tiger-nose” grille និងការប្រើប្រាស់នូវភ្លើង LED daytime ដែលបញ្ចេញពន្លឺភ្លឺពណ៌ខៀវស្រស់ស្អាតមែនទែន។

សម្រាប់កង់រថយន្ត EV នេះ គឺជាប្រភេទ 17-inch aluminum មានប្រព័ន្ធហ្រ្វាំង ដែលជួយធ្វើឱ្យថាមពលបញ្ចូលជានិច្ច។ រថយន្តនេះ ក៏មានប្រើប្រាស់នូវភ្លើង LED ខាងក្រោយផងដែរ។ រូបភាពរបស់ផ្នែកខាងក្នុងនៃរថយន្តស៊េរីទំនើបនេះវិញ គឺពិតជាខុសប្លែកគ្នាពីរថយន្ត Niro ផ្សេងទៀតផងដែរ។ រថយន្ត Niro EV ប្រើប្រាស់នូវប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ advanced driver assistance systems ដូចជាប្រព័ន្ធ Forward Collision Warning ជាមួយនឹងប្រព័ន្ធជាច្រើនទៀត ដូចជា Forward Collision-Avoidance Assist, Smart Cruise Control with Intelligent Stop & Go និង Lane Following Assist ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន