no-alternative title

រថយន្តយោធា Hummer H1 ត្រូវបានគេធ្វើការ Upgrade កាន់តែប្រណិត!

សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផ្តោតតែទៅលើរថយន្តប្រើប្រាស់អគ្គិសនីប៉ុណ្ណោះ ជឿជាក់ថា លោកអ្នកប្រហែលជាភ្លេចអំពីរថយន្ត Hummer SUV ហើយ ពេលនេះ មានគម្រោងមួយដែលធ្វើការទៅលើការវិលត្រឡប់នៃរថយន្តនេះ។ ក្រុមហ៊ុន Mil-Spec Automotive ទើបតែបានប្រកាសអំពីរថយន្ត MSA Launch Edition, ដែលធ្វើការបង្កើតឡើងពីរថយន្ត H1 ដែលមានតម្លៃ $220k  ដោយបានធ្វើការសន្យាថា នឹងមានការពង្រឹងរូបរាង និងសមត្ថភាពថ្មីសម្រាប់រថយន្ត SUV នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត MSA Launch Edition នេះគឺមានរូបរាងដើមជារថយន្ត H1 ដែលបង្ហាញខ្លួនដំបូងបំផុតនៅក្នុងឆ្នាំ 1992 នៅក្នុងសម័យប្រើប្រាស់ជារថយន្តយោធា M998 Humvee នោះ។ ទ្វាររបស់រថយន្ត H1 នេះត្រូវធ្វើការដោះចេញ និងធ្វើការពង្រឹងទៅលើការរចនារូបរាងសារជាថ្មីឡើងវិញ។ នេះមានន័យថា លោហធាតុកម្រិត 6061 T6 aircraft-grade aluminum និងតួខ្លួនសេរ៉ាមិច គឺមានការរចនាឡើងយ៉ាងពិសេសតែម្តង។ ម៉ាស៊ីនចាស់របស់វាត្រូវដោះចេញជាមួយនឹងការប្រើប្រាស់នូវម៉ាស៊ីនប្រភេទ Duramax 6.6-liter LBZ V8 turbodiesel ដែលមានកម្លាំងម៉ាស៊ីន 500 horsepower និងកម្លាំងរមួលដល់ទៅ 1,000 lb-ft. of torque ។ 

រថយន្តនេះ មានប្រើប្រាស់នូវចង្កឹះលេខ Allison 1000 6-speed automatic transmission និងប្រព័ន្ធ MSA independent suspension សម្រាប់កង់ទាំង 4 គ្រាប់របស់វាផងដែរ។ រថយន្តនេះ អាចបង្កើនល្បឿនដល់ទៅ 0-60 mph នៅក្នុងល្បឿន 6.8 វិនាទី ហើយនឹងមានល្បឿនកម្រិតខ្ពស់ដល់ទៅ 105 mph ផងដែរ។ រថយន្តនេះប្រើប្រាស់នូវប្រព័ន្ធសំលេង JL Audio C5 premium audio system ប្រព័ន្ធ HVAC សម្រាប់ការបញ្ជាទៅលើទ្វារ និងបង្អួចរួមទាំងការប្រើប្រាស់នូវ remote key ថែមទៀត។ ក្រុមហ៊ុន MSA ផ្តល់ជូននូវតួខ្លួនរថយន្តចំនួន 5 គឺ 4-door hardtop pickup, 4-door hardtop slant-back, 4-door hardtop wagon, 4-door hardtop SUV និង 2-door hardtop ។ រថយន្ត MSA Launch Edition លក់នៅក្នុងតម្លៃ $218,499 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន